Translate to Khmer

Thursday, November 5, 2009

វា​ជាកិត្តិ​យស​របស់​ខ្ញុំ​ដែល​បាន​ធ្វើ​ជា​ទី​ប្រឹក្សា​របស់នាយក​រដ្ឋ​មន្ត្រី​ខ្មែរ



អត្ថបទ​ចុះ​ផ្សាយ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៩
​ឌឹ ណេ​ហ្សឹន/អេសៀ​ញូស​​ណេតវើក (The Nation/Asia News Network)

Click here to read the news in English. 
លោក​​​ថាក់​ស៊ីន​ ​បាន​សរសេរ​នៅ​​​ក្នុង​ Twitter របស់​លោក​ដែល​មាន​ឈ្មោះថា (Thaksinlive) ថា “​ខ្ញុំ​សូម​អរគុណ​លោក​​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​បាន​តែង​តាំង​ខ្ញុំ​ជា​ទី​ប្រឹក្សា​ផ្នែក​​សេដ្ឋកិច្ច របស់​លោក​”។
ប្រទេស​កម្ពុជា​ផ្ញើ​ជូន​លោកនូវ​​ព្រះរាជក្រឹត្យ​ តែង​តាំង​មួយ​ច្បាប់​ដែល​ឡាយ​ព្រះ​ហស្ដ​លេខា ដោយ​​ព្រះករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរម្យនាថ នរោតម្ត​ សី​ហមុនី។
ប៉ុន្តែ​លោក​ថាក់​ស៊ីន​បាន​មាន​ប្រសាសន៍​ថា លោក​កាន់​តែ​សប្បាយចិត្ត​នឹង​​ធ្វើ​ការ​បម្រើ​ប្រជា​ពលរដ្ឋ​ថៃវិញ។
ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​បានឡាយ​ព្រះ​ហស្ដ​លេខា​​លើ​ព្រះរាជក្រឹត្យ​​តែង​តាំង​លោក​ ថាក់​ស៊ីន នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា​ ឆ្នាំ​២០០៩​នេះ។ ការតែង​តាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា​ តាម​សំណើរបស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។
នៅ​ពេល​លោក​ហ៊ុន​ សែន​​អញ្ជើញ​ទៅ​ដល់ ហួ ហ៊ិន ដើម្បី​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន កាល​ពី​ខែតុលា លោក​ហ៊ុន​ សែន​បាន​ប្រកាសថា “ថាក់​ស៊ីន​អាច​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ភ្ញៀវ​របស់​ប្រទេសនេះ និង​អាច​ធ្វើ​ជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​ខ្ញុំ​ ផ្នែក​សេដ្ឋកិច្ច"។
មេដឹក​នាំ​ប្រទេស​កម្ពុជាបាន​មាន​ប្រសាសន៍​ជា​ច្រើន​ដង​អំពី​ការ​អញ្ជើញ​លោក​ថាក់​ស៊ីន​​ឲ្យ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​បាន​ច្រាន​ចោលការ​ទាម​ទារ​របស់​ប្រទេសថៃថា ភ្នំ​ពេញ​នឹង​មិន​​ធ្វើ​​បត្យាប័ន​​មហា​សេដ្ឋី​​នេះ​ទ។
លោក​ហ៊ុន សែន​បាន​មាន​ប្រសាសន៍​ថា “​ការបារម្ភ​របស់​យើង​គឺ​ជាហេតុផល​មនុស្ស​ធម៌។ វា​ជា​រឿង​មិត្ត​ជួយ​មិត្ត។ បញ្ហា​របស់​ថៃ​គប្បី​ត្រូវ​ទុក​ឲ្យ​ប្រទេស​ថៃ​ ជាអ្នក​ដោះ​ស្រាយ ខ្ញុំ​មិន​ជ្រៀត​ជ្រែក​ចូល​ផ្ទៃ​ក្នុង​របស់​ប្រទេសថៃ​ទេ”។
ប្រទេស​កម្ពុជា​ក៏បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា ប្រទេស​កម្ពុជា​នឹង​មិន​ផ្ដល់​បត្យាប័ន​លោក​ថាក់​ស៊ីន​ទៅ​តាម​សំណើ​របស់​ប្រទេស​ថៃ​ទេ បើ​សិន​ជា​លោក​ថាក់​ស៊ីន​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ទន្ទឹម​គ្នា​នោះ​ដែរ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះក៏បាន​បញ្ជាក់​ដែរ​ថា រាជរដ្ឋា​ភិបាល​កម្ពុជា​​នឹង​នៅ​តែ​បន្ត​នយោបាយរបស់​ខ្លួន​ក្នុងការ​រក្សា​​ទំនាក់​ទំនង​មិត្ត​ភាព​ជា​មួយ​​ប្រទេស​ថៃ​ដដែល។

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News