Translate to Khmer

Wednesday, February 4, 2009

កម្ពុជា​គ្រោង​បង្កើន​ការ​ចិញ្ចឹម​ជ្រូក​និង​នាំ​ចេញ​ផលិត​ផល​សាច់​ជ្រូក

ខាង​ក្រោម​នេះ​ជាអត្ថបទ​របស់​​ វិទ្យុ​អាស៊ី​សេរី​ ចុះផ្សាយ​​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០០៩ ដោយ​ ម៉ៅ​ សុធានី។
កម្ពុជា​មាន​គម្រោង​បង្កើន​ការ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក និង​ការ​នាំ​ចេញ​ផលិតផល​សាច់​ជ្រូក។

លោក កៅ ផល ប្រធាន​នាយកដ្ឋាន​បសុព្យាបាល​និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា ឆ្នាំ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​កុងត្រូល​ត្រួត​ពិនិត្យ​បន្ថែម​នៅ​តាម​ ព្រំដែន​ដើម្បី​ធ្វើការ​ឆែកឆេរ​ការ​នាំ​ចូល​សត្វ​ពាហនៈ​ពី​ប្រទេស​ជិត​ខាង​ ដោយ​ខុស​ច្បាប់។

លោក​បន្ត​ថា រដ្ឋាភិបាល​នឹង​ផ្តល់​សេវា​ព្យាបាល​សត្វ​ដោយ​ឥត​គិត​ថ្លៃ​និង​ជំរុញ​ឲ្យ​មាន ​អនាម័យ​ល្អ​នៅ​កន្លែង​ចិញ្ចឹម​ជ្រូក​និង​កន្លែង​វះ​កាត់​សាច់​ជ្រូក​ក្នុង​ ស្រុក។

លោក កៅ ផល មាន​ប្រសាសន៍​បន្ត​ថា ក្នុង​មួយ​ថ្ងៃ គេ​បាន​នាំ​ចូល​សត្វ​ជ្រូក​ពី​ប្រទេស​ថៃ​និង​វៀតណាម​ចំនួន​ប្រមាណ​ជា ៨០០​ក្បាល ហើយ​ដែល​ភាគ​ច្រើន គឺ​លួច​រត់​ពន្ធ​ចូល​តែ​ម្តង ហើយ​ដែល​ចាប់​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ​២០០៩ រហូត​មក​ទល់​ពេល​នេះ គេ​បាន​ចាប់​ឃាត់​ខ្លួន​ឈ្មួញ​រត់​ពន្ធ​សត្វ​ជ្រូក​៣​នាក់ រួច​មក​ហើយ​និង​បាន​បង្គាប់​ឲ្យ​បង់​ប្រាក់​ផាក​ពិន័យ។

លោក ម៉ុង ឫទ្ធី ប្រធាន​ក្រុមហ៊ុន ម៉ុង​ឫទ្ធី បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​លោក​កំពុង​ប្រឹង​ប្រែង​ជំរុញ​ឲ្យ​មាន​កម្រិត​ស្តង់ដារ​អនាម័យ​និង ​កាត់​បន្ថយ​តម្លៃ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក។

លោក​ថា ក្រុមហ៊ុន​ម៉ុង​ឫទ្ធី កំពុង​សាងសង់​រោងចក្រ​មួយ​ចំណាយ​ប្រាក់ ១​លាន​ដុល្លារ​អាមេរិក ដែល​អាច​មាន​លទ្ធភាព​ផលិត​សាច់​ជ្រូក​ឲ្យ​បាន ១០​តោន​ក្នុង​មួយ​ម៉ោង ហើយ​ថា ក្នុង​អំឡុង​ពេល ៥​ឆ្នាំ រោងចក្រ​លោក​នឹង​ផលិត​សាច់​ជ្រូក​សម្រាប់​ការ​នាំ​ចេញ​ទៅ​លក់​ក្រៅ​ប្រទេស មាន​ប្រទេស​ចិន​និង​ជប៉ុន​ជា​ដើម៕

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News