ដើម្បីចូលរួម លើកកម្ពស់ កម្រិតជីវភាព និង សេដ្ឋកិច្ចគ្រួសារកសិករ ព្រមទាំងចូលរួម តភ្ជាប់ផលិតផលកសិកម្ម (ដំណាំសរីរាង្គ) នឹងទីផ្សារកសិផលសរីរាង្គ ផ្ទះស្លឹកគ្រៃ ក្សេមក្សាន្ត គ្រោងពង្រីកទីផ្សារផលិតផលស្លឹកគ្រៃសរីររាង្គ ទូទាំងរាជធានីភ្នំពេញ ដូច្នេះហើយ ផ្ទះស្លឹកគ្រៃក្សេមក្សាន្ត ត្រូវការ ជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
១. ជំនួយការប្រធានទីផ្សារ និងចែកចាយ កសិផលស្លឹកគ្រៃសរីរាង្គ (១នាក់) ប្រាក់ខែ ចរចាគ្នា (ការងារពេញម៉ោង អាចចរចាធ្វើការកន្លះថ្ងៃ)៖
បេក្ខជន ដែលគិតថា អាចធ្វើការ និងចង់ធ្វើការណាមួយខាងលើ សូមសរសេរប្រវត្តិរូបសង្ខេប រួចដាក់ចូលក្នុងប្រអប់សំបុត្រ ផេក www.facebook.com/hlemongrasshome/ ឬយកមកដាក់ ផ្ទះស្លឹកគ្រៃ ក្សេមក្សាន្ត (នៅជាមួយ ពៅនាថ វីឡាកាហ្វេ)។
ព័ត៌មានបន្ថែម ឬព័ត៌មានផ្សេងទៀត សូមហៅទៅទូរស័ព្ទលេខខាងក្រោម៖
០១០ ៣២ ៩៦ ៩៣
០១២ ៣២ ៩៦ ៩៣
០៩០ ៣២ ៩៦ ៩៣
សូមអរគុណ
ម្ចាស់ផ្ទះស្លឹកគ្រៃ ក្សេមក្សាន្ត
សេក សុខា
១. ជំនួយការប្រធានទីផ្សារ និងចែកចាយ កសិផលស្លឹកគ្រៃសរីរាង្គ (១នាក់) ប្រាក់ខែ ចរចាគ្នា (ការងារពេញម៉ោង អាចចរចាធ្វើការកន្លះថ្ងៃ)៖
- ស្ថិតក្រោមការគ្រប់គ្រងរបស់ ម្ចាស់ផ្ទះស្លឹកគ្រៃ ក្សេមក្សាន្ត និងធ្វើការជាមួយ ប្រធានទីផ្សារ និងចែកចាយ ដែលធ្វើការងារសំខាន់ៗដូចខាងក្រោម៖
- ដឹកស្លឹកគ្រៃជូនអតិថិជន (អាចជាមួយប្រធានទីផ្សារ ឬម្នាក់ឯង),
- សិក្សា និងរកអតិថិជនថ្មី ដើម្បីពង្រីកទីផ្សារ (អាចជាមួយប្រធានទីផ្សារ ឬម្នាក់ឯង),
- ពិនិត្យ និងកត់ត្រាបរិមាណលក់ប្រចាំថ្ងៃ,
- ធ្វើរបាយការណ៍លក់ ប្រចាំថ្ងៃ,
- ការងារពាក់ព័ន្ធផ្សេងទៀត ក្នុងករណីចាំបាច់,
- រាល់ការងារពាក់ព័ន្ធត្រូវពិគ្រោះជាមួយម្ចាស់ស្លឹកគ្រៃ ក្សេក្សាន្ត ជាមុន មុននឹងសម្រេចធ្វើអ្វីមួយ,
- ទទួលស្លឹកគ្រៃពីឡាន និងលើកទុកក្នុងឃ្លាំង ពេលឡានដឹកគល់ស្លឹកគ្រៃមកដល់,
- កត់ត្រាចំនួនស្លឹកគ្រៃចូល (មកដល់ ជាប្រចាំ),
- រៀបចំ និងវេចខ្ចប់គល់ស្លឹកគ្រៃ ទៅតាមបរិមាណកំណត់,
- បិទស្លាកសញ្ញាលើផលិផលស្លឹកគ្រៃ (ពេលមានស្លាក),
- ពិគ្រោះយោបល់ជាមួយម្ចាស់ស្លឹកគ្រៃក្សេមក្សាន្ត មុនធ្វើការងារពាក់ព័ន្ធណាមួយ,
- ការងារពាក់ព័ន្ធ ពេលត្រូវការចាំបាច់,
- បេក្ខជនទាំងពីរភេទ
- ចប់បាក់ឌុប ឬកំពុងរៀនថ្នាក់បរិញ្ញាប័ត្រ (សម្រាប់ការងារជា ជំនួយការប្រធានទីផ្សារ និងចែកចាយ),
- ចេះសរសេរ និងគិតលេខ (អ្នករៀបចំ និងវេចខ្ចប់គល់ស្លឹកគ្រៃ),
- មានកម្លាំងពលំរឹងមាំ និងមានសុខភាពល្អ,
- អាយុ១៨ឆ្នាំឡើង,
- ពិសេស ជាបេក្ខជនដែលចង់រៀន និងចង់ចេះរកស៊ី, ចូលចិត្ត និងស្រឡាញ់ការងារកសិកម្ម ចង់ជួយកសិករខ្មែរ លើកកម្ពស់ដំណាំសរីរាង្គ,
- ជាមនុស្សតស៊ូនឹងការងារ ហើយចង់អភិវឌ្ឍខ្លួនទៅជាម្ចាស់សហគ្រាសជំនួញផលិតផលដំណាំសរីរាង្គ,
បេក្ខជន ដែលគិតថា អាចធ្វើការ និងចង់ធ្វើការណាមួយខាងលើ សូមសរសេរប្រវត្តិរូបសង្ខេប រួចដាក់ចូលក្នុងប្រអប់សំបុត្រ ផេក www.facebook.com/hlemongrasshome/ ឬយកមកដាក់ ផ្ទះស្លឹកគ្រៃ ក្សេមក្សាន្ត (នៅជាមួយ ពៅនាថ វីឡាកាហ្វេ)។
ព័ត៌មានបន្ថែម ឬព័ត៌មានផ្សេងទៀត សូមហៅទៅទូរស័ព្ទលេខខាងក្រោម៖
០១០ ៣២ ៩៦ ៩៣
០១២ ៣២ ៩៦ ៩៣
០៩០ ៣២ ៩៦ ៩៣
សូមអរគុណ
ម្ចាស់ផ្ទះស្លឹកគ្រៃ ក្សេមក្សាន្ត
សេក សុខា
No comments:
Post a Comment