Translate to Khmer

Wednesday, October 7, 2009

ពិព័ណ៌​ពាណិជ្ជ​កម្ម​វៀត​ណា​នឹង​ប្រព្រឹត្តទៅ​នៅ​កម្ពុជា

តាម​ប្រភព​ព័ត៌មាន​ពី​VoV News របស់​វៀត​ណាម​បាន​ឲ្យ​ដឹង​ថា  ការតាំង​ពិព័ណ៌​ពាណិជ្ជ​កម្ម​​​វៀត​ណាម​នឹង​ប្រព្រឹត្ត​ទៅនៅ​​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

លោក​ Huyenh Tan Phong អនុប្រធាន​មជ្ឈមណ្ឌល​ជំរុញ​ការ​វិនិយោគ​ទុន និង​ពាណិជ្ជ​កម្ម​​នៃ​ទីក្រុង​ហូ​ជី​មិញ​ បានប្រាប់​ថា ការ​តាំង​ពិព័ណ៌​ទំនិញ និង​ផលិត​ផល​នាំ​ចេញ​ដែល​មាន​គុណ​ភាព​ខ្ពស់​របស់​ប្រទេស​​វៀត​ណាម​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​បាត់​តំបង​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា។

នេះ​ជា​ការ​តាំង​ពិព័ណ៌ពាណិជ្ជ​កម្ម​លើក​ទី​ពីរ​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ឆ្នាំ​២០០៩​នេះ ដើម្បី​ជួយ​ដល់​ក្រុម​ហ៊ុន​វៀត​ណាម​ក្នុង​ការ​ពង្រីក​មុខ​របរ​ និង​ទី​ផ្សារ​​របស់ខ្លួន។​ ការ​តាំង​ពិព័ណ៌​ពាណិជ្ជ​ក្នុង​ទ្រង់​ទ្រាយ​ធំ ដែល​ជាផ្នែក​នៃ​​យុទ្ធ​នា​ការ​ជំរុញ​ពាណិជ្ជ​កម្ម​របស់​​ទី​ក្រុង​ហូ​ជីមិញ​​ក៏នឹង​មាន​បញ្ចូល​ការ​ផ្លាស់​ប្ដូរ​វប្ប​ធម៌​វៀត​ណាម​ កម្ពុជា​ថែម​ទៀតដែរ។

តាម​ការ​ប៉ាន់​ស្មាន​បាន​ឲ្យ​ដឹងថា នឹង​មាន​ក្រុម​ហ៊ុន​ចំនួន​១៥០​ក្រុម​ហ៊ុនចូល​រួម​តាំង​ពិព័ណ៌​ទ្រង់​ទ្រាយ​ធំ​ ដែល​មានផលិត​ផល ឬ​​ទំនិញ​ដូចជា៖ អាហារ​កែ​ឆ្នៃ គ្រឿង​លម្អ​ខាង​ក្នុង​លំនៅឋាន ផលិត​ផល​កែសម្រស់ និង​គីមី សម្លៀក​បំពាក់​និងក្រណាត់ ផលិតផល​ផ្លាស្ទិក​ប្រើ​ប្រាស់​នៅ​ក្នុង​ផ្ទះ ផលិត​ផល​អគ្គិសនី និង​សម្ភារៈ​កសិកម្ម។

ការ​តាំង​ពិព័ណ៌​នេះ​ក៏​មាន​បំណង​លើក​កម្ពស់​ទំនាក់​ទំនង​​ការទូត​ និង​ពាណិជ្ជ​រវាង​ប្រទេស​ទាំង​ពីរ​ថែម​ទៀត​ផង៕

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News