Translate to Khmer

Saturday, November 19, 2016

ដាំដំណាំបែបទំនើប

សូមមើលបច្ចេកទេស​ដាំដំណាំបែបទំនើប៖

 

Friday, May 8, 2015

ជីនាងវង៖ វិធីដាំ ផលប្រយោជន៍ និងការប្រើប្រាស់

ជីនាងវង by Agriculture Cambodia, May 2015
លក្ខណៈ


តិណ​ជាតិ​ដើម​ត្រង់​ កាច់​មែក​ផ្សាំ ភាគច្រើន​គេ​ដាំ​យក​មក​ស្ល ស្ងោរ​ជ្រក់​ញាំ​ភ្លា ឬ​បបរ ត្រួយមាន​ក្លិន​ល្អ​ប្រ​ហើរ​ជក់​។

កំណាព្យ "វិធីដាំនិង​ប្រើជីនាងវង"​

គឺជីនាងវងទងជាប់មែក ក្ដិចស្លឹករំលែកផ្សំគ្រឿងជ្រ ត្រូវថ្នាំផ្ដាសាយដេកមិនលក់ ញីដំឲ្យទក់ថ្នាំបំពោក។

រុក្ខជាតិគ្រឿងស្លថ្នាំមែនពិត កែច្នៃប្រឌិតថ្នាំកែរោគ យកផ្សំអាហារយើងបរិភោគ សម្បូរគគោកមានសន្ធឹក។

ត្រូវឈឺក្រពះរមាស់ក ភេសជ្ជៈលាយស្ករគ្រាប់ត្រាំទឹក ឈឺក្បាលផ្ដាសាយក្អកល្ងាចព្រឹក ដើមឫសស្ងោរផឹកធូរស្រឡះ។

អានអត្ថបទ​ស្រដៀងគ្នា៖ ជីនាងវង​ជួយព្យាបាល​សន្លាក់ជង្គង់

ដកស្រង់ចេញពីសៀវភៅ "រុក្ខជាតិឱសថ", និពន្ធជាកាព្យដោយ៖ ឌឹម ដន, បោះពុម្ពដោយ៖ នគរវត្ត 

Tuesday, February 10, 2015

អត្ថប្រយោជន៍របស់ខ្ញីក្នុងការកម្ចាត់​សត្វល្អិត

លក្ខណៈ​ទូទៅ​របស់​ខ្ញី 



១. សមាសធាតុប្រឆាំងនឹងសត្វល្អិត
  • មើម​ខ្ញី​មាន​ផ្ទុក​សមាសធាតុ Gingerol និង Olerisine ដែល​មាន​ក្លិន​ឆួល​ខ្លាំង​ធ្វើ​ឲ្យ​សត្វ​ល្អិត​ពិបាក​ទ្រាំ និង​ចាកចេញ។
២. ផ្នែកប្រើប្រាស់
  • មើម
៣. វិធីផ្សំ និង​វិធីប្រើប្រាស់ថ្នាំ
  • កិនខ្ញី៥០០ក្រាម ឲ្យហ្មត់​​ល្អ រួចចាក់ចូល​ក្នុង​ក្រឡ ឬ​ពាង
  • ចាក់ទឹក ៣​លីត្រចូល​
  • បន្ថែមទឹកសាប៊ូចំនួន ១២​មីលីលីត្រ
  • កូរឲ្យសព្វ រួចច្រោះយកមេថ្នាំសម្រាប់ប្រើប្រាស់
  • បាញ់ថ្នាំពុលខាងលើទៅលើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិត
៤. ប្រសិទ្ធភាពលើសត្វល្អិត
  • ចៃ
  • ដង្កូវរុយ
  • ដង្កូវមេអំបៅ
  • ដង្កូវចោះគ្រាប់ធញ្ញជាតិ
  • ស្រឹងជញ្ជក់ទឹកដោះ
  • កញ្ចែស្រូវ
ផ្ដល់​​អត្ថបទ​និង​រូបថត​ដោយ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោង

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News