ដោយសារតែមានបញ្ហាទាំងនេះ គាត់សាកល្បងធ្វើស្រែវស្សា ដោយការដាំគ្រាប់ពូជស្រូវស្រាល ដោយមិនចាំបាច់បណ្ដុះជាសំណាបឡើយ។ នៅរដូវវស្សាឆ្នាំមុន គាត់បានយកគ្រាប់ស្រូវ មិនដុះជាសំណាបនោះ ទៅដាំសាកល្បងលើដីស្ងួតទំហំ ៤០ អារ។ គាត់បានសម្គាល់ឃើញថា ទិន្នផលស្រូវកើនជាងការដាំស្រូវ ដែលដុះជាសំណាប។ ស្រូវដាំដីស្ងួតនោះ នៅតែដុះ មិនងាប់ ដូចដកសំណាបយកទៅស្ទូងនោះទេ។
លោក ដុំ ទីន ៖ «ក្នុងផ្ទៃដី ៤០ អារនឹង បើគ្រាន់តែខ្ញុំធ្វើតាមទម្លាប់វា ហើយខ្ញុំប្រើជីធម្មជាតិ អស់ ៣ តោន ប្រើជីគីមីអស់ ២ ការ៉ុង បើកើតបំផុត បានតែ ១.៥០០ គីឡូទេ។ ដល់ពេលខ្ញុំបែរជាមកធ្វើតាមបច្ចេកទេសនេះ ដែលខ្ញុំបានទទួលផលនៅឆ្នាំ ២០១០ គឺបាន ៣.២០០ គីឡូបើសិនយើងគុណរកជា ១ ហិកតារ វាអាចទទួលទិន្នផលបាន ៤ តោន»។
លោកថា វិធីដាំគ្រាប់ស្រូវលើដីមិនសូវសំបូរទឹក ដែលរកឃើញថ្មីនេះ គឺប្រឆាំងនឹងភាពរាំងស្ងួតនៃអាកាសធាតុប្រែប្រួល។
វិធីធ្វើស្រែដាំគ្រាប់ស្រូវមិនសាប ត្រូវបានលោក ដុំ ទីន ប្រាប់ថា ត្រូវរើសយកពូជស្រូវស្រាល ដែលក្រសួងកសិកម្ម បានណែនាំឲ្យដាំ ដើម្បីបង្ការអាកាសធាតុប្រែប្រួល ដូចជាពូជ ផ្ការំដួល សែនពិដោរ អីអ៊ែរ ៦៦ (IR66) ជាដើម ទើបធ្វើស្រែបាន ២ ដងក្នុង ១ រដូវវស្សា។
លោកថា ស្រូវសែនពិដោរ គាត់បានដាំពីចុងខែឧសភាមក កំពុងតែចេញផ្កា។ គាត់រង់ចាំ ៤០ ថ្ងៃទៀត ស្រូវនេះនឹងច្រូត។ គាត់នឹងចាប់ផ្ដើមដាំស្រូវជាលើកទី ២ ទៀត គឺពូជផ្ការំដួល ដោយមិនចាំបាច់រំពឹងតែទឹកភ្លៀងធ្លាក់ជោកជាំ ទើបអាចធ្វើស្រែបាននោះទេ។
វិធីធ្វើស្រែដាំគ្រាប់ស្រូវសុទ្ធ ដោយមិនបាច់បណ្ដុះសាបនេះ លោកប្រាប់ថា ក្រោយពីច្រូតហើយ ត្រូវភ្ជួរដីលុបគល់ជញ្ជ្រាំង ឲ្យវាកប់ក្នុងដីសម្រាប់ធ្វើជី។ នៅពេលភ្លៀងធ្លាក់មកដំបូង ត្រូវទៅភ្ជួរដាស់ដី ឬប្រែដីនោះឡើងវិញ។ រាស់យកស្មៅឲ្យអស់ហាលដីភ្ជួរនោះ ឲ្យលើសពី ២ សប្ដាហ៍។
លោក ដុំ ទីន ៖ «ក្រោយពេលទុករយៈពេល ១៥ ថ្ងៃ ទៅ ២០ ថ្ងៃហើយ បើយើងធ្វើជីធម្មជាតិបាន ដូចជាជីកំប៉ុស្ត ឬក៏ជីលាមកសត្វផុយរលួយ យើងយកទៅបាចភ្ជួរលុប។ ភ្ជួរលុបលើកទី ៣ ហ្នឹងយើងអត់ធ្វើការរាស់ពង្រាបវាទេ គឺយើងធ្វើការដាំដុះ ព្រោះយើងរាស់ពង្រាបទី ១ ធ្វើឲ្យធឹងដី។ ទី ២ វាធ្វើឲ្យខ្យល់អុកស៊ីហ្សែនក្នុងដីនោះ វាអត់មានខ្យល់អុកស៊ីហ្សែនបានយូរ ទៅខាងមុខដីនោះ វានឹងអាចហាប់ណែន»។
ក្រោយពីរៀបចំដី និងដាក់ជីធម្មជាតិ ក្នុងស្រែរួចហើយ នៅរសៀលថ្ងៃភ្ជួរដីទុកនោះ ត្រូវយកគ្រាប់ពូជស្រូវ ១៥ គីឡូក្រាម សម្រាប់ដាំលើផ្ទៃដីទំហំ ១ ហិកតារ យកមកលាងទឹក និងត្រាំទឹកអំបិលទុកឲ្យបាន ២០ នាទី ដើម្បីបន្សុទ្ធពូជ។ រើសយកគ្រាប់ណាអណ្ដែតលើទឹក ស្រង់យកចេញ ហើយស្រិតយកតែគ្រាប់ ដែលលិចក្នុងទឹក ស្រង់ដាក់តៅទុកឲ្យស្រស់ទឹកប្រមាណ ១២ ម៉ោង។
ពេលមេឃភ្លឺស្រាងៗ យកគ្រាប់ស្រូវពូជស្រង់ទុកនោះ យកទៅបុកដាំ។ មុននឹងដាំ ត្រូវចងខ្សែក្នុងដីស្រែ បែងជាក្រឡាចត្រង្គ ឲ្យមានរង្វាស់ចន្លោះពីគុម្ពមួយទៅមួយ ៣០ សង្ទីម៉ែត្រ «ចាប់យកគ្រាប់ស្រូវ ២ ទៅ ៣ គ្រាប់។ ជម្រៅកប់គ្រាប់ស្រូវនោះ គឺរាក់មែនទែន គឺប្រហែលជា ១ ហ៊ុន។ យើងដាំរាក់នេះ ព្រោះស្រូវវាបែកកូន គឺវាបែកនៅត្រង់ខ្នែងរបស់វានេះឯង។ ព្រោះបើសិនយើងញាត់គ្រាប់ស្រូវវាជ្រៅពេក វាធ្វើឲ្យការបែកកូនរបស់វាយឺត កម្លាំងរបស់វាខ្សោយ»។
ការដាំគ្រាប់ស្រូវមិនបាច់សាប លើដីរាំងស្ងួត លោក ដុំ ទីន ឲ្យដឹងថា ដាំស្រូវលើកទី ១ គឺចាប់ផ្ដើមនៅចុងខែមេសា ឬដើមខែឧសភា។ ក្រោយពីកប់គ្រាប់ស្រូវក្នុងជម្រៅរាក់ៗ បើមេឃរាំង ដីវាស្ងួតល្មម ស្រូវនឹងដុះក្រោយ ៣ ថ្ងៃ ឬយ៉ាងយូរ ១ អាទិត្យក្រោយការដាំ។
ការថែទាំ គឺប្រើជីធម្មជាតិ លាយជាមួយនឹងជីគីមីមកបំប៉នស្រូវ នៅពេលស្រូវកំពុងមូលដើមចង់ចេញផ្កា។
ផ្ទុយពីលោក ដុំ ទីន ដែលគាត់ប្រើសារធាតុគីមី លាយជាមួយនឹងជីកំប៉ុស្តធម្មជាតិ សម្រាប់ថែទាំស្រូវ កសិកររស់នៅភូមិឫស្សីដួច ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឈ្មោះ ជុំ លន បានប្រាប់ថា គេអាចផ្សំជីធម្មជាតិទឹក មកស្រោច ឬបាញ់បំប៉នស្រូវបានដែរ។
វិធីផលិតជីធម្មជាតិកំប៉ុស្តទឹកបំប៉នស្រូវ គឺគាត់យកពកដើមឫស្សី ឬគេហៅថាទំពាំង មកផ្សំជាមួយទឹកដូងខ្ចីក៏បាន ទឹកដូងចាស់ក៏បាន លាយជាមួយស្ករត្នោតតិចតួច ផ្សំចូលគ្នាផលិតជាជីកំប៉ុស្តទឹកបំប៉នស្រូវ ៖ «ខ្ញុំធ្វើបទពិសោធន៍នេះ គឺបទពិសោធន៍មេជីទឹក គឺផ្សំសារធាតុដែលផ្សំមេជីទឹក មានទំពាំង ៣ គីឡូ ទឹកដូង ៥ លីត្រ និងស្ករត្នោត ១ ខាំ ទុករយៈពេលដល់ ១៥ ថ្ងៃ បានទើបយកមកប្រើ»។
លោក ជុំ លន ប្រាប់ថា ទំពាំង មិនចាំបាច់ស្ងោ ឬស្រុះទេ។ យកទំពាំងដែលគេទទួលទានក៏បានដែរ តែបើអាចរកបាន រកទំពាំងមានរសជាតិហាងខ្លាំង រឹតតែប្រសើរ។ គាត់យកមកទំពាំងនោះបកសំបកចេញ ចិញ្ច្រាំវាឲ្យក្លាយជាដុំតូចៗ ដាក់ត្រាំក្នុងទឹកដូង លាយស្ករត្នោត ១០០ ក្រាម ច្រកក្នុងក្រឡមួយ គ្របទុកសង្កត់មិនឲ្យខ្យល់ចេញចូលទេ។
ក្រឡត្រាំទំពាំង ត្រូវដាក់នៅកន្លែងងងឹតគ្មានពន្លឺថ្ងៃ។ ហាមបើកមើល ឬកូរវា គឺទុកឲ្យវាបំបែកធាតុ ឬគេថាទុកឲ្យវាងំ ឲ្យបានចំនួន ២ អាទិត្យឡើងទៅ ៖ «អាដាក់ទាំងសំបកវាក្ររលួយ អ៊ីចឹងយើងបកវាយកតែអាសាច់មក ទោះបីចាស់ក្ដី ខ្ចីក្ដី គឺយើងចិញ្ច្រាំវាឲ្យល្អិតបន្តិចទៅ យើងត្រាំវា អត់មានដាក់អំបិលទេ គឺសំខាន់មានតែទឹកដូង ហើយនឹងស្ករត្នោត ១ ខាំហ្នឹង ហើយទឹកដូង ៥ លីត្រ ហ្នឹង ហើយអត់មានអីទៀតទេ។ ទឹកយើងក៏អត់មានដាក់ទេ ទាល់តែដល់កំណត់ ១៥ ថ្ងៃ ទើបយើងអាចបើក និងយកទៅប្រើបាន។ ដល់ពេលយើងប្រើអាហ្នឹងទៅ ស្រូវយើងអត់មានសត្វអីធ្វើទុក្ខទេ ដោយសារទំពាំងហ្នឹង វាមានជាតិហាង វាមានជាតិពុល ដល់អ៊ីចឹងយើងយកទៅប្រើវាមិនមានសត្វល្អិតធ្វើទុក្ខ»។
ផ្សំជីកំប៉ុស្តទឹកបានហើយ ពេលយកទៅប្រើ គឺបាញ់ទៅលើស្លឹកស្រូវ ដែលកំពុងតែធ្វើខ្លួន ចង់ចេញផ្កា ដើម្បីបំប៉នដើម ឲ្យវាចេញផ្កាមកមានកួរវែង និងមានគ្រាប់ច្រើន និងបង្ការសត្វចង្រៃស៊ីផ្កាស្រូវនោះផង។
លោក ជុំ លន ៖ «មូលហេតុដែលខ្ញុំចង់ធ្វើសាកល្បងនេះ ដោយសារកសិករបំប៉នរុក្ខជាតិ ដំណាំស្រូវយើងហ្នឹង ទៅលើតែលើគល់ទេ ទៅលើដី។ អ៊ីចឹង ខ្ញុំចាប់អារម្មណ៍មួយថា ពេលដែលទឹកច្រើន គឺពេញស្រែ យើងមិនអាចយកទៅបំប៉នបានទេ។ ហេតុនេះហើយ បានជាខ្ញុំផលិតទឹកមេជីហ្នឹង មកសាកល្បង។ ហើយយើងកសិករអត់បានដឹងទេ អត់ដឹងចលនារបស់ក្រពះស្រូវហ្នឹង វាទំពាអាហារនៅត្រង់ណា ដល់អ៊ីចឹងឃើញថា នៅត្រង់ស្លឹក។ ដល់ពេលហ្នឹង យើងបាញ់នៅស្លឹក ក៏វាអាចបឺតយកទៅឲ្យចិញ្ចឹមដើមដងវាបាន។ អ៊ីចឹងយើងបំប៉ន ទោះបីទឹកច្រើនក៏យើងអាចយកទៅបាញ់បានដែរ មិនចាំបាច់ទឹកតិច ឬមួយក៏ទឹកច្រើនទេ»។
វិធីលាយទឹកមេជី ដែលផ្សំបាន គឺយកទឹកមេជីចំនួន ១ លីត្រ លាយជាមួយទឹកធម្មតា ២០ ទៅ ៣០ លីត្រ។ វីធីប្រើ គឺយកទៅបាញ់បង្ហើរៗ លើស្លឹកស្រូវកំពុងមូលដើម បានទំហំ ២០ អារ។
គាត់ប្រៀបធៀបទិន្នផលស្រូវ មុនប្រើមេជីបំប៉ន ផលិតពីទំពាំងជាមួយទឹកដូង និងស្ករត្នោតនោះ ក្នុងស្រូវ ៤ ម៉ែត្រការ៉េ គាត់ថ្លឹងគ្រាប់ស្រូវ បានតែ ៤០០ ក្រាមទេ។
តែដល់គាត់បាញ់មេជីទឹកបំប៉នផលិតពីទំពាំងជាមួយទឹកដូង និងស្ករត្នោត ក្នុងស្រូវ ៤ ម៉ែត្រការ៉េដូចគ្នា គឺថ្លឹងគ្រាប់ស្រូវបានដល់ទៅ ៥០០ ក្រាម។
កសិករទាំង ២ រូប បានអះអាងថា គាត់បានរៀនចំណេះខាងលើ ពីមន្ត្រីកសិកម្ម និងបានពិសោធន៍ជាមួយកសិកររបស់សហគមន៍សេដាក (CEDAC)។
ប្រសិនបើលោកអ្នកចង់រៀនចេះបន្ថែមពីវិធីដាំស្រូវទាំងគ្រាប់លើដីស្ងួត សូមទាក់ទងលោក ដុំ ទីន តាមទូរស័ព្ទលេខ ០៩២ ១៦ ៤៧ ៩៨ ។
ប្រសិនបើចង់ចេះផលិតជីកំប៉ុស្តទឹកផលិតពីទំពាំង និងទឹកដូងលាយស្ករត្នោត សូមទាក់ទងលោក ជុំ លន តាមទូរស័ព្ទ លេខ ០៨៩ ៦៨៤ ០០៦៕
អាកាសធាតុប្រែប្រួលនេះដែរ ក៏ធ្វើឲ្យកសិករតំបន់ខ្លះ រងនូវទឹកជំនន់ពួកគាត់បានដុះគំនិត យកពកដើមឫស្សី (ទំពាំង) មកផ្សំជាមួយទឹកដូង និងស្ករត្នោត ផលិតជាជីកំប៉ុសទឹក ប្រើសម្រាប់បំប៉នស្រូវ ដើម្បីទទួលបានគ្រាប់ស្រូវថ្លោស និងផ្លែកាន់ច្រើន។
កសិកររស់នៅភូមិគោកថ្មី ឃុំល្វា ស្រុកពួក ខេត្តសៀមរាប លោក ដុំ ទីន ឲ្យដឹងថា ការដាំដុះស្រូវវស្សានៅក្នុងតំបន់នោះ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជួបផលវិបាកនឹងអាកាសធាតុប្រែប្រួល ម្ដងរាំងស្ងួត ម្ដងមានទឹកជំនន់ខ្លាំង ដែលធ្វើឲ្យទិន្នផលស្រូវ មិនសូវបានផល។
ដោយសារតែមានបញ្ហាទាំងនេះ គាត់សាកល្បងធ្វើស្រែវស្សា ដោយការដាំគ្រាប់ពូជស្រូវស្រាល ដោយមិនចាំបាច់បណ្ដុះជាសំណាបឡើយ។ នៅរដូវវស្សាឆ្នាំមុន គាត់បានយកគ្រាប់ស្រូវ មិនដុះជាសំណាបនោះ ទៅដាំសាកល្បងលើដីស្ងួតទំហំ ៤០ អារ។ គាត់បានសម្គាល់ឃើញថា ទិន្នផលស្រូវកើនជាងការដាំស្រូវ ដែលដុះជាសំណាប។ ស្រូវដាំដីស្ងួតនោះ នៅតែដុះ មិនងាប់ ដូចដកសំណាបយកទៅស្ទូងនោះទេ។
លោក ដុំ ទីន ៖ «ក្នុងផ្ទៃដី ៤០ អារនឹង បើគ្រាន់តែខ្ញុំធ្វើតាមទម្លាប់វា ហើយខ្ញុំប្រើជីធម្មជាតិ អស់ ៣ តោន ប្រើជីគីមីអស់ ២ ការ៉ុង បើកើតបំផុត បានតែ ១.៥០០ គីឡូទេ។ ដល់ពេលខ្ញុំបែរជាមកធ្វើតាមបច្ចេកទេសនេះ ដែលខ្ញុំបានទទួលផលនៅឆ្នាំ ២០១០ គឺបាន ៣.២០០ គីឡូបើសិនយើងគុណរកជា ១ ហិកតារ វាអាចទទួលទិន្នផលបាន ៤ តោន»។
លោកថា វិធីដាំគ្រាប់ស្រូវលើដីមិនសូវសំបូរទឹក ដែលរកឃើញថ្មីនេះ គឺប្រឆាំងនឹងភាពរាំងស្ងួតនៃអាកាសធាតុប្រែប្រួល។
វិធីធ្វើស្រែដាំគ្រាប់ស្រូវមិនសាប ត្រូវបានលោក ដុំ ទីន ប្រាប់ថា ត្រូវរើសយកពូជស្រូវស្រាល ដែលក្រសួងកសិកម្ម បានណែនាំឲ្យដាំ ដើម្បីបង្ការអាកាសធាតុប្រែប្រួល ដូចជាពូជ ផ្ការំដួល សែនពិដោរ អីអ៊ែរ ៦៦ (IR66) ជាដើម ទើបធ្វើស្រែបាន ២ ដងក្នុង ១ រដូវវស្សា។
លោកថា ស្រូវសែនពិដោរ គាត់បានដាំពីចុងខែឧសភាមក កំពុងតែចេញផ្កា។ គាត់រង់ចាំ ៤០ ថ្ងៃទៀត ស្រូវនេះនឹងច្រូត។ គាត់នឹងចាប់ផ្ដើមដាំស្រូវជាលើកទី ២ ទៀត គឺពូជផ្ការំដួល ដោយមិនចាំបាច់រំពឹងតែទឹកភ្លៀងធ្លាក់ជោកជាំ ទើបអាចធ្វើស្រែបាននោះទេ។
វិធីធ្វើស្រែដាំគ្រាប់ស្រូវសុទ្ធ ដោយមិនបាច់បណ្ដុះសាបនេះ លោកប្រាប់ថា ក្រោយពីច្រូតហើយ ត្រូវភ្ជួរដីលុបគល់ជញ្ជ្រាំង ឲ្យវាកប់ក្នុងដីសម្រាប់ធ្វើជី។ នៅពេលភ្លៀងធ្លាក់មកដំបូង ត្រូវទៅភ្ជួរដាស់ដី ឬប្រែដីនោះឡើងវិញ។ រាស់យកស្មៅឲ្យអស់ហាលដីភ្ជួរនោះ ឲ្យលើសពី ២ សប្ដាហ៍។
លោក ដុំ ទីន ៖ «ក្រោយពេលទុករយៈពេល ១៥ ថ្ងៃ ទៅ ២០ ថ្ងៃហើយ បើយើងធ្វើជីធម្មជាតិបាន ដូចជាជីកំប៉ុស្ត ឬក៏ជីលាមកសត្វផុយរលួយ យើងយកទៅបាចភ្ជួរលុប។ ភ្ជួរលុបលើកទី ៣ ហ្នឹងយើងអត់ធ្វើការរាស់ពង្រាបវាទេ គឺយើងធ្វើការដាំដុះ ព្រោះយើងរាស់ពង្រាបទី ១ ធ្វើឲ្យធឹងដី។ ទី ២ វាធ្វើឲ្យខ្យល់អុកស៊ីហ្សែនក្នុងដីនោះ វាអត់មានខ្យល់អុកស៊ីហ្សែនបានយូរ ទៅខាងមុខដីនោះ វានឹងអាចហាប់ណែន»។
ក្រោយពីរៀបចំដី និងដាក់ជីធម្មជាតិ ក្នុងស្រែរួចហើយ នៅរសៀលថ្ងៃភ្ជួរដីទុកនោះ ត្រូវយកគ្រាប់ពូជស្រូវ ១៥ គីឡូក្រាម សម្រាប់ដាំលើផ្ទៃដីទំហំ ១ ហិកតារ យកមកលាងទឹក និងត្រាំទឹកអំបិលទុកឲ្យបាន ២០ នាទី ដើម្បីបន្សុទ្ធពូជ។ រើសយកគ្រាប់ណាអណ្ដែតលើទឹក ស្រង់យកចេញ ហើយស្រិតយកតែគ្រាប់ ដែលលិចក្នុងទឹក ស្រង់ដាក់តៅទុកឲ្យស្រស់ទឹកប្រមាណ ១២ ម៉ោង។
ពេលមេឃភ្លឺស្រាងៗ យកគ្រាប់ស្រូវពូជស្រង់ទុកនោះ យកទៅបុកដាំ។ មុននឹងដាំ ត្រូវចងខ្សែក្នុងដីស្រែ បែងជាក្រឡាចត្រង្គ ឲ្យមានរង្វាស់ចន្លោះពីគុម្ពមួយទៅមួយ ៣០ សង្ទីម៉ែត្រ «ចាប់យក គ្រាប់ស្រូវ ២ ទៅ ៣ គ្រាប់។ ជម្រៅកប់គ្រាប់ស្រូវនោះ គឺរាក់មែនទែន គឺប្រហែលជា ១ ហ៊ុន។ យើងដាំរាក់នេះ ព្រោះស្រូវវាបែកកូន គឺវាបែកនៅត្រង់ខ្នែងរបស់វានេះឯង។ ព្រោះបើសិនយើងញាត់គ្រាប់ស្រូវវាជ្រៅពេក វាធ្វើឲ្យការបែកកូនរបស់វាយឺត កម្លាំងរបស់វាខ្សោយ»។
ការដាំគ្រាប់ស្រូវមិនបាច់សាប លើដីរាំងស្ងួត លោក ដុំ ទីន ឲ្យដឹងថា ដាំស្រូវលើកទី ១ គឺចាប់ផ្ដើមនៅចុងខែមេសា ឬដើមខែឧសភា។ ក្រោយពីកប់គ្រាប់ស្រូវក្នុងជម្រៅរាក់ៗ បើមេឃរាំង ដីវាស្ងួតល្មម ស្រូវនឹងដុះក្រោយ ៣ ថ្ងៃ ឬយ៉ាងយូរ ១ អាទិត្យក្រោយការដាំ។
ការថែទាំ គឺប្រើជីធម្មជាតិ លាយជាមួយនឹងជីគីមីមកបំប៉នស្រូវ នៅពេលស្រូវកំពុងមូលដើមចង់ចេញផ្កា។
ផ្ទុយពីលោក ដុំ ទីន ដែលគាត់ប្រើសារធាតុគីមី លាយជាមួយនឹងជីកំប៉ុស្តធម្មជាតិ សម្រាប់ថែទាំស្រូវ កសិកររស់នៅភូមិឫស្សីដួច ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឈ្មោះ ជុំ លន បានប្រាប់ថា គេអាចផ្សំជីធម្មជាតិទឹក មកស្រោច ឬបាញ់បំប៉នស្រូវបានដែរ។
វិធីផលិតជីធម្មជាតិកំប៉ុស្តទឹកបំប៉នស្រូវ គឺគាត់យកពកដើមឫស្សី ឬគេហៅថាទំពាំង មកផ្សំជាមួយទឹកដូងខ្ចីក៏បាន ទឹកដូងចាស់ក៏បាន លាយជាមួយស្ករត្នោតតិចតួច ផ្សំចូលគ្នាផលិតជាជីកំប៉ុស្តទឹកបំប៉នស្រូវ ៖ «ខ្ញុំធ្វើបទ ពិសោធន៍នេះ គឺបទពិសោធន៍មេជីទឹក គឺផ្សំសារធាតុដែលផ្សំមេជីទឹក មានទំពាំង ៣ គីឡូ ទឹកដូង ៥ លីត្រ និងស្ករត្នោត ១ ខាំ ទុករយៈពេលដល់ ១៥ ថ្ងៃ បានទើបយកមកប្រើ»។
លោក ជុំ លន ប្រាប់ថា ទំពាំង មិនចាំបាច់ស្ងោ ឬស្រុះទេ។ យកទំពាំងដែលគេទទួលទានក៏បានដែរ តែបើអាចរកបាន រកទំពាំងមានរសជាតិហាងខ្លាំង រឹតតែប្រសើរ។ គាត់យកមកទំពាំងនោះបកសំបកចេញ ចិញ្ច្រាំវាឲ្យក្លាយជាដុំតូចៗ ដាក់ត្រាំក្នុងទឹកដូង លាយស្ករត្នោត ១០០ ក្រាម ច្រកក្នុងក្រឡមួយ គ្របទុកសង្កត់មិនឲ្យខ្យល់ចេញចូលទេ។
ក្រឡត្រាំទំពាំង ត្រូវដាក់នៅកន្លែងងងឹតគ្មានពន្លឺថ្ងៃ។ ហាមបើកមើល ឬកូរវា គឺទុកឲ្យវាបំបែកធាតុ ឬគេថាទុកឲ្យវាងំ ឲ្យបានចំនួន ២ អាទិត្យឡើងទៅ ៖ «អាដាក់ទាំងសំបកវាក្ររលួយ អ៊ីចឹងយើងបកវាយកតែអាសាច់មក ទោះបីចាស់ក្ដី ខ្ចីក្ដី គឺយើងចិញ្ច្រាំវាឲ្យល្អិតបន្តិចទៅ យើងត្រាំវា អត់មានដាក់អំបិលទេ គឺសំខាន់មានតែទឹកដូង ហើយនឹងស្ករត្នោត ១ ខាំហ្នឹង ហើយទឹកដូង ៥ លីត្រ ហ្នឹង ហើយអត់មានអីទៀតទេ។ ទឹកយើងក៏អត់មានដាក់ទេ ទាល់តែដល់កំណត់ ១៥ ថ្ងៃ ទើបយើងអាចបើក និងយកទៅប្រើបាន។ ដល់ពេលយើងប្រើអាហ្នឹងទៅ ស្រូវយើងអត់មានសត្វអីធ្វើទុក្ខទេ ដោយសារទំពាំងហ្នឹង វាមានជាតិហាង វាមានជាតិពុល ដល់អ៊ីចឹងយើងយកទៅប្រើវាមិនមានសត្វល្អិតធ្វើទុក្ខ»។
ផ្សំជីកំប៉ុស្តទឹកបានហើយ ពេលយកទៅប្រើ គឺបាញ់ទៅលើស្លឹកស្រូវ ដែលកំពុងតែធ្វើខ្លួន ចង់ចេញផ្កា ដើម្បីបំប៉នដើម ឲ្យវាចេញផ្កាមកមានកួរវែង និងមានគ្រាប់ច្រើន និងបង្ការសត្វចង្រៃស៊ីផ្កាស្រូវនោះផង។
លោក ជុំ លន ៖ «មូលហេតុដែលខ្ញុំចង់ធ្វើសាកល្បងនេះ ដោយសារកសិករបំប៉នរុក្ខជាតិ ដំណាំស្រូវយើងហ្នឹង ទៅលើតែលើគល់ទេ ទៅលើដី។ អ៊ីចឹង ខ្ញុំចាប់អារម្មណ៍មួយថា ពេលដែលទឹកច្រើន គឺពេញស្រែ យើងមិនអាចយកទៅបំប៉នបានទេ។ ហេតុនេះហើយ បានជាខ្ញុំផលិតទឹកមេជីហ្នឹង មកសាកល្បង។ ហើយយើងកសិករអត់បានដឹងទេ អត់ដឹងចលនារបស់ក្រពះស្រូវហ្នឹង វាទំពាអាហារនៅត្រង់ណា ដល់អ៊ីចឹងឃើញថា នៅត្រង់ស្លឹក។ ដល់ពេលហ្នឹង យើងបាញ់នៅស្លឹក ក៏វាអាចបឺតយកទៅឲ្យចិញ្ចឹមដើមដងវាបាន។ អ៊ីចឹងយើងបំប៉ន ទោះបីទឹកច្រើនក៏យើងអាចយកទៅបាញ់បានដែរ មិនចាំបាច់ទឹកតិច ឬមួយក៏ទឹកច្រើនទេ»។
វិធីលាយទឹកមេជី ដែលផ្សំបាន គឺយកទឹកមេជីចំនួន ១ លីត្រ លាយជាមួយទឹកធម្មតា ២០ ទៅ ៣០ លីត្រ។ វីធីប្រើ គឺយកទៅបាញ់បង្ហើរៗ លើស្លឹកស្រូវកំពុងមូលដើម បានទំហំ ២០ អារ។
គាត់ប្រៀបធៀបទិន្នផលស្រូវ មុនប្រើមេជីបំប៉ន ផលិតពីទំពាំងជាមួយទឹកដូង និងស្ករត្នោតនោះ ក្នុងស្រូវ ៤ ម៉ែត្រការ៉េ គាត់ថ្លឹងគ្រាប់ស្រូវ បានតែ ៤០០ ក្រាមទេ។
តែដល់គាត់បាញ់មេជីទឹកបំប៉នផលិតពីទំពាំងជាមួយទឹកដូង និងស្ករត្នោត ក្នុងស្រូវ ៤ ម៉ែត្រការ៉េដូចគ្នា គឺថ្លឹងគ្រាប់ស្រូវបានដល់ទៅ ៥០០ ក្រាម។
កសិករទាំង ២ រូប បានអះអាងថា គាត់បានរៀនចំណេះខាងលើ ពីមន្ត្រីកសិកម្ម និងបានពិសោធន៍ជាមួយកសិកររបស់សហគមន៍សេដាក (CEDAC)។
ប្រសិនបើលោកអ្នកចង់រៀនចេះបន្ថែមពីវិធីដាំស្រូវទាំងគ្រាប់ លើដីស្ងួត សូមទាក់ទងលោក ដុំ ទីន តាមទូរស័ព្ទលេខ ០៩២ ១៦ ៤៧ ៩៨ ។
ប្រសិនបើចង់ចេះផលិតជីកំប៉ុស្តទឹកផលិតពីទំពាំង និងទឹកដូងលាយស្ករត្នោត សូមទាក់ទងលោក ជុំ លន តាមទូរស័ព្ទ លេខ ០៨៩ ៦៨៤ ០០៦៕
No comments:
Post a Comment