១. ការរៀបចំដីៈ
ត្រូវជ្រួយដីដាក់ជីសរីរាង្គទៅក្នុងដីនោះ។ ធ្វើដូច្នេះវានឹងជួយបន្ធូដី និងរក្សាសំណើមក្នុងដី។ ត្រូវត្រៀមរៀបចំដីបែបនេះ យ៉ាងតិចពីពីរទៅបីសប្ដាហ៍ មុនពេលដាំ។ ត្រូវដោតបង្គោលសម្រាប់ទ្រដើមនិងផ្លែ មុនពេលដាំដើម្បីការពារកុំឲ្យខូចឫសរបស់ប៉េងបោះ។
២. ការបណ្ដុះកូនប៉េងប៉ោះ
អ្នកត្រូវបណ្ដុះកូនប៉េងប៉ោះប្រហែលពីរសប្ដាហ៍ មុនយកវាទៅដាំ។ ការបណ្ដុះកូនប៉េងប៉ោះ អាចប្រព្រឹត្តបានល្អនៅក្នុង សីតុណ្ហភាព ពី១៥ ទៅ២០អង្សាសេ។ ទម្របង្អួច ជាកន្លែងដែលមានបរិស្ថានល្អ សម្រាប់ដាក់ផើងកូនប៉េងប៉ោះ។ បើសិនជា អ្នកដាក់កូនប៉េងប៉ោះនៅលើទម្របង្អួច អ្នកត្រូវចាំឲ្យច្បាស់ថា អ្នកត្រូវប្រែផើងកូនប៉េងប៉ោះជារៀងរាល់ថ្ងៃ ដើមឲ្យកូនប៉េងប៉ោះដុះបានត្រង់ល្អ។ ប្រើផើងដែលមានកំពស់៧សង់ទីម៉ែត្រ ដោយដាក់ជីកំប៉ុស្ត និងទឹកទៅក្នុងផើងនោះដើម្បីឲ្យមានជាតិសើម។ ត្រូវបង្ហាប់កំប៉ុស្តដោយថ្មមៗ រួចត្រូវដាក់គ្រាប់ប៉េងប៉ោះពីរបីគ្រាប់ក្នុងផើងនីមួយៗ។ យក ជី កំប៉ុស្ត គ្រប ពី លើ ១ សង់ ទីម៉ែត្រ។ ការបណ្ដុះ នេះ នឹង ប្រើ រយៈ ពេល ប្រហែល ពី ប្រាំ ពីរ ទៅ ១០ ថ្ងៃ។ នៅ ពេល ដែល កូន ប៉េង ប៉ោះ ដុះ ត្រូវ យក កូន ណា ដែលអន់ ចេញ រួច អ្នក អាច ់ គោះយក កូន ដែល មាំ ល្អ ទៅ ដាំនៅ ក្នុង ផើង ដែល មាន កំពស់ ៧ . ៥០ សង់ទីម៉ែត្រដែលបំពេញដោយកំប៉ុស្ត។ នៅ ពេល ដែល ឫសចាក់ ចេញ តាម ប្រហោង បាតផើង៧សង់ ទី ម៉ែត្រ នោះ អ្នក អាច យក វា ទៅ ដាំ នៅ ក្នុង ផើង ដែល មាន កំពស់ ១២ស . ម . បានហើយ។ បើសិន ជាអ្នក ដាំ វា នៅ ទីវាល អ្នក ត្រូវ ដាំ វា នៅ ពាក់ កណ្ដាល ខែ មិថុនា។ បើសិន ជាដាំ វា ដោយគ្រប គម្រប អ្នក អាច ដាំ បួន សប្ដាហ៍ មុន បើសិន ជា អ្នក ដាំ វា នៅ ក្នុង ផ្ទះ បៃ តង អ្នក អាច ដាំ វា នៅ ពាក់ កណ្តាល ខែមេសា។ ត្រូវ ដាំ កូន ប៉េង ប៉ោះ ឲ្យ ឃ្លាត ពី គ្នា ៤.៥ ស . ម . ( បួន សង់ ទី ម៉ែត្រ កន្លះ ) ពី ដើម មួយ ទៅ មួយ ធ្វើ ដូច្នេះ ទើប ស្លឹក និង ផ្លែ នៃ ដើមនីមួយៗអាច ទទួល ពន្លឺ បានគ្រប់ គ្រាន់។ ត្រូវ ជីក រណ្ដៅ ឲ្យ ធំល្មមដាក់ កូន ប៉េង ប៉ោះ រួច យក ផើង បណ្ដុះ ចេញ ហើយ ដាំ វា នៅ ក្បែរ បង្គោល ដែលបាន ដោតរួច ហើយ នោះ។
៣ . ការជ្រើស រើសទីតាំងដាំៈ ត្រូវ ដាំ កូន ប៉េង ប៉ោះ នៅ កន្លែង ដែលវា អាចទទួល ពន្លឺ ពេញលេញ។
៤. ប្រភេទដីៈ ដីត្រូវសើម ប៉ុន្តែកុំឲ្យជោកជាំ។
៥. ការថែទាំៈ ស្រោចទឹកជុំវិញគល់ ធ្វើដូច្នេះអាចជួយកាត់បន្ថយការឆ្លងជំងឺ ពីស្លឹក គល់ និងដើមប៉េងប៉ោះនៅជិតៗគ្នានោះ។ ត្រូវស្រោចទឹកឲ្យបានទៀងទាត់ ដើម្បីការពារកុំឲ្យផ្លែប៉េងប៉ោះប្រេះសំបក។ ប៉េងប៉ោះជារុក្ខជាតិដែលមានលំអងផ្កាដោយខ្លួនវា បើអ្នកដាំវានៅក្នុងផ្ទះ នោះអ្នកត្រូវអង្រួនវាដោយថ្មមៗដើម្បីជួយឲ្យវាជម្រុះលំអង។ ប៉េងប៉ោះត្រូវការទឹកណាស់ ហើយជីសរីរាង្គអាចជួយឲ្យដីរក្សាសំណើមដើម្បីឲ្យវាមានសំណើមសម្រាប់ផ្លែដែលមានជាតិទឹកច្រើន។ ប៉េងប៉ោះអាចលូតលាស់ល្អច្រើនពីជីផេះ(ជីប៉ូតាស្យូម)។ ដូច្នេះការដាក់ជីនេះក្នុងរយៈពេលពីរ ឬបីសប្ដាហ៍ម្ដងអាចជួយធ្វើឲ្យផ្លែរីកធំល្អ។ ក្រោយពីមានមែកបួនថ្នាំងដែលមានផ្លែ ត្រូវក្ដិចបណ្ដូលចោល។ ធ្វើដូច្នេះ វានឹងផ្ដល់ថាមពលលូតលាស់ទៅផ្លែ។ ហើយចំពោះបណ្ដូលដែលដុះចេញនៅចន្លោះស្លឹកនិងមែកក៏ដូចគ្នាដែរ ត្រូវក្ដិចបណ្ដូលនោះចេញដើម្បីឲ្យថាមពលលូតលាស់ផ្ដល់ទៅដល់ផ្លែ។ ចំពោះពូជប៉េងប៉ោះដែលដុះជាគុម្ព មិនចាំបាច់បោះបង្គោលទ្រទេ ប៉ុន្តែ ការចងទងនិងបង្គោលដោយថ្មមៗ ជាផលប្រយោជន៍មួយទៀត ដើម្បីឲ្យដើមប៉េងប៉ោះដុះត្រង់ល្អ។ ត្រូវប្រាកដថា អ្នកបានពិនិត្យចំណងឲ្យបានទៀងទាត់ដើម្បីធានាថា ចំណងនោះមិនកប់នៅក្នុងដើម។ ត្រូវពិនិត្យមើលឲ្យបានទៀងទាត់ ក្រែងលោមានស្លឹកពុក ឬស្លឹកពណ៌លឿង បើមានត្រូវបេះវាចេញដើម្បីការពារកុំឲ្យឆ្លងជំងឺ។
៦. ការប្រមូលផល ឬការបេះផ្លែ
ត្រូវប្រមូលផល នៅពេលដែលផ្លែមានទំហំធំល្មម និងមានពណ៌តាមបំណងហើយ។ ពិតណាស់ ការប្រមូលផល នឹងនាំឲ្យមានផ្លែច្រើនថែមទៀត ហេតុដូច្នេះសូមកុំទុកផ្លែឲ្យនៅលើដើម ក្រោយពីវាទុំល្មមបេះបានហើយនោះ។ នៅពេលជិតផុតរដូវដាំ អ្នកត្រូវប្រាកដថាផ្លែទាំងអស់ត្រូវបានបេះអស់ មុនចូលដល់រដូវដាំថ្មី។ បើអ្នកមានផ្លែនៅសល់មិនទាន់ទុំ ក៏ត្រូវបេះវាដែរ ព្រោះវាអាចនឹងលែងទុំ ចំពោះការដាំដោយដាក់នៅតាមទម្របង្អួច៕
No comments:
Post a Comment