Agriculture Cambodia: We love to share this Weblog (Blog) to agriculture lovers. We also love to search & share knowledge and information on this sector. Your comment and sharing of knowledge, and feedback are most welcomed.
Friday, January 30, 2009
ឧកញ៉ាម៉ុង ឬទ្ធី មានបំណងអភិវឌ្ឍទីផ្សារសាច់ជ្រូកនៅកម្ពុជា
Thursday, January 29, 2009
Home and Garden: Bringing out your garden's unseen aesthetics
Home and Garden: Bringing out your garden's unseen aesthetics
Written by JOEL M LERNER
Wednesday, 28 January 2009
LANDSCAPING
BY JOEL M LERNER
WASHINGTON, DC - It's understood among landscape designers that the aesthetics of a garden go considerably beyond visual beauty to encompass sound and touch.
Hearing twigs crack underfoot, leaves rustle overhead or a brook babble can bring back memories and enhance a walk. If you soak your feet in a stream, you're also bringing your sense of touch into play. Because water enhances the pleasure of a garden so much, it is often added to a landscape design in the form of a fountain or other aquatic feature. The sound of water, such as a cascade or waterfall, offers interest year-round.
Pets, moving water, singing birds and whistling wind melded with a passing train, plane, truck or automobile, even neighbors talking in yards close by, can combine to create a symphony in the garden. But sound also can be a cacophony you want to keep out, such as airplane and highway noise, playgrounds, dogs barking or construction.
Design your garden to incorporate or disguise noise. Engineering a fountain or other water feature can act as camouflage and conjure up images of a vacation - eating alfresco in a French cafe or being in a quiet meditation space where the sound of water becomes your mantra. Adding sound and retraining your ears to hear nature can add a new dimension to the landscape. Water is the most popular way to do that, but there are others.
With the slightest breeze, you can use specific foilage for a rustling sound. You can also use wind chimes, available in wood, bamboo, ceramic, glass and metal. My favorites are stainless steel, tuned to a specific cord, that ring like a town clock or pipe organ when the wind blows.
As with sound, there are pleasant and unpleasant experiences associated with the sense of touch. The pleasurable characteristics can be subtle, like the contact of ferns brushing, almost tickling your ankle as they spill over onto a pathway. Or maybe it's the texture of a leaf that encourages you to touch it, such as soft lamb's ears (Stachys byzantina). The furry, silvery foliage makes a pleasing perennial border where its downy leaves can be "petted", something I do almost every time I see it.
If you'd rather not bend down to pet fuzzy leaves, install olympic mullein (Verbascum olympicum). This tall (four to seven feet), long-lived perennial can be used in the border for architectural interest (six- to eight-inch-long leaves), as much as for its interesting, long-lasting flowers. Its yellow flowers are grouped on one- to two-foot-long panicles and remain colorful for six to eight weeks in summer.
If your yard has become a shortcut for the after-school crowd, thorniness can be desirable. If eroding soil and foot traffic is a problem, a thicket of native Virginia rose (Rosa virginiana), which offers flowers, fall color and thorns, may solve the problem.
I saw a clever use of a weeping blue atlas cedar (Cedrus atlantica "Glauca Pendula") at Wave Hill garden in Bronx, New York.
It was trained along a shade trellis, with its weeping branches hanging down to form a curtain that required you to part them to walk into the next garden room. Features such as this can take years to achieve their purpose but will eventually become innovative outdoor structures providing tactile design.
You can also make your garden sound and feel appealing by breaking it into rooms using plants, sitting walls or any other means of spatial enclosure. Make one of the garden rooms a drum or resonance room. A tom-tom shaped drum and padded stick set could be placed among the plants. You create the tonal quality in the space with the drumstick or simply let the drum play to the beat of a rainstorm.
Another room could house a garden railway. Get an engine with a whistle and snowplow. The "G" scale train is the most popular type and can be designed and built into the landscape.
__________________________________________
Joel M. Lerner is president of Environmental
Design in Capitol View Park, Maryland, and
author of Anyone Can Landscape(Ball 2001).
Contact him through www.gardenlerner.com.
កសិករនៅកំពង់ស្ពឺធ្វើសមាគមផលិតចំណីសត្វបែបធម្មជាតិ
Thursday, January 22, 2009
សង្គមស៊ីវិលនិងកសិករ ជួបជុំគ្នា
2009-01-21
ក្រុមអង្គការក្រៅរដ្ឋាភិបាលនិងកសិករមកពីប្រទេសសមាជិកសមាគមអាស៊ាន ចំនួន៧បានកំពុងមកជួបប្រជុំសិក្ខាសាលាថ្នាក់តំបន់មួយនៅខេត្តសៀមរាប ប្រទេសកម្ពុជា ដើម្បីស្វះស្វែងរកមធ្យោបាយអនុវត្តគម្រោងសាកល្បងជួយដល់កសិករក្រីក្រឲ្យលក់ផលិតផលបានតម្លៃខ្ពស់និងមានលទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារ។
អង្គការក្រៅរដ្ឋាភិបាលនិងកសិករក្រីក្រទាំងនោះមកពីប្រទេសកម្ពុជា ថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ភូមា និងតៃវ៉ាន់ បានជួបប្រជុំគ្នាតាំងពីថ្ងៃទី២០ ខែមករាមកម៉្លេះ។
អគ្គលេខាធិការអង្គការដៃគូសម្រាប់ការអភិវឌ្ឍធនធានមនុស្សក្នុងទីជនបទនៃប្រទេសអាស៊ី (Asia DHRRA) គឺអ្នកស្រី Marlene Ramirer បានមានប្រសាសន៍ថា កសិករក្រីក្រជាច្រើននៃប្រទេសអាស៊ានមានបញ្ហាជាច្រើនទៅលើបច្ចេកទេសផលិតផលដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ។
អ្នកស្រី Marlene Ramirer បានមានប្រសាសន៍ថា៖ "កសិករគាត់មានបញ្ហាច្រើនទៅលើចំណេះដឹង ទៅលើធនធាន ទៅលើបច្ចេកទេស ទៅលើចំណេះដឹងទីផ្សារ ជាពិសេសគឺគាត់មិនអាចគោរពទៅតាមស្ដង់ដារតម្រូវការទីផ្សារបាន អ៊ីចឹងមានបញ្ហាច្រើន ហើយកន្លងមកមានតែពាណិជ្ជករទេដែលធ្វើហើយកសិករគាត់អត់បានទទួលផល"។
ចំណែកប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក់ ដែលបានចូលរួមប្រជុំដែរ គឺលោកបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍ថា ផលិតផលកសិករខ្មែរជាច្រើនកំពុងមានបញ្ហាប្រកួតប្រជែងទីផ្សារជាមួយលំហូរចូលនៃផលិតផលកសិកម្មមកពីប្រទេសជិតខាង ដោយសារតែកសិកម្មរបស់កសិករខ្មែរនៅធ្វើតាមរដូវកាលមិនទាន់ឈានដល់ ទម្លាប់នៃការផលិតដើម្បីផ្គត់ផ្គង់ទីផ្សារ ឯកសិផលប្រទេសជិតខាងនៅលើទីផ្សារកម្ពុជាមានភាពទៀងទាត់ជាងរួមទាំងមានបច្ចេកទេស គុណភាព និងការវេចខ្ចប់ស្អាតជាងផលិតផលកសិករខ្មែរ។
លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា៖ «បញ្ហាត្រង់ថា ផលិតផលពីក្រៅហូរចូលមកច្រើន គេគុណភាពល្អ គេវេចខ្ចប់អ៊ីចឹង ហើយគេមកទៀងទាត់អីអ៊ីចឹង។ កសិករយើងនេះ គាត់មិនទាន់មានទម្លាប់ផលិតដាំលក់សម្រាប់មកទីផ្សារ»។
កសិករខ្មែរមួយរូបមកពីស្រុកដងទង់ ខេត្តកំពត លោក អួន សុផល បានមានប្រសាសន៍ថា កសិករជាច្រើនបានបាក់ទឹកចិត្តផលិតកសិផលនានា ដោយសារដូចជារូបលោកបច្ចុប្បន្នបានចិញ្ចឹមមាន់ ជ្រូក និងធ្វើស្រែដោយចំណាយទុនផលិតអស់ច្រើន ក៏ប៉ុន្តែដល់ពេលលក់ផលិតផលចេញគឺក្រុមឈ្មួញបានឲ្យតម្លៃថោកនិង គ្មានទីផ្សារផ្សេងឲ្យប្រសើរ។
មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជាបាននិយាយថា កសិផលកសិករខ្មែរបច្ចុប្បន្នគ្មានលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារ ដោយសារតែពួកឈ្មួញខ្លះលួចបន្លំគុណភាពដើម្បីយកចំណេញ ដូចជាទិញមាន់និងបន្លែកសិករយកទៅបាញ់ទឹកឲ្យធ្ងន់ភ្នែកគីឡូ ជាដើមធ្វើឲ្យអ្នកប្រើប្រាស់បាត់បង់ការគាំទ្រ ហើយរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ឲ្យមែនទែនក្នុងការបង្កើតច្បាប់ ទាក់ទងនឹងសុវត្ថិភាពនិងគុណភាពផលិតផល រួមនឹងការទប់ស្កាត់ការនាំចូលកសិផលពីប្រទេសជិតខាងដើម្បីលើកទឹកចិត្តកសិករខ្មែរឲ្យបង្កើនការផលិតថែមទៀត៕
Wednesday, January 21, 2009
របៀបដាំប៉េងប៉ោះក្នុងថូ ឬផើង
១. ការរៀបចំដីៈ
ត្រូវជ្រួយដីដាក់ជីសរីរាង្គទៅក្នុងដីនោះ។ ធ្វើដូច្នេះវានឹងជួយបន្ធូដី និងរក្សាសំណើមក្នុងដី។ ត្រូវត្រៀមរៀបចំដីបែបនេះ យ៉ាងតិចពីពីរទៅបីសប្ដាហ៍ មុនពេលដាំ។ ត្រូវដោតបង្គោលសម្រាប់ទ្រដើមនិងផ្លែ មុនពេលដាំដើម្បីការពារកុំឲ្យខូចឫសរបស់ប៉េងបោះ។
២. ការបណ្ដុះកូនប៉េងប៉ោះ
អ្នកត្រូវបណ្ដុះកូនប៉េងប៉ោះប្រហែលពីរសប្ដាហ៍ មុនយកវាទៅដាំ។ ការបណ្ដុះកូនប៉េងប៉ោះ អាចប្រព្រឹត្តបានល្អនៅក្នុង សីតុណ្ហភាព ពី១៥ ទៅ២០អង្សាសេ។ ទម្របង្អួច ជាកន្លែងដែលមានបរិស្ថានល្អ សម្រាប់ដាក់ផើងកូនប៉េងប៉ោះ។ បើសិនជា អ្នកដាក់កូនប៉េងប៉ោះនៅលើទម្របង្អួច អ្នកត្រូវចាំឲ្យច្បាស់ថា អ្នកត្រូវប្រែផើងកូនប៉េងប៉ោះជារៀងរាល់ថ្ងៃ ដើមឲ្យកូនប៉េងប៉ោះដុះបានត្រង់ល្អ។
៣. ការជ្រើសរើសទីតាំងដាំៈ ត្រូវដាំកូនប៉េងប៉ោះនៅកន្លែងដែលវាអាចទទួលពន្លឺពេញលេញ។
៤. ប្រភេទដីៈ ដីត្រូវសើម ប៉ុន្តែកុំឲ្យជោកជាំ។
៥. ការថែទាំៈ ស្រោចទឹកជុំវិញគល់ ធ្វើដូច្នេះអាចជួយកាត់បន្ថយការឆ្លងជំងឺ ពីស្លឹក គល់ និងដើមប៉េងប៉ោះនៅជិតៗគ្នានោះ។ ត្រូវស្រោចទឹកឲ្យបានទៀងទាត់ ដើម្បីការពារកុំឲ្យផ្លែប៉េងប៉ោះប្រេះសំបក។ ប៉េងប៉ោះជារុក្ខជាតិដែលមានលំអងផ្កាដោយខ្លួនវា បើអ្នកដាំវានៅក្នុងផ្ទះ នោះអ្នកត្រូវអង្រួនវាដោយថ្មមៗដើម្បីជួយឲ្យវាជម្រុះលំអង។
៦. ការប្រមូលផល ឬការបេះផ្លែ
ត្រូវប្រមូលផល នៅពេលដែលផ្លែមានទំហំធំល្មម និងមានពណ៌តាមបំណងហើយ។ ពិតណាស់ ការប្រមូលផល នឹងនាំឲ្យមានផ្លែច្រើនថែមទៀត ហេតុដូច្នេះសូមកុំទុកផ្លែឲ្យនៅលើដើម ក្រោយពីវាទុំល្មមបេះបានហើយនោះ។