Translate to Khmer

Monday, November 9, 2009

លោក​ខៀវ កាញារិទ្ធ ស្នើ​សុំ​ស្ថានីយ៍​វិទ្យុ FM-5 KW មួយ​​ ពី​ប្រទេស​វៀតណា


អត្ថបទ​ខាង​ក្រោម​នេះ​​ជា​ការបក​ប្រែពី​ព័ត៌មាន​តាម​អ៊ីន​ធើណិត​របស់​ វីអូវីញូសថ៍ (VoV News) របស់​​វៀតណាម​៖ 

លោក ដូ គុយ ឌួន (Do Quy Doan) ឧប​រដ្ឋ​មន្ត្រី​​ក្រសួង​ព័ត៌មាន និង​ទូរគមនា​គមន៍​វៀត​ណាម​​​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ជួប​ពិភាក្សា​​ជាមួយ​លោក​ខៀវ​ កាញារិទ្ធ​​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ខ្មែរ​​នៅ​ទី​ក្រុង​ភ្នំពេញ នៅ​ក្នុង​ពេល​លោក​ធ្វើ​ទស្សន​កិច្ច​​ការងារ​នៅ​​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកានេះថា ប្រទេស​វៀតណាម​ប្ដេជ្ញា​ចិត្ត​ជួយ​​ប្រទេស​កម្ពុជា​​ក្នុង​វិស័យ​ទូរគមនាគមន៍​ ដែល​ជា​ផ្នែក​នៃ​​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិការ​រវាង​ប្រទេស​ទាំង​ពីរ សម្រាប់​​រយៈ​ពេល​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១០

នៅ​ក្នុង​ពេល​ជួប​ពិភាក្សា​នេះ​ រដ្ឋ​មន្ត្រី​ខ្មែរ បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​វៀត​ណាម​ជួយ​កម្ពុជា​ ក្នុងការ​សង់​ស្ថានីយ៍​វិទ្យុ FM 5-KW មួយ​នៅខេត្ត​សៀមរៀប ដែល​ស្ថានីយ៍​នេះ​នឹងផ្ដល់​​​ព័ត៌មាន​កាន់​តែ​ល្អ​ប្រសើរ​ដល់​សហគមន៍​វៀតណាម​នៅ​ក្នុង​ខេត្ត​នេះ។ (???)​

លោក​ ឌួន បាន​សន្យា​ថា​ នឹង​រាយការណ៍​អំពី​បញ្ហានេះ​ជូន​រដ្ឋា​ភិបាល​វៀត​ណាម ដើម្បី​ពិ​ភាក្សា​​​បញ្ហា​នេះ​នៅ​ក្នុង​សម័យ​ប្រជុំ​គណៈ​កម្មាធិការ​អន្តរ​ក្រសួង​ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​ទី​៣ ទី​៤​ ខែ​ធ្នូ​ខាង​មុខ​នេះ​នៅ​ខេត្ត​ព្រះសីហនុ​នៃ​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ឌួន​ក៏បាន​ចុះ​ទៅ​ទស្សនកិច្ច​​ស្ថានីយ៍​ទូរទស្សន៍​ និង​វិទ្យុ​ជាតិ​កម្ពុជាដែរ។ លោក​ឌួន​បាន​មាន​ប្រសាសន៍ថា ស្ថានីយ៍​ផ្កាយ​រណប​វីណាសាត-(Vinasat-1) ដែល​គ្រប​ដណ្ដប់​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ អាច​បំពេញ​តម្រូវ​ការរបស់​ប្រទេស​កម្ពុជា​បាន ខាង​វិស័យ​ទូរគមនាគមន៍ ចាប់​ពី​សេវាកម្ម ទូរទស្សន៍​ រហូត​ដល់​ សេវាកម្ម​អ៊ីន​ធើ​រណិត។

លោក​ឌួន​ក៏បាន​ប្រជុំ​ការងារ​ជា​មួយ​ក្រុម​ហ៊ុន​មិត្ត​ហ្វូន (Metfone) ដែល​ជា​សាខា​នៃ​​ក្រុម​ហ៊ុន​ ​ទូរគមនាគមន៍វៀត​ថែល (Viettel) ​ដែល​គ្រប់​គ្រងដោយ​កង​ទ័ព​វៀតណាម ​ដែរ។

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News