អត្ថបទរបស់ វិទ្យអាស៊ីសេរី ចុះផ្សាយថ្ងៃទី២ ខែមិនា ឆ្នាំ២០០៩ ដោយ ហាស់ សាន។
ក្នុង ពេលប្រជាពលរដ្ឋខ្មែរ កំពុងជួបនឹងបញ្ហាអត់ដីរស់នៅនិងបង្កបង្កើនផល រដ្ឋអំណាចយៀកណាមក្នុងខេត្តជាប់ព្រំដែនខ្មែរ មានផែនការជួលដីឲ្យប្រកបរបរកសិកម្មតាមតំបន់ព្រំដែន។មន្រ្តីផ្នែកកសិកម្មយៀកណាមម្នាក់ នៅខេត្ត អាន យ៉ាង ប្រាប់កាសែត ថាញ់នៀន ថា វិធានការដូច្នេះ គឺដើម្បីទប់ស្កាត់ការរត់ពន្ធស្រូវអង្ករ។ មន្រ្តីឈ្មោះ ឌ័ន ង៉ុកហ្វា [Doan Ngoc Pha] ថា គេនឹងជំរុញក្រុមហ៊ុនយៀកណាម ឲ្យជួលដីធ្វើស្រែក្នុងស្រុកខ្មែរ ហើយនាំផលិតផលស្រូវទៅស្រុកយៀកណាម។
អភិបាលខេត្តស្វាយរៀង ជៀង អំ ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា លោកបានត្រៀមដីស្រែតាមតំបន់ព្រំដែនក្នុងខេត្តលោក ទំហំ ១ម៉ឺនហិកតាររួចហើយ សម្រាប់ជួលឲ្យយៀកណាម។
ចំណែកលោកអភិបាលខេត្តព្រៃវែង អ៊ុង សាមី ថា លោកនឹងចរចាជាមួយមន្រ្តីយៀកណាមនាពេលឆាប់ៗនេះ៕
No comments:
Post a Comment