Showing posts with label ឱសថ. Show all posts
Showing posts with label ឱសថ. Show all posts

Friday, May 8, 2015

ជីនាងវង៖ វិធីដាំ ផលប្រយោជន៍ និងការប្រើប្រាស់

ជីនាងវង by Agriculture Cambodia, May 2015
លក្ខណៈ


តិណ​ជាតិ​ដើម​ត្រង់​ កាច់​មែក​ផ្សាំ ភាគច្រើន​គេ​ដាំ​យក​មក​ស្ល ស្ងោរ​ជ្រក់​ញាំ​ភ្លា ឬ​បបរ ត្រួយមាន​ក្លិន​ល្អ​ប្រ​ហើរ​ជក់​។

កំណាព្យ "វិធីដាំនិង​ប្រើជីនាងវង"​

គឺជីនាងវងទងជាប់មែក ក្ដិចស្លឹករំលែកផ្សំគ្រឿងជ្រ ត្រូវថ្នាំផ្ដាសាយដេកមិនលក់ ញីដំឲ្យទក់ថ្នាំបំពោក។

រុក្ខជាតិគ្រឿងស្លថ្នាំមែនពិត កែច្នៃប្រឌិតថ្នាំកែរោគ យកផ្សំអាហារយើងបរិភោគ សម្បូរគគោកមានសន្ធឹក។

ត្រូវឈឺក្រពះរមាស់ក ភេសជ្ជៈលាយស្ករគ្រាប់ត្រាំទឹក ឈឺក្បាលផ្ដាសាយក្អកល្ងាចព្រឹក ដើមឫសស្ងោរផឹកធូរស្រឡះ។

អានអត្ថបទ​ស្រដៀងគ្នា៖ ជីនាងវង​ជួយព្យាបាល​សន្លាក់ជង្គង់

ដកស្រង់ចេញពីសៀវភៅ "រុក្ខជាតិឱសថ", និពន្ធជាកាព្យដោយ៖ ឌឹម ដន, បោះពុម្ពដោយ៖ នគរវត្ត 

Search

Shared News