Translate to Khmer

Thursday, September 10, 2009

ប្រទេស​កម្ពុជា​សរសើរ​ដល់​ក្រុម​ហ៊ុន​វៀត​ថែលដែល​គាំ​ទ្រ​ខ្លួន

តាម​ប្រភព​ព័ត៌មាន​ពី​ វីអូវីញូស៍ (VOV News) បាន​ឲ្យ​ដឹងថា៖ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ទទួល​​បន្ទុក​​ទី​ស្ដីការ​​គណៈ​​រដ្ឋ​​មន្ត្រី​​នៃ​ប្រទេស​កម្ពុជា​ លោក​សុខ អាន បាន​​បញ្ជាក់​​នា​​ពេល​​ថ្មីៗ​​នេះ​​អំពី​សកម្មភាព​នានានៅ​ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​ ​របស់​ក្រុម​ហ៊ុន​​ទូរគមនាគមន៍​ វៀត​ថែល (Viettel) ដែល​​គ្រប់​​គ្រង​​ដោយ​ទាហាន​​វៀត​ណាម​។
នៅក្នុង​ពិធីទទួល​លោក​ Hoang Anh Xuan ​អនុប្រធាន​ក្រុម​ហ៊ុន​វៀត​ថែល លោក​ឧប​នាយក​​រដ្ឋ​​មន្ត្រី​​បាន​​លើក​​ឡើង​​ថា ការ​តម្លើង​បណ្ដាញខ្សែកាប​ភ្ជាប់​រាជាធានី​ភ្នំពេញ​ទៅ​ខេត្ត​នានា​​ ពិតជា​បំពេញតម្រូវការ​វិស័យ​ទូរគមនាគមន៍​កាន់​តែ​ប្រសើរ​ នៅ​ក្នុង​ប្រទេស​កម្ពុជា។
លោក​បាន​មាន​ប្រសាសន៍ថា​ ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខនេះ ក្រុម​ហ៊ុន​វៀត​ថែល​នឹង​ជួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិច​ត្រូនិក ក្នុង​ការ​លើក​កម្ពស់​ជំនាញ​គ្រប់​គ្រង​រដ្ឋ និង​ក្នុង​ការកាត់​បន្ថយ​បែប​បទ​រដ្ឋបាល​ស្មុគ​ស្មាញ​ជាច្រើន។
ថ្លែង​នៅ​ឯ​ពិធី​ទទួលនោះ​ លោក Xuan បាន​បញ្ជាក់​អះអាង​ថា​ ក្រុម​ហ៊ុន​វៀត​ថែល​​ នឹង​គោរព​ច្បាប់​ការងារ​ខ្មែរ​យ៉ាង​ខ្ជាប់​ខ្ជួន ដើម្បីរក្សា​កិច្ច​សហការ​​យូរ​អង្វែង​។ ការបោះទុន​មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​មិន​មែន​ដើម្បី​តែ​រក​ប្រាក់​ចំណេញនោះទេ ប៉ុន្ដែ​​​ដើម្បី​​លើក​​កម្ពស់​មិត្ត​ភាព​​រវាង​​ប្រទេស​​វៀត​ណាម​ និង​កម្ពុជាទៀតផង។
លោក​ Xuan បាន​មាន​ប្រសាសន៍​បន្ថែម​ទៀតថា​ ក្រុមហ៊ុន​វៀត​ថែល​នឹង​ខិត​ខំប្រឹង​ប្រែង​យ៉ាង​​ខ្លាំង​​ ដើម្បី​ជួយ​​ប្រទេស​​កម្ពុជា​​ក្នុង​​ការ​​អភិវឌ្ឍ​​ប្រព័ន្ធ​​អេឡិច​​ត្រូនិក ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​​មាន​​សេវា​កម្មទូរស័ព្ទ​ចល័ត​ក្នុង​​អត្រា​​តម្លៃ​​​ថោក​​បំផុត។

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News