Translate to Khmer

Wednesday, October 7, 2009

អាជ្ញាធរ​ខែត្រ​រតនគិរី​រង​ការ​ចោទ​ថា​បង្ខំ​អ្នក​ភូមិ​ឲ្យ​យក​អំណោយ​ដើម្បី​ឈប់​ប្ដឹង

តាម​ព័ត៌ពី​វិទ្យុអាស៊ី​សេរី​បាន​ឲ្យ​ដឹង​ថា "តំណាង​អ្នក​ភូមិ​គងយុ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ៦ តុលា ឆ្នាំ​២០០៩​ថា អាជ្ញាធរ​មូលដ្ឋាន​ដាក់​គំនាប​បង្ខំ​ឲ្យ​ធ្វើការ​សម្រប​សម្រួល​ទទួល​យក​ អំណោយ​បន្ថែម​ទៀត ហើយ​បញ្ឈប់​ការ​ប្តឹង​តវ៉ា​ទាមទារ​ដី​ពី​អ្នកស្រី គាត កុលណី។"

 រូបថត RFA/Ratha Visalទាហាន​យាម​នៅ​តំបន់​ដែល​អ្នក​ភូមិ​ប៉ាតាង ខេត្ត​រតនគិរី ចោទ​ថា ខ្ទម​ចាំ​ចម្ការ​របស់​ពួកគេ​ត្រូវ​មនុស្ស​របស់​ក្រុមហ៊ុន​ដុត​បំផ្លាញ​នា​ ថ្ងៃ​ទី​៣០ វិច្ឆិកា ២០០៨។
តាម​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀតថា​សេចក្តី​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សេវ ញ៉ាង មេ​ឃុំ​ប៉ាតេ បាន​ដឹក​នាំ​ស្មៀន​ឃុំ​និង​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍ ប្រមូល​ផ្តុំ​អ្នក​ភូមិ​ប្រមាណ​១០០​នាក់ កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ច័ន្ទ ទី​៥ តុលា ដោយ​ជំរុញ​អ្នក​ភូមិ​ឲ្យ​ទទួល​យក​អំណោយ​៣​ប្រភេទ មាន​ប្រាក់​៤០០​ដុល្លារ ឬ​ទទួល​យក​កូន​កៅស៊ូ​ចំនួន​មួយ​ហិកតារ​ក្នុង​មួយ​គ្រួសារ ឬ​អំណោយ​ជា​រួម​សាលារៀន​មួយ​ខ្នង​មាន​ពីរ​បន្ទប់​សម្រាប់​ជា​ថ្នូរ​ក្នុង​ ករណី​ខាង​លើ។
ដើម្បី​អាន​ព័ត៌មានទាំង​ស្រុង​របស់​វិទ្យុ​អា​ស៊ី​សេរី​ សូម​ចុច​ទី​នេះ ឬ​ចុច​ចំណង​ជើង​ខាង​លើ​ក៏បាន។  

 

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News