Translate to Khmer

Tuesday, September 8, 2009

វិ​ទ្យា​ស្ថាន​ស្រា​វជ្រា​វ​ស្រូ​វអ​ន្ត​រ​ជាតិ​ខិ​ត​ខំប​ង្កើ​នទិ​ន្ន​ផ​លស្រូ​វ​​​​

ព័ត៌មានថ្មីៗ 13:09:44, 8 September 2009

អង្គការស្បៀងនិងកសិកម្ម នៃ​អង្គការ​សហ​ប្រជា​ជាតិ​និយាយ​ថា ប្រជា​កសិករនៅ​ជុំវិញ​ពិភព​លោក​ត្រូវ​តែ​ផ្លាស់​ប្តូរ​ឲ្យ​បាន​ឆាប់​ទៅ​រក​ប្រព័ន្ធ​កសិកម្ម​មាន​និរន្តរភាព​និង​អាច​ផលិតកសិផល​បាន​ច្រើន​ដើម្បី​ផលិត​ស្បៀង​អាហារ​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​កើន​ឡើង​និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួលអាកាសធាតុ។

អង្គការ​នេះប្រមាណ​ថា តំបន់​អាស៊ី​តែ​ឯងត្រូវ​បង្កើន​ទិន្ន​ផល​ស្រូវ​៣៨​លាន​តោន​ក្នុងមួយឆ្នាំ​បន្ថែម​ទៅ​លើ​ទិន្ន​ផល​ដែល​មាន​នៅ​ពេល​សព្វថ្ងៃ​នេះ​មិន​ឲ្យ​ហួស​ឆ្នាំ២០១៥​សម្រាប់​ផ្គត់​ផ្គង់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​តែ​កើន​ឡើង​ជា​លំដាប់​នេះ។

លោក​អ្នក​នាង​ជាទី​មេត្រី នាទី​អភិវឌ្ឍន៍​ជន​បទ​និង​បរិស្ថាន​នៃ​វិទ្យុ​អូស្រ្តាលី​នៅ​ថ្ងៃ​នេះ​លោក សូ លឹម​សេង​នឹង​ជម្រាប​អំពី​កិច្ច​ខិត​ខំ​របស់​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ដំណាំ​ស្រូវ​អន្តរជាតិ ក្នុង​ការ​បង្កើន​ផលិត​ផល​ស្បៀង​សម្រាប់​ផ្គត់​ផ្គង់​ពិភព​លោក។

មាន​ការ​រំពឹង​ថា បច្ចេកទេស​ផ្សេងៗ​សម្រាប់​ការ​ដាំ​ស្រូវ​មាន​ដូច​ជា​ការប្រើ​ប្រាស់​ជី​ថ្នាំ​គីមី​ពុល​កសិកម្ម​សម្លាប់​សត្វ​ល្អិត​ចង្រៃ​ការ​គ្រ​ប់គ្រង​ទឹក​ ស្មៅ​​ការ​ផលិត​ពូជ​ស្រូវ​ថ្មី និង​ការ​គ្រប់​គ្រង​ស្រូវ​ក្រោយ​ពេល​ប្រមូល​ទិន្នផល​គឺ​ជា​សន្លឹះ​ដ៏​សំខាន់​ដើម្បី​បំពេញ​តម្រូវការ​ទិន្ន​ផល​ស្រូវនេះ។

លោក Robert Ziegler នាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវស្រូវអង្ករអន្តរជាតិ ដែលមាន
ទីស្នាក់ការនៅប្រទេសហ្វ៊ីលីពីន មានប្រសាសន៍ថា លោកមានបំណងបង្កើនការសិក្សា
ស្រាវជ្រាវទៅលើការបង្កើតពូជស្រូវផ្សេងៗទៀតដែលអាចដាំបាននៅទូទាំងពិភពលោក។

លោក Robert Ziegler: យើងត្រូវតែទទួលស្គាល់ថា ស្រូវ អង្ករ គឺជាស្បៀងអាហារ
យុទ្ធសាស្រ្ត សម្រាប់ពិភពលោក។

ស្រូវអង្ករមានសារៈសំខាន់សម្រាប់ស្ថិរភាពនយោបាយនិងការលូតលាស់សេដ្ឋកិច្ចរបស់
ពិភពលោក ដូច្នេះយើងត្រូវតែបណ្តាក់ទុន ក្នុងវិស័យស្រាវជ្រាវដំណាំ ស្រូវ ដើម្បីធានា
ថា យើងមានស្រូវ អង្ករគ្រាប់គ្រាន់សម្រាប់ផ្គត់ផ្គង់ពិភពលោកនៅគ្រាអនាគត។ការបណ្តាក់
ទុនត្រូវមានទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ មានដូចជាប្រព័ន្ធធារាសាស្រ្តជាដើម ដែលគេ មិនបានយកចិត្តទុកដាក់អស់ពេលយ៉ាងហោចណាស់២៥ឆ្នាំមកហើយ។

លោក Robert Zeigler មានប្រសាសន៍បន្តទៀតថា ពុំមានដំណោះស្រាយផ្លូវកាត់ណា
មួយ សម្រាប់ដោះស្រាយបញ្ហាស្បៀងឡើងថ្លៃនោះទេ។

លោក Robert Zeigler៖ សេចក្តីត្រូវការស្បៀងបានកើនឡើងយ៉ាងនឹងក្នុងពេល៥០ឆ្នាំ
កន្លងទៅនេះ។ កំណើនប្រជាពលរដ្ឋបន្តកើនឡើង។យើងមានការលូតលាស់សេដ្ឋកិច្ច
និងការអភិវឌ្ឍន៍។ កត្តាទាំងអស់នេះបានស្រូបយកការប្រើប្រាស់ស្បៀងអាហារ។ ប៉ុន្តែ
ផលិតកម្មស្បៀងមិនបានកើនឡើងគ្រប់គ្រាន់ទៅតាមសេចក្តីត្រូវការរបស់ពិភពលោកទេ។

មានកត្តាជាច្រើនដែលធ្វើឲ្យកសិករផលិតស្រូវអង្ករនៅជុំវិញពិភពលោកមានការលំបាក
ក្នុងការបំពេញទៅតាមការកើនឡើងនូវសេចក្តីត្រូវការស្បៀង។ កត្តាទាំងនោះមាន ការ
ប្រកួតប្រជែងក្នុងការប្រើប្រាស់ទឹក ការកើនឡើងនូវតម្លៃជីកសិកម្ម ប្រេងឥន្ធនៈ និង ធាតុ អាកាស។កត្តាមួយទៀតនោះគឺការយកដីស្រែចម្ការផលិតស្បៀងទៅប្រើសម្រាប់សង់លំ
នៅដ្ឋាន រោងចក្រ និងការអភិវឌ្ឍផ្នែកនគរូបនីយកម្ម។ បញ្ហាទាំងអស់នោះកើតមាននៅ
ទូទាំងតំបន់អាស៊ី។លោក Robert Zeigler និយាយថា បដិវត្តន៍បៃតង ជាដំណោះ ស្រាយ ដ៏ប្រសើរបំផុតសម្រាប់ដោះស្រាយបញ្ហានេះ។ ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត ក្នុងទសវត្សរ៍
១៩៦០និង៧០ប្លាយ បានញ៉ាំងឲ្យមានបដិវត្តន៍បៃតងជាលើកដំបូង ដោយបានបង្កើន
កសិផល នៅក្នុងបណ្តាប្រទេសលូតលាស់ជាច្រើន តម្លៃស្រូវ អង្ករមានតម្លៃទាប ។

លើសពីនេះ បានធ្វើឲ្យប្រាក់ចំណូលបានពីរបបរកសិកម្មមានភាពប្រសើរឡើង។ប៉ុន្តែក្នុង
ពេលជាច្រើនឆ្នាំចុងក្រោយនេះ ទិន្នផលស្រូវនៅក្នុងតំបន់ដាំដុះស្រូវសំខាន់ៗនៅអាស៊ីនៅ
ទ្រឹង។

រយៈពេល៖ ៩នាទី​១៩វិនាទី
វាគ្មិន៖ Robert Zeigler នាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ
លោក Jaques Diouf ប្រធានអង្គការស្បៀងនិងកសិកម្មនៃ​អង្គការសហប្រជាជាតិ
អ្នកផលិត៖ សូ លឹមសេង​

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News