Thursday, October 8, 2009

​ច្បាប់​ល្បើក​ថ្មី

បើ​ចង់​​ស្រាល​ខ្លួន​  រៀន​សូត្រឲ្យ​​មួន  ឲ្យ​មាំ​ឲ្យ​ស្ទាត់  បើ​ចេះ​ស្ទាក់​ស្ទើរ  ល្ងី​ល្ងើ​ឥត​បទ បើ​ចេះ​ប្រាកដ ប្រាក់​រត់​មក​ហៅ៕

2 comments:

  1. ខ្ញុំមានស្លោក៖

    -វិជ្ជាជាទ្រព្យ ប្រើបានគ្រប់សព្វ លើសអស់ទ្រព្យធន មិនខ្លាចចោរលួច មិនខ្លាចចោរប្លន់ ទៅគ្រប់តំបន់ គេតែងរាប់អាន៕

    -វិជ្ជាជាទ្រព្យជាប់នឹងប្រាណ ចោរលួចមិនបាន​ ចាយច្រើនចម្រើនឡើង៕

    -វិជ្ជាជាទ្រព្យគ្រប់មុខ មិនពិបាកទុកស្រណុកណាស់ ប្រើច្រើនកើនច្រើនមិនចេះខ្វះ អ្នកស្រុកក្មេងចាស់ គេតែងរាប់អាន៕

    -អត់វិជ្ជា អត់បញ្ញា អត់អាហារ អត់ជីវិត៕



    ខ្ញុំនៅមានកំណាព្យល្អមួយទៀត ដែលឲ្យន័យទៅលើ ប្រាក់ គឺ៖

    ​-កាលមុនមនុស្សល្ងង់លង់ជំនឿ ចិត្តស៊ប់ជាប់ជឿទៅលើព្រះ ថាមានបារមីឫទ្ធិតេជៈ ជួយគេឲ្យសះស្បើយទុក្ខដែរ។

    ឥឡូវមនុស្សឆ្លាតមានប្រាជ្ញា លែងជឿព្រះណាថាពូកែ ព្រះច្រើនអង្គពេកឈ្លោះគ្នាដែរ គេបែរគោរពឯព្រះប្រាក់។

    ព្រះនេះគេគោរពរួមគ្នា លើកដៃវន្ទាបង្គំដាក់ គេដណ្តើមគ្នាជួនកាប់ចាក់ ព្រោះគេជឿជាក់ថាសក្តិសិទ្ធិ៕

    ReplyDelete
  2. កំណាព្យ​ទាំង​ពីរ​នេះ​ពិត​ជា​ប្រកប​ដោយ​ការអប់រំពិសេស​មែន។ សូម​អរគុណ​ខាន់​ច្រើន​ណាស់។

    ReplyDelete

Search

Shared News