សមាសធាតុប្រឆាំងនឹងសត្វល្អិតស្ដៅមានផ្ទុកសមាសធាតុ Azadirachtin និងសមាសធាតុសំខាន់ៗមួយចំនួនទៀត ដែលអាចមានឥទ្ធិពល លើប្រព័ន្ធបន្តពូជរបស់សត្វល្អិត ជាពិសេសអ័រម៉ូនរបស់វា។
ផ្នែកប្រើប្រាស់៖
សម្បក (ដើមឬមែក)
ស្លឹក
ផ្លែ
វិធីផ្សំ និងវិធីប្រើប្រាស់ថ្នាំពុលផ្សំពីស្លឹកឬដើមស្ដៅ៖
បុកស្លឹកឬសម្បក ១-២ គីឡូក្រាមឲ្យម៉ត់និងថ្មមៗ
ដាក់ចូលក្នុងក្រឡ ឬពាង ចាក់ទឹកចំនួន ២-៤ លីត្រចូល គ្រប និងចងមាត់គម្របឲ្យជិតល្អ និងរក្សាទុកចំនួន៣ថ្ងៃ
ច្រោះឬសម្រិតយកតែផ្នែកថ្លាសម្រាប់ប្រើប្រាស់ជាថ្នាំ
លាយទឹកថ្នាំដែលផលិតបានជាមួយទឹក៩លីត្រ
បន្ថែមទឹកសាប៊ូ១០០មីលីលីត្រ
កូរបញ្ចូលគ្នា រួចស្រោចឬបាញ់លើដំណាំដែលទទួលរងការបំផ្លាញពីសត្វល្អិត។
ប្រេងថ្នាំពុលពីគ្រាប់ស្ដៅ៖
បកសម្បកគ្រាប់ចេញ រួចបុក ឬកិនគ្រាប់ឲ្យហ្មត់
យកគ្រាប់ស្ដៅ ដែលបុករួចចំនួន៥គីឡូក្រាមដាក់ចូលក្នុងចានដែក ឬក្រឡ
ចាក់ទឹកក្ដៅចូលបន្តិចម្ដងៗ រហូតដល់ម្សៅស្ដៅអាចច្របាច់បាន (ប្រើទឹកក្ដៅកន្លះលីត្រ)
គាប ឬសង្កត់ល្បាយដើម្បីឲ្យប្រេងហូរចេញ
យកប្រេងដែលទទួលបាន លាយជាមួយទឹកសាប៊ូ១០០ មីលីលីត្រ
យកល្បាយខាងលើ ១លីត្រ លាយជាមួយទឹក ៩លីត្រ រួចកូរកុំឲ្យប្រេងញែកចេញពីទឹក
ចាក់ចូលក្នុងធុងបាញ់ថ្នាំ ហើយបាញ់ទៅលើដំណាំដែលទទួលរងការបំផ្លាញពីសត្វល្អិត។
ប្រសិទ្ធភាពលើសត្វល្អិត៖
ដង្កូវចោះដើមស្រូវ
កណ្ដូបស៊ីស្រូវ
ដង្កូវចោះស្លឹក
ដង្កូវស៊ីស្លឹក
ទាកគួរ
រុយស
មមាច
ចៃ
អត្ថបទនិងរូបថតដោយ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោង
No comments:
Post a Comment