Translate to Khmer

Thursday, March 5, 2009

វៀតណាម​មាន​គម្រោង​ជួល​ដី​ខ្មែរ​នៅ​តាម​តំបន់​ព្រំដែន​ធ្វើ​ស្រែ

ក្នុង ​ពេល​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​ជួប​នឹង​បញ្ហា​អត់​ដី​រស់​នៅ​និង​បង្ក​បង្កើន​ផល រដ្ឋអំណាច​យៀកណាម​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ខ្មែរ មាន​ផែនការ​ជួល​ដី​ឲ្យ​ប្រកប​របរ​កសិកម្ម​តាម​តំបន់​ព្រំដែន។

មន្រ្តី​ផ្នែក​កសិកម្ម​យៀកណាម​ម្នាក់ នៅ​ខេត្ត អាន យ៉ាង ប្រាប់​កាសែត ថាញ់នៀន ថា វិធានការ​ដូច្នេះ គឺ​ដើម្បី​ទប់ស្កាត់​ការ​រត់​ពន្ធ​ស្រូវ​អង្ករ។ មន្រ្តី​ឈ្មោះ ឌ័ន ង៉ុកហ្វា [Doan Ngoc Pha] ថា គេ​នឹង​ជំរុញ​ក្រុមហ៊ុន​យៀកណាម ឲ្យ​ជួល​ដី​ធ្វើ​ស្រែ​ក្នុង​ស្រុក​ខ្មែរ ហើយ​នាំ​ផលិតផល​ស្រូវ​ទៅ​ស្រុក​យៀកណាម។

អភិបាល​ខេត្ត​ស្វាយរៀង ជៀង អំ ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​បាន​ត្រៀម​ដី​ស្រែ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្ត​លោក ទំហំ ១​ម៉ឺន​ហិកតារ​រួច​ហើយ សម្រាប់​ជួល​ឲ្យ​យៀកណាម។

ចំណែក​លោក​អភិបាល​ខេត្ត​ព្រៃវែង អ៊ុង សាមី ថា លោក​នឹង​ចរចា​ជាមួយ​មន្រ្តី​យៀកណាម​នា​ពេល​ឆាប់ៗ​នេះ៕

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News