Translate to Khmer

Wednesday, January 21, 2009

​របៀប​ដាំ​ប៉េង​ប៉ោះក្នុង​ថូ​ ឬផើង

១.​ ការរៀបចំដីៈ

ត្រូវ​ជ្រួយ​​ដី​​​ដាក់​​ជី​សរី​រាង្គ​​ទៅ​​ក្នុង​​ដី​នោះ​។ ធ្វើ​​ដូច្នេះ​វា​​នឹង​ជួយ​​បន្ធូ​ដី និង​រក្សា​​សំណើម​​ក្នុង​​ដី។ ត្រូវ​​ត្រៀម​រៀប​​ចំ​​ដី​បែប​​នេះ យ៉ាង​តិច​​ពី​​ពីរ​​ទៅ​​បី​​សប្ដាហ៍ មុន​ពេល​ដាំ។ ត្រូវ​ដោត​បង្គោលសម្រាប់​​​ទ្រ​​​ដើម​​និង​​ផ្លែ​ មុន​​ពេល​​​ដាំ​​ដើម្បី​​​ការ​​ពារ​​កុំ​​ឲ្យ​ខូច​ឫស​របស់​​ប៉េង​បោះ​​។

២. ការបណ្ដុះកូន​ប៉េង​ប៉ោះ

អ្នក​ត្រូវ​​បណ្ដុះ​​កូន​​ប៉េង​​ប៉ោះ​​​ប្រ​ហែល​​ពីរ​សប្ដាហ៍​ ​មុន​​យក​វា​​​ទៅ​ដាំ​។ ការ​បណ្ដុះ​​កូន​​ប៉េង​​ប៉ោះ អាច​​ប្រ​​ព្រឹត្ត​​បាន​​ល្អ​​នៅ​​ក្នុង សី​តុណ្ហ​​ភាព ពី១៥ ទៅ​២០​​អង្សា​​សេ។ ទម្រ​​បង្អួច​​ ជា​​កន្លែង​​ដែល​មាន​បរិ​ស្ថាន​​ល្អ​ សម្រាប់​​​ដាក់​​ផើង​​កូន​​ប៉េង​​ប៉ោះ។ បើ​​សិន​ជា​ អ្នក​ដាក់​​កូន​​ប៉េង​​ប៉ោះ​​នៅ​​លើ​​ទម្រ​បង្អួច អ្នក​ត្រូវ​​ចាំ​​ឲ្យ​ច្បាស់​​ថា អ្នក​ត្រូវ​ប្រែ​​ផើង​​កូន​​ប៉េង​​ប៉ោះ​​ជា​​រៀង​​រាល់​​ថ្ងៃ ដើម​​ឲ្យ​​កូន​​ប៉េង​​ប៉ោះ​​ដុះ​​បាន​​ត្រង់​​ល្អ។ ប្រើ​​ផើង​​ដែល​​មាន​កំ​ពស់​៧​​សង់​​ទី​​ម៉ែត្រ ដោយ​​ដាក់​​ជី​​កំ​ប៉ុស្ត និង​ទឹក​ទៅ​​ក្នុង​​ផើង​នោះ​​ដើម្បី​​ឲ្យ​​មា​ន​​ជាតិ​​សើម​។ ត្រូវ​​​បង្ហាប់​កំ​ប៉ុស្ត​ដោយ​​ថ្មមៗ រួច​​ត្រូវ​​ដាក់​​គ្រាប់​​ប៉េង​​ប៉ោះ​​ពីរ​​បី​​គ្រាប់​​​ក្នុង​​ផើង​​នីមួយ​ៗ​។​ យក​ជី​កំ​​ប៉ុស្ត​​គ្រប​ពី​លើ​១​សង់ទី​ម៉ែត្រ​។ ការ​បណ្ដុះ​​នេះ​​នឹង​ប្រើ​រយៈ​​ពេល​ប្រ​ហែល​ពី​ប្រាំ​ពីរទៅ​១០​ថ្ងៃ​។ នៅ​​ពេល​ដែល​កូន​ប៉េង​ប៉ោះ​ដុះត្រូវ​យក​កូន​ណា​​ដែល​អន់​​ចេញ រួច​អ្នក​អាច​​់​គោះ​​យក​កូន​ដែល​​មាំ​ល្អ​ទៅ​​ដាំ​នៅ​ក្នុង​ផើង​ដែល​មាន​​​កំពស់.៥០​សង់​​ទី​​ម៉ែ​ត្រ​​ដែល​​បំពេញ​​ដោយ​​កំប៉ុស្ត។ នៅ​​ពេល​ដែល​ឫស​ចាក់​ចេញ​​តាម​ប្រហោងបាត​ផើង​៧​សង់​​ទី​​ម៉ែត្រ​នោះអ្នក​អាច​យក​វា​ទៅ​ដាំ​​នៅ​​ក្នុង​ផើង​​​ដែល​មាន​កំ​ពស់​១២​ស..​បាន​ហើយ​។ បើ​សិន​ជា​អ្នកដាំ​​វា​នៅ​ទី​វាល អ្នក​ត្រូវ​ដាំ​​វា​នៅ​ពាក់​​កណ្ដាល​ខែ​​មិថុនា​។ បើ​សិន​ជា​ដាំ​​វាដោយ​គ្រប​គម្របអ្នក​អាច​ដាំ​បួនសប្ដាហ៍​មុន បើ​សិន​ជា​អ្នក​ដាំ​វា​​នៅ​​ក្នុង​​ផ្ទះ​​បៃ​តង អ្នក​អាច​ដាំ​​វា​​នៅ​​ពាក់​​កណ្តាល​​ខែ​មេ​សា។ ត្រូវ​ដាំ​កូនប៉េង​ប៉ោះ​​​ឲ្យ​ឃ្លាត​ពី​គ្នា​​៤.៥​.​.​ (បួន​សង់​ទីម៉ែត្រកន្លះ) ពី​ដើម​មួយ​ទៅ​​មួយ​ ធ្វើ​​​ដូច្នេះ​​ទើប​ស្លឹក​និង​ផ្លែ​នៃដើម​នី​មួយៗ​​អាច​ទទួល​ពន្លឺ​បាន​គ្រប់​​គ្រាន់​។ ត្រូវ​ជីក​រណ្ដៅ​​ឲ្យ​​ធំ​​ល្មម​ដាក់​​កូន​ប៉េង​ប៉ោះ​​រួច​យក​ផើង​បណ្ដុះចេញ ហើយ​ដាំ​វា​​នៅ​​ក្បែរ​​បង្គោល​ដែល​បាន​ដោត​រួច​ហើយ​នោះ​។

. ការជ្រើសរើសទីតាំងដាំៈ ត្រូវដាំកូនប៉េងប៉ោះនៅកន្លែងដែលវាអាចទទួលពន្លឺពេញលេញ។

៤. ប្រភេទដីៈ ដី​ត្រូវ​សើម​ ប៉ុន្តែ​កុំ​ឲ្យជោកជាំ។

៥. ការថែទាំៈ ស្រោច​​ទឹក​​ជុំ​​វិញ​​គល់​ ធ្វើ​​ដូច្នេះ​​អាច​​ជួយ​​កាត់​​បន្ថយ​​ការ​​ឆ្លង​ជំងឺ​ ពី​ស្លឹក គល់ និង​​ដើម​ប៉េង​​ប៉ោះ​​នៅ​​ជិតៗ​គ្នា​នោះ​។ ត្រូវ​ស្រោច​​ទឹក​​ឲ្យ​​បាន​​ទៀង​​ទាត់ ដើម្បី​ការ​ពារ​​​កុំ​​ឲ្យ​​ផ្លែ​​ប៉េង​​ប៉ោះ​ប្រេះ​សំ​បក​។​ ប៉េង​​​ប៉ោះ​​​ជា​រុក្ខ​ជាតិ​​ដែល​​មាន​​លំ​អង​​ផ្កា​​ដោយ​​ខ្លួន​​វា បើ​​អ្នក​​ដាំ​​វា​​នៅ​​ក្នុង​ផ្ទះ នោះ​​អ្នក​​ត្រូវ​​អង្រួន​​វា​​ដោយ​​​ថ្មម​ៗ​​ដើម្បី​​ជួយ​​ឲ្យ​​វា​​ជម្រុះ​​លំ​អង​។ ប៉េង​​ប៉ោះ​​ត្រូវការ​​ទឹក​​​ណាស់ ហើយ​​​ជី​សរី​រាង្គ​​អាច​​ជួយ​ឲ្យ​ដី​រក្សា​​សំ​ណើម​​ដើម្បី​​ឲ្យ​វា​មាន​​​សំ​ណើម​​សម្រាប់​​ផ្លែ​​ដែល​មាន​​ជាតិ​​ទឹក​​ច្រើន​។ ប៉េង​​ប៉ោះ​អាច​លូត​លាស់​ល្អ​ច្រើន​​ពី​ជី​ផេះ​(ជី​ប៉ូតា​​ស្យូម)។​ ដូច្នេះ​​ការ​​ដាក់​​ជី​​នេះ​​​​ក្នុង​​រយៈ​​ពេល​​ពីរ​ ឬ​បី​សប្ដាហ៍​ម្ដង​​អាច​​ជួយ​​ធ្វើ​​ឲ្យ​ផ្លែ​​រីក​​ធំ​ល្អ​។ ក្រោយ​​ពី​មាន​​មែក​​​បួន​​ថ្នាំង​ដែល​មាន​​ផ្លែ​ ត្រូវ​​ក្ដិច​​បណ្ដូល​​ចោល​។ ធ្វើ​​ដូច្នេះ​ វា​នឹង​​ផ្ដល់​ថាម​ពល​​​លូត​​លាស់​​ទៅ​​ផ្លែ​។ ហើយ​​ចំពោះ​បណ្ដូល​ដែល​ដុះ​​ចេញ​​នៅ​ចន្លោះ​ស្លឹក​​និង​​មែក​​ក៏​ដូច​គ្នា​​ដែរ ត្រូវ​​ក្ដិច​​បណ្ដូល​​នោះ​​ចេញ​​​ដើម្បី​​ឲ្យ​ថាម​ពល​​លូត​​លាស់​​ផ្ដល់​​ទៅ​​ដល់​ផ្លែ​។​ ចំពោះ​​ពូជ​​ប៉េង​ប៉ោះ​ដែល​ដុះ​​​ជាគុម្ព​ មិន​ចាំ​បាច់​​បោះ​បង្គោល​​ទ្រ​​ទេ ប៉ុន្តែ កា​រចង​​ទង​​និង​​បង្គោល​ដោយ​​ថ្មមៗ​ ជា​​ផល​​ប្រយោ​ជន៍​មួយ​ទៀត ​ដើម្បី​​ឲ្យ​​ដើម​​ប៉េង​​ប៉ោះ​​ដុះ​ត្រង់​​ល្អ​។ ត្រូវ​​ប្រា​កដ​​ថា​ អ្នក​បាន​​ពិនិត្យ​​ចំ​ណង​​ឲ្យ​បាន​ទៀង​​ទាត់​ដើម្បី​ធា​នា​ថា ចំ​ណង​​នោះ​​មិន​​កប់​​នៅ​ក្នុង​​ដើម​។ ត្រូវ​ពិ​និត្យ​មើល​ឲ្យ​បាន​​ទៀង​​ទាត់​ ក្រែង​​លោ​មាន​ស្លឹក​ពុក ឬ​ស្លឹក​ពណ៌​​លឿង បើ​មាន​​ត្រូវ​​បេះ​វា​​ចេញ​​ដើម្បី​​ការ​ពារ​​កុំ​​ឲ្យ​​ឆ្លង​ជំងឺ​។

៦. ការប្រមូលផល ឬការបេះផ្លែ​

ត្រូវ​​ប្រ​មូល​ផល នៅ​ពេល​​ដែល​ផ្លែ​មាន​ទំហំ​​ធំ​ល្មម និង​មាន​ពណ៌​តាម​​បំណង​​ហើយ​។ ពិត​​ណាស់ ការ​ប្រ​​មូល​​​ផល នឹង​នាំ​ឲ្យ​មាន​​ផ្លែ​​ច្រើន​​ថែម​​ទៀត ហេតុ​​ដូច្នេះ​​សូម​​កុំ​​ទុក​​ផ្លែ​​ឲ្យ​​នៅ​លើ​​ដើម​ ក្រោយ​​ពីវា​​ទុំ​ល្មម​បេះ​​បាន​​ហើយ​​នោះ​។​ នៅ​​ពេល​​ជិត​​ផុត​​រដូវ​ដាំ អ្នក​​ត្រូវ​​ប្រា​កដ​​ថា​​ផ្លែ​​ទាំង​​អស់​​ត្រូវ​​បាន​​បេះ​​អស់ មុន​​ចូល​​ដល់​​​រដូវ​​ដាំ​​ថ្មី​។ បើ​​អ្នក​​មាន​ផ្លែ​​នៅ​សល់​​មិន​ទាន់​ទុំ ក៏​ត្រូវ​​បេះ​វា​​ដែរ​​ ព្រោះ​​វា​​អាច​​នឹង​​លែង​​ទុំ​ ចំ​ពោះ​​ការ​ដាំ​​ដោយ​​ដាក់​​នៅ​តាម​​ទម្រ​​បង្អួច​៕

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News