Translate to Khmer

Saturday, July 30, 2011

ការ​រក​ឃើញ​គំនិត​ថ្មីៗ ស្ដីពី​ការ​ដាំដុះ​ដំណាំ​ស្រូវ​វស្សា​​របស់​កសិករ​

នៅ​គ្រា​ដែល​អាកាសធាតុ​ប្រែប្រួល​ខុស​ប្រក្រតី ការ​ដាំដុះ​ដំណាំ​ស្រូវ​វស្សា បាន​ជួប​ការ​លំបាក នាំ​ឲ្យ​កសិករ​ម្ចាស់​ស្រែ ចេះ​តែ​រុក​រក​វិធី​ប្លែកៗ ដើម្បី​ធ្វើ​យ៉ាង​ណា ដំណាំ​ស្រូវ​គាត់​ឲ្យ​បាន​ទិន្នផល​ខ្ពស់។




ដោយសារ​តែ​មាន​បញ្ហា​ទាំង​នេះ គាត់​សាកល្បង​ធ្វើ​ស្រែ​វស្សា ដោយ​ការ​ដាំ​គ្រាប់​ពូជ​ស្រូវ​ស្រាល ដោយ​មិន​ចាំបាច់​បណ្ដុះ​ជា​សំណាប​ឡើយ។ ​នៅ​រដូវ​វស្សា​ឆ្នាំ​មុន គាត់​បាន​យក​គ្រាប់​ស្រូវ មិន​ដុះ​ជា​សំណាប​នោះ ទៅ​ដាំ​សាកល្បង​លើ​ដី​ស្ងួត​ទំហំ ៤០ អារ។ គាត់​បាន​សម្គាល់​ឃើញ​ថា ទិន្នផល​ស្រូវ​កើន​ជាង​ការ​ដាំ​ស្រូវ ដែល​ដុះ​ជា​សំណាប។ ស្រូវ​ដាំ​ដី​ស្ងួត​នោះ នៅ​តែ​ដុះ មិន​ងាប់ ដូច​ដក​សំណាប​យក​ទៅ​ស្ទូង​នោះ​ទេ។

លោក ដុំ ទីន ៖ «ក្នុង​ផ្ទៃ​ដី ៤០ អារ​នឹង បើ​គ្រាន់​តែ​ខ្ញុំ​ធ្វើ​តាម​ទម្លាប់​វា ហើយ​ខ្ញុំ​ប្រើ​ជី​ធម្មជាតិ​ អស់ ៣ តោន ប្រើ​ជី​គីមី​អស់ ២ ការ៉ុង បើ​កើត​បំផុត បាន​តែ ១.៥០០ គីឡូ​ទេ។ ដល់​ពេល​ខ្ញុំ​បែរ​ជា​មក​ធ្វើ​តាម​បច្ចេកទេស​នេះ ដែល​ខ្ញុំ​បាន​ទទួល​ផល​នៅ​ឆ្នាំ ២០១០ គឺ​បាន ៣.២០០ គីឡូ​បើ​សិន​យើង​គុណ​រក​ជា ១ ហិកតារ វា​អាច​ទទួល​ទិន្នផល​បាន ៤ តោន»។

លោក​ថា វិធី​ដាំ​គ្រាប់​ស្រូវ​លើ​ដី​មិន​សូវ​សំបូរ​ទឹក ដែល​រក​ឃើញ​ថ្មី​នេះ គឺ​ប្រឆាំង​នឹង​ភាព​រាំង​ស្ងួត​នៃ​អាកាសធាតុ​ប្រែប្រួល។

វិធី​ធ្វើ​ស្រែ​ដាំ​គ្រាប់​ស្រូវ​មិន​សាប ត្រូវ​បាន​លោក ដុំ ទីន ប្រាប់​ថា ត្រូវ​រើស​យក​ពូជ​ស្រូវ​ស្រាល ដែល​ក្រសួង​កសិកម្ម បាន​ណែនាំ​ឲ្យ​ដាំ ដើម្បី​បង្ការ​អាកាសធាតុ​ប្រែប្រួល ដូច​ជា​ពូជ ផ្កា​រំដួល សែន​ពិដោរ អីអ៊ែរ ៦៦ (IR66) ជា​ដើម ទើប​ធ្វើ​ស្រែ​បាន ២ ដង​ក្នុង ១ រដូវ​វស្សា។

លោក​ថា ស្រូវ​សែន​ពិដោរ គាត់​បាន​ដាំ​ពី​ចុង​ខែ​ឧសភា​មក កំពុង​តែ​ចេញ​ផ្កា។ គាត់​រង់ចាំ ៤០ ថ្ងៃ​ទៀត ស្រូវ​នេះ​នឹង​ច្រូត។ គាត់​នឹង​ចាប់​ផ្ដើម​ដាំ​ស្រូវ​ជា​លើក​ទី ២ ទៀត គឺ​ពូជ​ផ្កា​រំដួល ដោយ​មិន​ចាំបាច់​រំពឹង​តែ​ទឹក​ភ្លៀង​ធ្លាក់​ជោកជាំ ទើប​អាច​ធ្វើ​ស្រែ​បាន​នោះ​ទេ។

វិធី​ធ្វើ​ស្រែ​ដាំ​គ្រាប់​ស្រូវ​សុទ្ធ ដោយ​មិន​បាច់​បណ្ដុះ​សាប​នេះ លោក​ប្រាប់​ថា ក្រោយ​ពី​ច្រូត​ហើយ ត្រូវ​ភ្ជួរ​ដី​លុប​គល់​ជញ្ជ្រាំង ឲ្យ​វា​កប់​ក្នុង​ដី​សម្រាប់​ធ្វើ​ជី។ នៅ​ពេល​ភ្លៀង​ធ្លាក់​មក​ដំបូង ត្រូវ​ទៅ​ភ្ជួរ​ដាស់​ដី ឬ​ប្រែ​ដី​នោះ​ឡើង​វិញ។ រាស់​យក​ស្មៅ​ឲ្យ​អស់​ហាល​ដី​ភ្ជួរ​នោះ ឲ្យ​លើស​ពី ២ សប្ដាហ៍។

លោក ដុំ ទីន ៖ «ក្រោយ​ពេល​ទុក​រយៈ​ពេល ១៥ ថ្ងៃ ទៅ ២០ ថ្ងៃ​ហើយ បើ​យើង​ធ្វើ​ជី​ធម្មជាតិ​បាន ដូច​ជា​ជី​កំប៉ុស្ត ឬ​ក៏​ជី​លាមក​សត្វ​ផុយ​រលួយ យើង​យក​ទៅ​បាច​ភ្ជួរ​លុប។ ភ្ជួរ​លុប​លើក​ទី ៣ ហ្នឹង​យើង​អត់​ធ្វើ​ការ​រាស់​ពង្រាប​វា​ទេ គឺ​យើង​ធ្វើ​ការ​ដាំដុះ ព្រោះ​យើង​រាស់​ពង្រាប​ទី ១ ធ្វើ​ឲ្យ​ធឹង​ដី។ ទី ២ វា​ធ្វើ​ឲ្យ​ខ្យល់​អុកស៊ីហ្សែន​ក្នុង​ដី​នោះ​ វា​អត់​មាន​ខ្យល់​អុកស៊ីហ្សែន​បាន​យូរ ទៅ​ខាង​មុខ​ដី​នោះ វា​នឹង​អាច​ហាប់​ណែន»។

ក្រោយ​ពី​រៀបចំ​ដី និង​ដាក់​ជី​ធម្មជាតិ ក្នុង​ស្រែ​រួច​ហើយ នៅ​រសៀល​ថ្ងៃ​ភ្ជួរ​ដី​ទុក​នោះ ត្រូវ​យក​គ្រាប់​ពូជ​ស្រូវ ១៥ គីឡូ​ក្រាម សម្រាប់​ដាំ​លើ​ផ្ទៃ​ដី​ទំហំ ១ ហិកតារ​ យក​មក​លាង​ទឹក និង​ត្រាំ​ទឹក​អំបិល​ទុក​ឲ្យ​បាន ២០ នាទី ដើម្បី​បន្សុទ្ធ​ពូជ។ រើស​យក​គ្រាប់​ណា​អណ្ដែត​លើ​ទឹក ស្រង់​យក​ចេញ ហើយ​ស្រិត​យក​តែ​គ្រាប់ ដែល​លិច​ក្នុង​ទឹក ស្រង់​ដាក់​តៅ​ទុក​ឲ្យ​ស្រស់​ទឹក​ប្រមាណ ១២ ម៉ោង។

ពេល​មេឃ​ភ្លឺ​ស្រាងៗ យក​គ្រាប់​ស្រូវ​ពូជ​ស្រង់​ទុក​នោះ យក​ទៅ​បុក​ដាំ។ មុន​នឹង​ដាំ ត្រូវ​ចង​ខ្សែ​ក្នុង​ដី​ស្រែ បែង​ជា​ក្រឡា​ចត្រង្គ ឲ្យ​មាន​រង្វាស់​ចន្លោះ​ពី​គុម្ព​មួយ​ទៅ​មួយ ៣០ សង្ទីម៉ែត្រ «ចាប់​យក​គ្រាប់​ស្រូវ ២ ទៅ ៣ គ្រាប់។ ជម្រៅ​កប់​គ្រាប់​ស្រូវ​នោះ គឺ​រាក់​មែនទែន គឺ​ប្រហែល​ជា ១ ហ៊ុន។ យើង​ដាំ​រាក់​នេះ ព្រោះ​ស្រូវ​វា​បែក​កូន គឺ​វា​បែក​នៅ​ត្រង់​ខ្នែង​របស់​វា​នេះ​ឯង។ ព្រោះ​បើ​សិន​យើង​ញាត់​គ្រាប់​ស្រូវ​វា​ជ្រៅ​ពេក វា​ធ្វើ​ឲ្យ​ការ​បែក​កូន​របស់​វា​យឺត ​កម្លាំង​របស់​វា​ខ្សោយ»។

ការ​ដាំ​គ្រាប់​ស្រូវ​មិន​បាច់​សាប លើ​ដី​រាំង​ស្ងួត​ លោក ដុំ ទីន ឲ្យ​ដឹង​ថា ដាំ​ស្រូវ​លើក​ទី ១ គឺ​ចាប់​ផ្ដើម​នៅ​ចុង​ខែ​មេសា ឬ​ដើម​ខែ​ឧសភា។ ក្រោយ​ពី​កប់​គ្រាប់​ស្រូវ​ក្នុង​ជម្រៅ​រាក់ៗ បើ​មេឃ​រាំង ដី​វា​ស្ងួត​ល្មម ស្រូវ​នឹង​ដុះ​ក្រោយ ៣ ថ្ងៃ ឬ​យ៉ាង​យូរ ១ អាទិត្យ​ក្រោយ​ការ​ដាំ។

ការ​ថែទាំ គឺ​ប្រើ​ជី​ធម្មជាតិ លាយ​ជាមួយ​នឹង​ជី​គីមី​មក​បំប៉ន​ស្រូវ នៅ​ពេល​ស្រូវ​កំពុង​មូល​ដើម​ចង់​ចេញ​ផ្កា។

ផ្ទុយ​ពី​លោក ​ដុំ ទីន ដែល​គាត់​ប្រើ​សារធាតុ​គីមី លាយ​ជាមួយ​នឹង​ជី​កំប៉ុស្ត​ធម្មជាតិ សម្រាប់​ថែទាំ​ស្រូវ កសិករ​រស់​នៅ​ភូមិ​ឫស្សី​ដួច ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង ឈ្មោះ ជុំ លន បាន​ប្រាប់​ថា គេ​អាច​ផ្សំ​ជី​ធម្មជាតិ​ទឹក មក​ស្រោច ឬ​បាញ់​បំប៉ន​ស្រូវ​បាន​ដែរ។

វិធី​ផលិត​ជី​ធម្មជាតិ​កំប៉ុស្ត​ទឹក​បំប៉ន​ស្រូវ គឺ​គាត់​យក​ពក​ដើម​ឫស្សី ឬ​គេ​ហៅ​ថា​ទំពាំង មក​ផ្សំ​ជាមួយ​ទឹក​ដូង​ខ្ចី​ក៏​បាន ទឹក​ដូង​ចាស់​ក៏​បាន លាយ​ជាមួយ​ស្ករ​ត្នោត​តិចតួច ផ្សំ​ចូល​គ្នា​ផលិត​ជា​ជី​កំប៉ុស្ត​ទឹក​បំប៉ន​ស្រូវ ៖ «ខ្ញុំ​ធ្វើ​បទ​ពិសោធន៍​នេះ គឺ​បទ​ពិសោធន៍​មេ​ជី​ទឹក គឺ​ផ្សំ​សារធាតុ​ដែល​ផ្សំ​មេ​ជី​ទឹក មាន​ទំពាំង ៣ គីឡូ ទឹក​ដូង ៥ លីត្រ និង​ស្ករ​ត្នោត ១ ខាំ ទុក​រយៈ​ពេល​ដល់ ១៥ ថ្ងៃ បាន​ទើប​យក​មក​ប្រើ»។

លោក ជុំ លន ប្រាប់​ថា ទំពាំង មិន​ចាំបាច់​ស្ងោ ឬ​ស្រុះ​ទេ។ យក​ទំពាំង​ដែល​គេ​ទទួលទាន​ក៏​បាន​ដែរ តែ​បើ​អាច​រក​បាន រក​ទំពាំង​មាន​រស​ជាតិ​ហាង​ខ្លាំង រឹត​តែ​ប្រសើរ។ គាត់​យក​មក​ទំពាំង​នោះ​បក​សំបក​ចេញ ចិញ្ច្រាំ​វា​ឲ្យ​ក្លាយ​ជា​ដុំ​តូចៗ ដាក់​ត្រាំ​ក្នុង​ទឹក​ដូង លាយ​ស្ករ​ត្នោត ១០០ ក្រាម ច្រក​ក្នុង​ក្រឡ​មួយ គ្រប​ទុក​សង្កត់​មិន​ឲ្យ​ខ្យល់​ចេញ​ចូល​ទេ។

ក្រឡ​ត្រាំ​ទំពាំង ត្រូវ​ដាក់​នៅ​កន្លែង​ងងឹត​គ្មាន​ពន្លឺ​ថ្ងៃ។ ហាម​បើក​មើល ឬ​កូរ​វា គឺ​ទុក​ឲ្យ​វា​បំបែក​ធាតុ ឬ​គេ​ថា​ទុក​ឲ្យ​វា​ងំ ឲ្យ​បាន​ចំនួន ២ អាទិត្យ​ឡើង​ទៅ ៖ «អា​ដាក់​ទាំង​សំបក​វា​ក្រ​រលួយ អ៊ីចឹង​យើង​បក​វា​យក​តែ​អា​សាច់​មក ទោះ​បី​ចាស់​ក្ដី ខ្ចី​ក្ដី គឺ​យើង​ចិញ្ច្រាំ​វា​ឲ្យ​ល្អិត​បន្តិច​ទៅ យើង​ត្រាំ​វា អត់​មាន​ដាក់​អំបិល​ទេ គឺ​សំខាន់​មាន​តែ​ទឹក​ដូង ហើយ​នឹង​ស្ករ​ត្នោត ១ ខាំ​ហ្នឹង ហើយ​ទឹក​ដូង ៥ លីត្រ ​ហ្នឹង ហើយ​អត់​មាន​អី​ទៀត​ទេ។ ទឹក​យើង​ក៏​អត់​មាន​ដាក់​ទេ ទាល់​តែ​ដល់​កំណត់ ១៥ ថ្ងៃ ទើប​យើង​អាច​បើក និង​យក​ទៅ​ប្រើ​បាន។ ដល់​ពេល​យើង​ប្រើ​អា​ហ្នឹង​ទៅ ស្រូវ​យើង​អត់​មាន​សត្វ​អី​ធ្វើ​ទុក្ខ​ទេ ដោយសារ​ទំពាំង​ហ្នឹង វា​មាន​ជាតិ​ហាង វា​មាន​ជាតិ​ពុល ដល់​អ៊ីចឹង​យើង​យក​ទៅ​ប្រើ​វា​មិន​មាន​សត្វ​ល្អិត​ធ្វើ​ទុក្ខ»។

ផ្សំ​ជី​កំប៉ុស្ត​ទឹក​បាន​ហើយ ពេល​យក​ទៅ​ប្រើ គឺ​បាញ់​ទៅ​លើ​ស្លឹក​ស្រូវ ដែល​កំពុង​តែ​ធ្វើ​ខ្លួន ចង់​ចេញ​ផ្កា ដើម្បី​បំប៉ន​ដើម ឲ្យ​វា​ចេញ​ផ្កា​មក​មាន​កួរ​វែង និង​មាន​គ្រាប់​ច្រើន និង​បង្ការ​សត្វ​ចង្រៃ​ស៊ី​ផ្កា​ស្រូវ​នោះ​ផង។

លោក ជុំ លន ៖ «មូលហេតុ​ដែល​ខ្ញុំ​ចង់​ធ្វើ​សាកល្បង​នេះ ដោយសារ​កសិករ​បំប៉ន​រុក្ខជាតិ ដំណាំ​ស្រូវ​យើង​ហ្នឹង ទៅ​លើ​តែ​លើ​គល់​ទេ ទៅ​លើ​ដី។ អ៊ីចឹង ខ្ញុំ​ចាប់​អារម្មណ៍​មួយ​ថា ពេល​ដែល​ទឹក​ច្រើន ​គឺ​ពេញ​ស្រែ យើង​មិន​អាច​យក​ទៅ​បំប៉ន​បាន​ទេ។ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​ផលិត​ទឹក​មេ​ជី​ហ្នឹង មក​សាក​ល្បង។ ហើយ​យើង​កសិករ​អត់​បាន​ដឹង​ទេ អត់​ដឹង​ចលនា​របស់​ក្រពះ​ស្រូវ​ហ្នឹង វា​ទំពា​អាហារ​នៅ​ត្រង់​ណា ដល់​អ៊ីចឹង​ឃើញ​ថា នៅ​ត្រង់​ស្លឹក។ ដល់​ពេល​ហ្នឹង យើង​បាញ់​នៅ​ស្លឹក ក៏​វា​អាច​បឺត​យក​ទៅ​ឲ្យ​ចិញ្ចឹម​ដើម​ដង​វា​បាន។ អ៊ីចឹង​យើង​បំប៉ន ទោះ​បី​ទឹក​ច្រើន​ក៏​យើង​អាច​យក​ទៅ​បាញ់​បាន​ដែរ មិន​ចាំបាច់​ទឹក​តិច ឬ​មួយ​ក៏​ទឹក​ច្រើន​ទេ»។

វិធី​លាយ​ទឹក​មេ​ជី ដែល​ផ្សំ​បាន គឺ​យក​ទឹក​មេ​ជី​ចំនួន ១ លីត្រ លាយ​ជាមួយ​ទឹក​ធម្មតា ២០ ទៅ ៣០ លីត្រ។ វីធី​ប្រើ គឺ​យក​ទៅ​បាញ់​បង្ហើរៗ លើ​ស្លឹក​ស្រូវ​កំពុង​មូល​ដើម បាន​ទំហំ ២០ អារ។

គាត់​ប្រៀបធៀប​ទិន្នផល​ស្រូវ មុន​ប្រើ​មេ​ជី​បំប៉ន ផលិត​ពី​ទំពាំង​ជាមួយ​ទឹក​ដូង និង​ស្ករ​ត្នោត​នោះ ក្នុង​ស្រូវ ៤ ម៉ែត្រ​ការ៉េ គាត់​ថ្លឹង​គ្រាប់​ស្រូវ បាន​តែ ៤០០ ក្រាម​ទេ។

តែ​ដល់​គាត់​បាញ់​មេ​ជី​ទឹក​បំប៉ន​ផលិត​ពី​ទំពាំង​ជាមួយ​ទឹក​ដូង និង​ស្ករ​ត្នោត ក្នុង​ស្រូវ ៤ ម៉ែត្រ​ការ៉េ​ដូច​គ្នា គឺ​ថ្លឹង​គ្រាប់​ស្រូវ​បាន​ដល់​ទៅ ៥០០ ក្រាម។

កសិករ​ទាំង ២ រូប បាន​អះអាង​ថា គាត់​បាន​រៀន​ចំណេះ​ខាង​លើ ពី​មន្ត្រី​កសិកម្ម និង​បាន​ពិសោធន៍​ជាមួយ​កសិករ​របស់​សហគមន៍​សេដាក (CEDAC)។

ប្រសិន​បើ​លោក​អ្នក​ចង់​រៀន​ចេះ​បន្ថែម​ពី​វិធី​ដាំ​ស្រូវ​ទាំង​គ្រាប់​លើ​ដី​ស្ងួត សូម​ទាក់ទង​លោក ដុំ ទីន តាម​ទូរស័ព្ទ​លេខ ០៩២ ១៦ ៤៧ ៩៨ ។

ប្រសិន​បើ​ចង់​ចេះ​ផលិត​ជី​កំប៉ុស្ត​ទឹក​ផលិត​ពី​ទំពាំង និង​ទឹក​ដូង​លាយ​ស្ករ​ត្នោត សូម​ទាក់ទង​លោក ជុំ លន តាម​ទូរស័ព្ទ លេខ ០៨៩ ៦៨៤ ០០៦៕

អាកាសធាតុ​ប្រែប្រួល​នេះ​ដែរ ក៏​ធ្វើ​ឲ្យ​កសិករ​តំបន់​ខ្លះ រង​នូវ​ទឹក​ជំនន់​ពួក​គាត់​បាន​ដុះ​គំនិត យក​ពក​ដើម​ឫស្សី (ទំពាំង) មក​ផ្សំ​ជាមួយ​ទឹក​ដូង និង​ស្ករ​ត្នោត ផលិត​ជា​ជី​កំប៉ុស​ទឹក ប្រើ​សម្រាប់​បំប៉ន​ស្រូវ ដើម្បី​ទទួល​បាន​គ្រាប់​ស្រូវ​ថ្លោស និង​ផ្លែ​កាន់​ច្រើន។
កសិករ​រស់​នៅ​ភូមិ​គោក​ថ្មី ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀមរាប លោក ដុំ ទីន ឲ្យ​ដឹង​ថា ការ​ដាំដុះ​ស្រូវ​វស្សា​នៅ​ក្នុង​តំបន់​នោះ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជួប​ផល​វិបាក​នឹង​អាកាសធាតុ​ប្រែប្រួល ម្ដង​រាំង​ស្ងួត ម្ដង​មាន​ទឹក​ជំនន់​ខ្លាំង ដែល​ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ មិន​សូវ​បាន​ផល។

ដោយសារ​តែ​មាន​បញ្ហា​ទាំង​នេះ គាត់​សាកល្បង​ធ្វើ​ស្រែ​វស្សា ដោយ​ការ​ដាំ​គ្រាប់​ពូជ​ស្រូវ​ស្រាល ដោយ​មិន​ចាំបាច់​បណ្ដុះ​ជា​សំណាប​ឡើយ។ ​នៅ​រដូវ​វស្សា​ឆ្នាំ​មុន គាត់​បាន​យក​គ្រាប់​ស្រូវ មិន​ដុះ​ជា​សំណាប​នោះ ទៅ​ដាំ​សាកល្បង​លើ​ដី​ស្ងួត​ទំហំ ៤០ អារ។ គាត់​បាន​សម្គាល់​ឃើញ​ថា ទិន្នផល​ស្រូវ​កើន​ជាង​ការ​ដាំ​ស្រូវ ដែល​ដុះ​ជា​សំណាប។ ស្រូវ​ដាំ​ដី​ស្ងួត​នោះ នៅ​តែ​ដុះ មិន​ងាប់ ដូច​ដក​សំណាប​យក​ទៅ​ស្ទូង​នោះ​ទេ។

លោក ដុំ ទីន ៖ «ក្នុង​ផ្ទៃ​ដី ៤០ អារ​នឹង បើ​គ្រាន់​តែ​ខ្ញុំ​ធ្វើ​តាម​ទម្លាប់​វា ហើយ​ខ្ញុំ​ប្រើ​ជី​ធម្មជាតិ​ អស់ ៣ តោន ប្រើ​ជី​គីមី​អស់ ២ ការ៉ុង បើ​កើត​បំផុត បាន​តែ ១.៥០០ គីឡូ​ទេ។ ដល់​ពេល​ខ្ញុំ​បែរ​ជា​មក​ធ្វើ​តាម​បច្ចេកទេស​នេះ ដែល​ខ្ញុំ​បាន​ទទួល​ផល​នៅ​ឆ្នាំ ២០១០ គឺ​បាន ៣.២០០ គីឡូ​បើ​សិន​យើង​គុណ​រក​ជា ១ ហិកតារ វា​អាច​ទទួល​ទិន្នផល​បាន ៤ តោន»។
លោក​ថា វិធី​ដាំ​គ្រាប់​ស្រូវ​លើ​ដី​មិន​សូវ​សំបូរ​ទឹក ដែល​រក​ឃើញ​ថ្មី​នេះ គឺ​ប្រឆាំង​នឹង​ភាព​រាំង​ស្ងួត​នៃ​អាកាសធាតុ​ប្រែប្រួល។

វិធី​ធ្វើ​ស្រែ​ដាំ​គ្រាប់​ស្រូវ​មិន​សាប ត្រូវ​បាន​លោក ដុំ ទីន ប្រាប់​ថា ត្រូវ​រើស​យក​ពូជ​ស្រូវ​ស្រាល ដែល​ក្រសួង​កសិកម្ម បាន​ណែនាំ​ឲ្យ​ដាំ ដើម្បី​បង្ការ​អាកាសធាតុ​ប្រែប្រួល ដូច​ជា​ពូជ ផ្កា​រំដួល សែន​ពិដោរ អីអ៊ែរ ៦៦ (IR66) ជា​ដើម ទើប​ធ្វើ​ស្រែ​បាន ២ ដង​ក្នុង ១ រដូវ​វស្សា។
លោក​ថា ស្រូវ​សែន​ពិដោរ គាត់​បាន​ដាំ​ពី​ចុង​ខែ​ឧសភា​មក កំពុង​តែ​ចេញ​ផ្កា។ គាត់​រង់ចាំ ៤០ ថ្ងៃ​ទៀត ស្រូវ​នេះ​នឹង​ច្រូត។ គាត់​នឹង​ចាប់​ផ្ដើម​ដាំ​ស្រូវ​ជា​លើក​ទី ២ ទៀត គឺ​ពូជ​ផ្កា​រំដួល ដោយ​មិន​ចាំបាច់​រំពឹង​តែ​ទឹក​ភ្លៀង​ធ្លាក់​ជោកជាំ ទើប​អាច​ធ្វើ​ស្រែ​បាន​នោះ​ទេ។

វិធី​ធ្វើ​ស្រែ​ដាំ​គ្រាប់​ស្រូវ​សុទ្ធ ដោយ​មិន​បាច់​បណ្ដុះ​សាប​នេះ លោក​ប្រាប់​ថា ក្រោយ​ពី​ច្រូត​ហើយ ត្រូវ​ភ្ជួរ​ដី​លុប​គល់​ជញ្ជ្រាំង ឲ្យ​វា​កប់​ក្នុង​ដី​សម្រាប់​ធ្វើ​ជី។ នៅ​ពេល​ភ្លៀង​ធ្លាក់​មក​ដំបូង ត្រូវ​ទៅ​ភ្ជួរ​ដាស់​ដី ឬ​ប្រែ​ដី​នោះ​ឡើង​វិញ។ រាស់​យក​ស្មៅ​ឲ្យ​អស់​ហាល​ដី​ភ្ជួរ​នោះ ឲ្យ​លើស​ពី ២ សប្ដាហ៍។
លោក ដុំ ទីន ៖ «ក្រោយ​ពេល​ទុក​រយៈ​ពេល ១៥ ថ្ងៃ ទៅ ២០ ថ្ងៃ​ហើយ បើ​យើង​ធ្វើ​ជី​ធម្មជាតិ​បាន ដូច​ជា​ជី​កំប៉ុស្ត ឬ​ក៏​ជី​លាមក​សត្វ​ផុយ​រលួយ យើង​យក​ទៅ​បាច​ភ្ជួរ​លុប។ ភ្ជួរ​លុប​លើក​ទី ៣ ហ្នឹង​យើង​អត់​ធ្វើ​ការ​រាស់​ពង្រាប​វា​ទេ គឺ​យើង​ធ្វើ​ការ​ដាំដុះ ព្រោះ​យើង​រាស់​ពង្រាប​ទី ១ ធ្វើ​ឲ្យ​ធឹង​ដី។ ទី ២ វា​ធ្វើ​ឲ្យ​ខ្យល់​អុកស៊ីហ្សែន​ក្នុង​ដី​នោះ​ វា​អត់​មាន​ខ្យល់​អុកស៊ីហ្សែន​បាន​យូរ ទៅ​ខាង​មុខ​ដី​នោះ វា​នឹង​អាច​ហាប់​ណែន»។

ក្រោយ​ពី​រៀបចំ​ដី និង​ដាក់​ជី​ធម្មជាតិ ក្នុង​ស្រែ​រួច​ហើយ នៅ​រសៀល​ថ្ងៃ​ភ្ជួរ​ដី​ទុក​នោះ ត្រូវ​យក​គ្រាប់​ពូជ​ស្រូវ ១៥ គីឡូ​ក្រាម សម្រាប់​ដាំ​លើ​ផ្ទៃ​ដី​ទំហំ ១ ហិកតារ​ យក​មក​លាង​ទឹក និង​ត្រាំ​ទឹក​អំបិល​ទុក​ឲ្យ​បាន ២០ នាទី ដើម្បី​បន្សុទ្ធ​ពូជ។ រើស​យក​គ្រាប់​ណា​អណ្ដែត​លើ​ទឹក ស្រង់​យក​ចេញ ហើយ​ស្រិត​យក​តែ​គ្រាប់ ដែល​លិច​ក្នុង​ទឹក ស្រង់​ដាក់​តៅ​ទុក​ឲ្យ​ស្រស់​ទឹក​ប្រមាណ ១២ ម៉ោង។
ពេល​មេឃ​ភ្លឺ​ស្រាងៗ យក​គ្រាប់​ស្រូវ​ពូជ​ស្រង់​ទុក​នោះ យក​ទៅ​បុក​ដាំ។ មុន​នឹង​ដាំ ត្រូវ​ចង​ខ្សែ​ក្នុង​ដី​ស្រែ បែង​ជា​ក្រឡា​ចត្រង្គ ឲ្យ​មាន​រង្វាស់​ចន្លោះ​ពី​គុម្ព​មួយ​ទៅ​មួយ ៣០ សង្ទីម៉ែត្រ «ចាប់​យក​ គ្រាប់​ស្រូវ ២ ទៅ ៣ គ្រាប់។ ជម្រៅ​កប់​គ្រាប់​ស្រូវ​នោះ គឺ​រាក់​មែនទែន គឺ​ប្រហែល​ជា ១ ហ៊ុន។ យើង​ដាំ​រាក់​នេះ ព្រោះ​ស្រូវ​វា​បែក​កូន គឺ​វា​បែក​នៅ​ត្រង់​ខ្នែង​របស់​វា​នេះ​ឯង។ ព្រោះ​បើ​សិន​យើង​ញាត់​គ្រាប់​ស្រូវ​វា​ជ្រៅ​ពេក វា​ធ្វើ​ឲ្យ​ការ​បែក​កូន​របស់​វា​យឺត ​កម្លាំង​របស់​វា​ខ្សោយ»។

ការ​ដាំ​គ្រាប់​ស្រូវ​មិន​បាច់​សាប លើ​ដី​រាំង​ស្ងួត​ លោក ដុំ ទីន ឲ្យ​ដឹង​ថា ដាំ​ស្រូវ​លើក​ទី ១ គឺ​ចាប់​ផ្ដើម​នៅ​ចុង​ខែ​មេសា ឬ​ដើម​ខែ​ឧសភា។ ក្រោយ​ពី​កប់​គ្រាប់​ស្រូវ​ក្នុង​ជម្រៅ​រាក់ៗ បើ​មេឃ​រាំង ដី​វា​ស្ងួត​ល្មម ស្រូវ​នឹង​ដុះ​ក្រោយ ៣ ថ្ងៃ ឬ​យ៉ាង​យូរ ១ អាទិត្យ​ក្រោយ​ការ​ដាំ។
ការ​ថែទាំ គឺ​ប្រើ​ជី​ធម្មជាតិ លាយ​ជាមួយ​នឹង​ជី​គីមី​មក​បំប៉ន​ស្រូវ នៅ​ពេល​ស្រូវ​កំពុង​មូល​ដើម​ចង់​ចេញ​ផ្កា។

ផ្ទុយ​ពី​លោក ​ដុំ ទីន ដែល​គាត់​ប្រើ​សារធាតុ​គីមី លាយ​ជាមួយ​នឹង​ជី​កំប៉ុស្ត​ធម្មជាតិ សម្រាប់​ថែទាំ​ស្រូវ កសិករ​រស់​នៅ​ភូមិ​ឫស្សី​ដួច ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង ឈ្មោះ ជុំ លន បាន​ប្រាប់​ថា គេ​អាច​ផ្សំ​ជី​ធម្មជាតិ​ទឹក មក​ស្រោច ឬ​បាញ់​បំប៉ន​ស្រូវ​បាន​ដែរ។

វិធី​ផលិត​ជី​ធម្មជាតិ​កំប៉ុស្ត​ទឹក​បំប៉ន​ស្រូវ គឺ​គាត់​យក​ពក​ដើម​ឫស្សី ឬ​គេ​ហៅ​ថា​ទំពាំង មក​ផ្សំ​ជាមួយ​ទឹក​ដូង​ខ្ចី​ក៏​បាន ទឹក​ដូង​ចាស់​ក៏​បាន លាយ​ជាមួយ​ស្ករ​ត្នោត​តិចតួច ផ្សំ​ចូល​គ្នា​ផលិត​ជា​ជី​កំប៉ុស្ត​ទឹក​បំប៉ន​ស្រូវ ៖ «ខ្ញុំ​ធ្វើ​បទ​ ពិសោធន៍​នេះ គឺ​បទ​ពិសោធន៍​មេ​ជី​ទឹក គឺ​ផ្សំ​សារធាតុ​ដែល​ផ្សំ​មេ​ជី​ទឹក មាន​ទំពាំង ៣ គីឡូ ទឹក​ដូង ៥ លីត្រ និង​ស្ករ​ត្នោត ១ ខាំ ទុក​រយៈ​ពេល​ដល់ ១៥ ថ្ងៃ បាន​ទើប​យក​មក​ប្រើ»។

លោក ជុំ លន ប្រាប់​ថា ទំពាំង មិន​ចាំបាច់​ស្ងោ ឬ​ស្រុះ​ទេ។ យក​ទំពាំង​ដែល​គេ​ទទួលទាន​ក៏​បាន​ដែរ តែ​បើ​អាច​រក​បាន រក​ទំពាំង​មាន​រស​ជាតិ​ហាង​ខ្លាំង រឹត​តែ​ប្រសើរ។ គាត់​យក​មក​ទំពាំង​នោះ​បក​សំបក​ចេញ ចិញ្ច្រាំ​វា​ឲ្យ​ក្លាយ​ជា​ដុំ​តូចៗ ដាក់​ត្រាំ​ក្នុង​ទឹក​ដូង លាយ​ស្ករ​ត្នោត ១០០ ក្រាម ច្រក​ក្នុង​ក្រឡ​មួយ គ្រប​ទុក​សង្កត់​មិន​ឲ្យ​ខ្យល់​ចេញ​ចូល​ទេ។

ក្រឡ​ត្រាំ​ទំពាំង ត្រូវ​ដាក់​នៅ​កន្លែង​ងងឹត​គ្មាន​ពន្លឺ​ថ្ងៃ។ ហាម​បើក​មើល ឬ​កូរ​វា គឺ​ទុក​ឲ្យ​វា​បំបែក​ធាតុ ឬ​គេ​ថា​ទុក​ឲ្យ​វា​ងំ ឲ្យ​បាន​ចំនួន ២ អាទិត្យ​ឡើង​ទៅ ៖ «អា​ដាក់​ទាំង​សំបក​វា​ក្រ​រលួយ អ៊ីចឹង​យើង​បក​វា​យក​តែ​អា​សាច់​មក ទោះ​បី​ចាស់​ក្ដី ខ្ចី​ក្ដី គឺ​យើង​ចិញ្ច្រាំ​វា​ឲ្យ​ល្អិត​បន្តិច​ទៅ យើង​ត្រាំ​វា អត់​មាន​ដាក់​អំបិល​ទេ គឺ​សំខាន់​មាន​តែ​ទឹក​ដូង ហើយ​នឹង​ស្ករ​ត្នោត ១ ខាំ​ហ្នឹង ហើយ​ទឹក​ដូង ៥ លីត្រ ​ហ្នឹង ហើយ​អត់​មាន​អី​ទៀត​ទេ។ ទឹក​យើង​ក៏​អត់​មាន​ដាក់​ទេ ទាល់​តែ​ដល់​កំណត់ ១៥ ថ្ងៃ ទើប​យើង​អាច​បើក និង​យក​ទៅ​ប្រើ​បាន។ ដល់​ពេល​យើង​ប្រើ​អា​ហ្នឹង​ទៅ ស្រូវ​យើង​អត់​មាន​សត្វ​អី​ធ្វើ​ទុក្ខ​ទេ ដោយសារ​ទំពាំង​ហ្នឹង វា​មាន​ជាតិ​ហាង វា​មាន​ជាតិ​ពុល ដល់​អ៊ីចឹង​យើង​យក​ទៅ​ប្រើ​វា​មិន​មាន​សត្វ​ល្អិត​ធ្វើ​ទុក្ខ»។

ផ្សំ​ជី​កំប៉ុស្ត​ទឹក​បាន​ហើយ ពេល​យក​ទៅ​ប្រើ គឺ​បាញ់​ទៅ​លើ​ស្លឹក​ស្រូវ ដែល​កំពុង​តែ​ធ្វើ​ខ្លួន ចង់​ចេញ​ផ្កា ដើម្បី​បំប៉ន​ដើម ឲ្យ​វា​ចេញ​ផ្កា​មក​មាន​កួរ​វែង និង​មាន​គ្រាប់​ច្រើន និង​បង្ការ​សត្វ​ចង្រៃ​ស៊ី​ផ្កា​ស្រូវ​នោះ​ផង។
លោក ជុំ លន ៖ «មូលហេតុ​ដែល​ខ្ញុំ​ចង់​ធ្វើ​សាកល្បង​នេះ ដោយសារ​កសិករ​បំប៉ន​រុក្ខជាតិ ដំណាំ​ស្រូវ​យើង​ហ្នឹង ទៅ​លើ​តែ​លើ​គល់​ទេ ទៅ​លើ​ដី។ អ៊ីចឹង ខ្ញុំ​ចាប់​អារម្មណ៍​មួយ​ថា ពេល​ដែល​ទឹក​ច្រើន ​គឺ​ពេញ​ស្រែ យើង​មិន​អាច​យក​ទៅ​បំប៉ន​បាន​ទេ។ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​ផលិត​ទឹក​មេ​ជី​ហ្នឹង មក​សាក​ល្បង។ ហើយ​យើង​កសិករ​អត់​បាន​ដឹង​ទេ អត់​ដឹង​ចលនា​របស់​ក្រពះ​ស្រូវ​ហ្នឹង វា​ទំពា​អាហារ​នៅ​ត្រង់​ណា ដល់​អ៊ីចឹង​ឃើញ​ថា នៅ​ត្រង់​ស្លឹក។ ដល់​ពេល​ហ្នឹង យើង​បាញ់​នៅ​ស្លឹក ក៏​វា​អាច​បឺត​យក​ទៅ​ឲ្យ​ចិញ្ចឹម​ដើម​ដង​វា​បាន។  អ៊ីចឹង​យើង​បំប៉ន ទោះ​បី​ទឹក​ច្រើន​ក៏​យើង​អាច​យក​ទៅ​បាញ់​បាន​ដែរ មិន​ចាំបាច់​ទឹក​តិច ឬ​មួយ​ក៏​ទឹក​ច្រើន​ទេ»។

វិធី​លាយ​ទឹក​មេ​ជី ដែល​ផ្សំ​បាន គឺ​យក​ទឹក​មេ​ជី​ចំនួន ១ លីត្រ លាយ​ជាមួយ​ទឹក​ធម្មតា ២០ ទៅ ៣០ លីត្រ។ វីធី​ប្រើ គឺ​យក​ទៅ​បាញ់​បង្ហើរៗ លើ​ស្លឹក​ស្រូវ​កំពុង​មូល​ដើម បាន​ទំហំ ២០ អារ។
គាត់​ប្រៀបធៀប​ទិន្នផល​ស្រូវ មុន​ប្រើ​មេ​ជី​បំប៉ន ផលិត​ពី​ទំពាំង​ជាមួយ​ទឹក​ដូង និង​ស្ករ​ត្នោត​នោះ ក្នុង​ស្រូវ ៤ ម៉ែត្រ​ការ៉េ គាត់​ថ្លឹង​គ្រាប់​ស្រូវ បាន​តែ ៤០០ ក្រាម​ទេ។

តែ​ដល់​គាត់​បាញ់​មេ​ជី​ទឹក​បំប៉ន​ផលិត​ពី​ទំពាំង​ជាមួយ​ទឹក​ដូង និង​ស្ករ​ត្នោត ក្នុង​ស្រូវ ៤ ម៉ែត្រ​ការ៉េ​ដូច​គ្នា គឺ​ថ្លឹង​គ្រាប់​ស្រូវ​បាន​ដល់​ទៅ ៥០០ ក្រាម។

កសិករ​ទាំង ២ រូប បាន​អះអាង​ថា គាត់​បាន​រៀន​ចំណេះ​ខាង​លើ ពី​មន្ត្រី​កសិកម្ម និង​បាន​ពិសោធន៍​ជាមួយ​កសិករ​របស់​សហគមន៍​សេដាក (CEDAC)។

ប្រសិន​បើ​លោក​អ្នក​ចង់​រៀន​ចេះ​បន្ថែម​ពី​វិធី​ដាំ​ស្រូវ​ទាំង​គ្រាប់​ លើ​ដី​ស្ងួត សូម​ទាក់ទង​លោក ដុំ ទីន តាម​ទូរស័ព្ទ​លេខ ០៩២ ១៦ ៤៧ ៩៨ ។

ប្រសិន​បើ​ចង់​ចេះ​ផលិត​ជី​កំប៉ុស្ត​ទឹក​ផលិត​ពី​ទំពាំង និង​ទឹក​ដូង​លាយ​ស្ករ​ត្នោត សូម​ទាក់ទង​លោក ជុំ លន តាម​ទូរស័ព្ទ លេខ ០៨៩ ៦៨៤ ០០៦៕




Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News