លោក Huyenh Tan Phong អនុប្រធានមជ្ឈមណ្ឌលជំរុញការវិនិយោគទុន និងពាណិជ្ជកម្មនៃទីក្រុងហូជីមិញ បានប្រាប់ថា ការតាំងពិព័ណ៌ទំនិញ និងផលិតផលនាំចេញដែលមានគុណភាពខ្ពស់របស់ប្រទេសវៀតណាមនឹងប្រព្រឹត្តទៅនៅខេត្តបាត់តំបងនៃព្រះរាជាណាចក្រកម្ពុជា។

តាមការប៉ាន់ស្មានបានឲ្យដឹងថា នឹងមានក្រុមហ៊ុនចំនួន១៥០ក្រុមហ៊ុនចូលរួមតាំងពិព័ណ៌ទ្រង់ទ្រាយធំ ដែលមានផលិតផល ឬទំនិញដូចជា៖ អាហារកែឆ្នៃ គ្រឿងលម្អខាងក្នុងលំនៅឋាន ផលិតផលកែសម្រស់ និងគីមី សម្លៀកបំពាក់និងក្រណាត់ ផលិតផលផ្លាស្ទិកប្រើប្រាស់នៅក្នុងផ្ទះ ផលិតផលអគ្គិសនី និងសម្ភារៈកសិកម្ម។
ការតាំងពិព័ណ៌នេះក៏មានបំណងលើកកម្ពស់ទំនាក់ទំនងការទូត និងពាណិជ្ជរវាងប្រទេសទាំងពីរថែមទៀតផង៕
No comments:
Post a Comment