Translate to Khmer

Friday, August 28, 2009

កម្ពុជានឹងមានកន្លែងភ្ញាស់កូនត្រីទឹកប្រៃដោយខ្លួនឯងក្នុងឆ្នា២០១១

​មន្រ្តី​ម្នាក់​ពី​រដ្ឋា​ភិ​បាល​កម្ពុជា​និយាយ​ថា គម្រោង​អភិវឌ្ឍន៍​កន្លែង​ភ្ញាស់​កូន​ត្រី​ទឹក​ប្រៃ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​ក្រោយ។

មជ្ឈមណ្ឌល​ភ្ញាស់​កូន​ត្រី​នេះ​នឹង​បាន​ទទួល​ការ​ឧបត្ថម្ភ​ថវិកា​ជិត​១០​លាន​ដុលា្លរ​អាម៉េរិក​ដោយ​​ប្រទេស​ជប៉ុន​ហើយ​គ្រោង​នឹង​ដំណើរ​ការ​​នៅក្នុងឆ្នាំ២០១១។

លោក សំ នៅ ជានាយករងនៃនាយកដ្ឋានជនផល មានប្រសាសន៍ថា មជ្ឈមណ្ឌលនេះ​នឹង​អាច​ភ្ញាស់​កូន​ត្រី បាន​ពី​២០​លាន​ទៅ​៣០​លាន​ក្បាល​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ផ្ដល់​ឲ្យ​ទៅ​អ្នក​រក​ស៊ី​មុខ​របរ​ចិញ្ចឹម​ត្រី។

ប្រទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​​អ្នក​ប្រកប​អាជីវ​កម្ម​ចិញ្ចឹម​ត្រី​ទឹក​ប្រៃ​ប្រមាណ​៤០កន្លែង​នៅ​តាម​សហគមន៍ដែល​បាន​ហុច​ផល​ត្រី​និង​បង្គា​ចំនួន​៤​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​។

យ៉ាង​ណា​មិញ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃ​នេះ​បាន​ដក​ស្រង់​សម្ដី​របស់​លោក សំ នៅ​ ថា អ្នក​ចិញ្ចឹម​ត្រី​ទាំង​នេះ​កន្លង​មក​ពួក​គេ​ពឹង​អាស្រ័យ​ទៅ​លើការ​នាំ​ចូល​ពូជ​ត្រី​ ​ជាពិសេស​ពូជ​ត្រី​ទឹក​ជ្រៅ​និង​ត្រី​ធំៗ​​ ហើយ​ត្រី​ទាំង​នេះ​ងាយ​នឹង​កើត​ជំងឺ​ទៀត​ផង៕

(ប្រែសម្រួលដោយយុទ្ធ ឈាង)

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News