Translate to Khmer

Saturday, November 7, 2009

រដ្ឋាភិបាល​ថៃ​គំរាម​បិទ​ច្រក​ព្រំដែន​ដែល​ជាប់​នឹង​ប្រទស​កម្ពុជា

ដោយ មឿង ទុម 2009-11-07


កាល​ពី​ថ្ងៃ​សុក្រ ទី​៦ ខែ​វិច្ឆិកា រដ្ឋាភិបាល​ថៃ​បាន​ព្រមាន​ថា ថៃ​អាច​នឹង​បិទ​ច្រក​ព្រំដែន​របស់​ថៃ​ទាំង​អស់​ដែល​នៅ​ជាប់​នឹង​ប្រទេស​ កម្ពុជា។

ឧប​នាយក​រដ្ឋមន្ត្រី​ថៃ លោក ស៊ុធិប ថូសុបាន ថ្លែង​ដូច្នេះ ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន អាអេហ្វប៉េ (AFP) ផ្សាយ​បន្ត​ទៀត​ថា ប្រសិន​បើ​កម្ពុជា​នៅតែ​ប្រកាន់​ជំហរ​តឹងរ៉ឹង​នៅតែ​មិន​ព្រម​សម្រុះ​សម្រួល គឺ​ពេល​នោះ​ហើយ​ដែល​ភាគី​ថៃ​គួរតែ​កាត់​បន្ថយ​ទំនាក់​ទំនង ហើយ​អាច​នឹង​បិទ​ច្រក​ព្រំដែន​ទាំង​អស់​ផង។ ប៉ុន្តែ​ទោះ​ថ្លែង​ដូច្នេះ​ក្តី​ក៏​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ថៃ​រូប​នេះ​បាន ​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​គ្មាន​សេចក្តី​រាយ​ការណ៍​ណា​មួយ​ដែល​រាយ​ការណ៍​មក​ថា នៅ​តាម​ព្រំដែន​មាន​បញ្ហា​អ្វី​កើត​ឡើង​ឡើយ ចំណែក​ដំណើរការ​ពាណិជ្ជកម្ម​ក៏​នៅតែ​មាន​សភាព​ជា​ធម្មតា។

នៅ​ប្រទេស​ថៃ​ឯ​ណោះ​វិញ គឺ​អាជ្ញាធរ​ថៃ​បាន​បង្កើន​ការ​រឹត​បណ្តឹង​កិច្ច​ការពារ​សន្តិសុខ​ជុំវិញ​ ស្ថានទូត​ខ្មែរ​ដែល​ឋិត​នៅ​ក្នុង​ទីក្រុង​បាងកក។ ការ​បង្កើន​កិច្ច​ការពារ​នោះ​គឺ​ធ្វើ​ឡើង​តាំង​ពី​ព្រឹក​ថ្ងៃ​សុក្រ នៅ​បន្ទាប់​ពី​ឯក​អគ្គរាជ​ទូត​ខ្មែរ​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​វិល​ចូល​កម្ពុជា​ វិញ​ដែរ​នោះ។

លោក​ឧប​នាយក​រដ្ឋមន្ត្រី​ថៃ ស៊ុធិប ថ្លែង​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​នៅ​ពុំ​ទាន់​មាន​គម្រោង​ដែល​នឹង​ឲ្យ​នាយក​រដ្ឋមន្រ្តី​ថៃ​ បច្ចុប្បន្ន គឺ​លោក អាភីស៊ិត វេឆាឈីវ៉ាក់ (Abhisit Vejjajiva) ជួប​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ បើ​ទោះ​បី​ប្រមុខ​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​ទៅ​ចូលរួម​ក្នុង ​សន្និសីត​ស្តីពី​ប្រទេស​ដែល​នៅ​ជាប់​អាង​ទន្លេ​មេគង្គ ដែល​នឹង​ផ្តើម​ប្រជុំ​នៅ​ថ្ងៃ​សុក្រ ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០០៩​នេះ នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្តី។

សូម​រំឭក​ជូន​ថា ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​និង​ថៃ​ត្រូវ​បាន​រង្គោះ​រង្គើ​ខ្លាំង​ ក្នុង​សប្តាហ៍​នេះ ដោយសារ​តែ​ភាគី​ថៃ​ប្រឆាំង​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ថា នឹង​មិន​ធ្វើ​បត្យាប័ន លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ អតីត​នាយក​រដ្ឋមន្រ្តី​ថៃ តាម​សំណើ​រដ្ឋាភិបាល​ថៃ​ទេ បើ​ទោះ​បី​ក្នុង​ករណី​ដែល​លោក ថាក់ស៊ីន ធ្វើ​ដំណើរ​ឆ្លង​កាត់​ឬ​ព្រម​ទៅ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​ការ​អញ្ជើញ​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា​ក្តី។ មិន​តែ​ប៉ុណ្ណោះ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជាក់​ជា​ថ្មី​តែងតាំង​លោក ថាក់ស៊ីន ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ខ្មែរ និង​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ផង ដែល​មាន​ទាំង​ការ​ឡាយ​ព្រះហស្ត​លេខា​យល់​ព្រម​ពី​ព្រះ​មហាក្សត្រ​ខ្មែរ​ ផងដែរ៕

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News