Showing posts with label ថ្នាំ​​សម្លាប់​សត្វល្អិ. Show all posts
Showing posts with label ថ្នាំ​​សម្លាប់​សត្វល្អិ. Show all posts

Saturday, January 31, 2015

បច្ចេកទេស​ចម្រាញ់​ថ្នាំ​ជក់​ធ្វើ​ថ្នាំ​សម្រាប់​ការពារ​ពពួក​សត្វល្អិត



ខាងក្រោមនេះ​ជា បច្ចេកទេសក្នុង​ការ​​យកថ្នាំជក់មកចម្រាញ់ធ្វើជាថ្នាំសម្រាប់ការពារពពួកសត្វល្អិត៖

១. សមាសធាតុប្រឆាំងនឹងសត្វល្អិត

ថ្នាំជក់​មានផ្ទុកសមាសធាតុម៉្យាងឈ្មោះថា​ Alkaloid nicotine ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទរបស់សត្វល្អិត និង អាច​បណ្ដាល​ឲ្យសត្វល្អិតពុលងា

២. ផ្នែកប្រើប្រាស់

- ដើម
- ទង
- មែក
- ស្លឹក

៣. វិធីផ្សំ​និងវិធីប្រើប្រាស់ថ្នាំ

- ស្ងោរថ្នាំជក់ទម្ងន់ ២៥០ ក្រាម ជាមួយទឹក៤លីត្រ​រយៈពេល២០​នាទី
- ទុកថ្នាំស្ងោរមួយសន្ទុះឲ្យត្រជាក់ រួចច្រោះយកកាកថ្នាំចេញ
- បន្ថែមទឹកសាប៊ូចំណុះ២០​លីត្រ
- បាញ់ ឬស្រោចលើរុក្ខជាតិ ដែលទទួលរងការបំផ្លាញពីសត្វល្អិត។

៤. ប្រសិទ្ធភាពលើសត្វល្អិត

- ចៃ
- ដង្កូវស៊ីស្លឹកស្ពៃ
- ដង្កូវមេអំបៅ
- ទាកគួរ
- កញ្ចែ
- ដង្កូវស៊ីរូងដើម

៥. ប្រការគួរជៀសវាង

- គួររក្សាថ្នាំពុលឲ្យនៅឆ្ងាយពីមនុស្ស និងសត្វ ដើម្បីជៀសវាងការពុល
- ពុំគួរប្រមូលផលភ្លាម បន្ទាប់ពី​បាញ់ថ្នាំជក់ គួរទុកពេលឲ្យបាន​១០-១៥​ថ្ងៃ
- ពុំគួរបាញ់ថ្នាំជក់លើរុក្ខជាតិខ្ពស់ៗ​ទេ​។

*** កំណត់​សម្គាល់៖ ដើម្បីឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ត្រូវប្រើជាមួយមេជីទឹក Sun Hero and Sun Chitosan

ព័ត៌មាន​និង​រូប​ថត​៖ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគម្រោង

សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ចម្ងល់​ផ្សេងៗ សូម​ទាក់​ទង​តាម​រយៈ៖

ទូរស័ព្ទលេខ៖ ០៨១ ៩៩៦ ៣០២
អ៊ីម៉េល៖ kh_angkor855@hotmail.com

Thursday, January 29, 2015

វិធីសាស្ត្រយកស្ដៅមកផលិតថ្នាំសម្រាប់ការពារសត្វល្អិតផ្សេងៗ



សមាសធាតុប្រឆាំងនឹងសត្វល្អិត​ស្ដៅ​មានផ្ទុកសមាសធាតុ Azadirachtin និងសមាសធាតុសំខាន់ៗមួយ​ចំនួនទៀត ដែលអាចមានឥទ្ធិពល លើប្រព័ន្ធបន្តពូជរបស់សត្វល្អិត ជាពិសេសអ័រម៉ូ​ន​របស់​វា​។

ផ្នែកប្រើប្រាស់៖

សម្បក (ដើម​ឬមែក)
ស្លឹក
ផ្លែ

វិធីផ្សំ​ និង​​វិធីប្រើប្រាស់​ថ្នាំពុលផ្សំពីស្លឹកឬដើមស្ដៅ៖​

បុកស្លឹក​ឬសម្បក ១-២ គីឡូក្រាមឲ្យម៉ត់​និងថ្មមៗ
ដាក់ចូលក្នុងក្រឡ ឬពាង ចាក់ទឹកចំនួន ២-៤ លីត្រ​ចូល គ្រប និងចងមាត់គម្របឲ្យជិតល្អ និងរក្សាទុកចំនួន៣ថ្ងៃ
ច្រោះឬសម្រិតយកតែផ្នែកថ្លាសម្រាប់ប្រើប្រាស់ជាថ្នាំ
លាយទឹកថ្នាំ​ដែលផលិតបានជាមួយទឹក៩លីត្រ
បន្ថែមទឹកសាប៊ូ​១០០មីលីលីត្រ
កូរបញ្ចូលគ្នា រួចស្រោចឬ​បាញ់លើដំណាំដែលទទួលរងការបំផ្លាញពីសត្វល្អិត។

ប្រេងថ្នាំពុលពីគ្រាប់ស្ដៅ៖​

បកសម្បកគ្រាប់ចេញ រួចបុក ឬកិនគ្រាប់ឲ្យហ្មត់
យកគ្រាប់ស្ដៅ ដែលបុករួចចំនួន៥​គីឡូក្រាមដាក់ចូលក្នុងចានដែក ឬក្រឡ
ចាក់ទឹកក្ដៅចូលបន្តិចម្ដងៗ រហូតដល់ម្សៅស្ដៅអាចច្របាច់បាន (ប្រើទឹកក្ដៅកន្លះលីត្រ)
គាប ឬសង្កត់ល្បាយដើម្បីឲ្យប្រេងហូរចេញ
យកប្រេងដែលទទួលបាន លាយជាមួយទឹកសាប៊ូ១០០ មីលីលីត្រ
យកល្បាយខាងលើ ១លីត្រ លាយជាមួយទឹក ៩លីត្រ រួចកូរកុំឲ្យប្រេងញែកចេញពីទឹក
ចាក់ចូលក្នុងធុងបាញ់ថ្នាំ ហើយបាញ់ទៅលើដំណាំដែលទទួលរងការបំផ្លាញពីសត្វល្អិត។

ប្រសិទ្ធភាពលើសត្វល្អិត៖

ដង្កូវចោះដើមស្រូវ
កណ្ដូបស៊ីស្រូវ
ដង្កូវចោះស្លឹក
ដង្កូវស៊ីស្លឹក
ទាកគួរ
រុយស
មមាច
ចៃ

អត្ថបទ​និង​រូប​ថត​ដោយ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោង

Search

Shared News