Friday, August 26, 2011

អ្នក​ដំា​បន្លែ​ជោគជ័យ​ក្នុង​ខេត្ត​ស្វាយរៀង​ ចង់​ឃើញ​កម្ពុជា​ឈប់នាំ​ចូល​បន្លែ​ពី​ក្រៅ​ស្រុក​

បទយកការណ៍របស់​​ អ៊ឹម ណាវិនពីខេត្ត​​ស្វាយរៀង
(08:51)
យ៉ាង​​តិច​កសិករ​ចំនួន​៩០០​គ្រួសារ​រស់​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​កំពុង​ផ្លាស់ប្តូរ​ជីវភាព​រស់​នៅ​ប្រសើរ​ឡើង​​ តាម​រយះ​ការ​ដំា​បន្លែ​ធម្មជាតិ​លក់។​ កសិករ​ដែល​ធ្លាប់តែ​ធ្វើ​ចំណាក​ស្រុក​​ស្វែង​រក​​ការ​ងារ​​ចិញ្ចឹម​​ជី​វិ​ត​​ ពេលនេះ​ឈប់​ពនេចរ​ស្រុក​គេ​ទៀត​ហើយ។​ ដោយ​មាន​​ការ​​ជួយ​​​ជ្រុំ​ជ្រែង​​​ពី​​អង្គ​កា​​រ​​ជ​ប៉ុន​​ចំនួន​​ពីរ កសិករ​​នៅ​​ក្នុង​​ខេត្ត​​ស្វាយរៀង​​ទំាង​​៩០០​គ្រួសារ​ កំពុង​​ប្រឹង​​ប្រែ​​ង​​​​​ដំា​​​បន្លែ​​គ្មាន​​​សារ​ធាតុ​​គីមី​​លក់​​យ៉ាង​​​កាក់​កប ​ក្នុង​​ខណៈ​​កសិករ​​ខ្មែរ​​ច្រើន​​ទៀត​ មិន​​ខ្វល់​​​ពី​​កា​​​​រ​​​ដំា​​​​ដុះ​​​បន្លែ​។​ កសិករ​ទទួល​ជោគជ័យ​​ក្នុង​​ការ​ដំា​បន្លែ​លក់ ​ចង់​ឃើញ​កសិករ​ខ្មែរ​ដំា​បន្លែ​លក់​​ឲ្យ​ខ្មែរ​​ហូប​​បាន​​គ្រប់​គ្រាន់​ប្រសើរ​​ជាង​ការ​ទទួល​ទាន​បន្លែ​នាំ​ចូល។

No comments:

Post a Comment

Search

Shared News