Translate to Khmer

Tuesday, August 25, 2009

ជនជាតិដើមភាគតិចព្រួយបារម្ភអំពី​គម្រោង​ទំនប់​វារី​អគ្គិសនី

ព័ត៌មានថ្មីៗ 11:08:13, 25 August 2009
លោក ក្រៅ ម៉ានី មិន​ខុស​ពី​ពលរដ្ឋ​ដទៃទៀត​នៅ​តំបន់​ទន្លេ​សេសាន​ខេត្ដ​ស្ទឹង​ត្រែង​ទេ។ លោក​បារម្ភអំពី​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​​ ហើយ​លោក​ត្រូវ​ផ្លាស់​ប្ដូរ​ទីលំនៅ។ រូប​ថត​ដោយ សាយ មុន្នី វិទ្យុអូស្រ្ដាលី។

ប្រជាពលរដ្ឋរាប់រយគ្រួសារជាពិសេសជនជាតិដើមភាគតិចដែលកំពុងរស់នៅ​តាមបណ្តោយ​ទន្លេ​សេ​សាន​និង​ទន្លេ​ស្រែ​ពក​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការរុះរើ​ផ្ទះ​សម្បែង​ទៅ​តាំង​លំនៅថ្មី​ដោយ​សារ​តែ​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២។

តើគម្រោងទំនប់វារីអគ្គិសនីនេះនឹងប៉ះពាល់អ្វីខ្លះដល់ការរស់នៅរបស់​ពួកគេ? ហើយ​តើ​ពួកគេ​នឹង​យល់​ព្រម​ទៅ​តាំង​លំនៅដ្ឋាន​ជា​ថ្មី​ដែរ​ឬទេ? នៅ​ក្នុង​នាទី​កម្រង​សង្គម​របស់​វិទ្យុ​យើង​នៅ​ថ្ងៃ​នេះ កម្ម​វិធី​យើង​នឹង​ពាំនាំ​មក​ជូន​នូវ​របាយ​ការណ៍​ពិស្តារ​មួយ​ស្តីអំពី​ការព្រួយ​បារម្ភ​របស់​ជន​ជាតិ​ដើម​ភាគតិច​អំពី​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង។

លោក សាយ មុន្នី ជូនសេចក្ដីរាយការណ៍ពីទីនោះមក។

សូម​ចុច​ទីនេះ​ដើម្បី​ចូល​ទៅ​វិទ្យុអូស្ត្រាលី​ស្ដាប់​បទ​សម្ភាសន៍។



រយៈពេល៖ ៨នាទី ៤៩វិនាទី
វាគ្មិន៖ លោក ក្រៅ ម៉ានី, លោក ជឿម គា អ្នកភូមិ, លោក កែវ ម៉ីប ប្រធាន
គណៈកម្មការធនធានទឹកឃុំក្បាលរមាស, លោក ដាញ់ សេរី អនុប្រធាន
នាយកដ្ឋានវាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន, លោក ឈិត
សំអាត នាយកប្រតិបត្តិនៃវេទិការអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា
(NGO Forum) ជាសមាជិកមួយនៃសម្ព័ន្ធទន្លេកម្ពុជា។
អ្នកផលិត៖ សាយ មុន្នី

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News