Showing posts with label ខ្មែរ​ក្រោម. Show all posts
Showing posts with label ខ្មែរ​ក្រោម. Show all posts

Friday, January 8, 2010

ខ្មែរ​ក្រោម​១៩​នាក់​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ផ្ដល់​ប័ណ្ណ​គ្រួសារ

ខ្មែរ​ក្រោម​១៩​នាក់​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ផ្ដល់​ប័ណ្ណ​គ្រួសារ: "ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ១៩​នាក់​ដែល​កំពុង​ស្នាក់នៅ​បណ្តោះ​អាសន្ន​ជួល​ផ្ទះ​គេ នៅ​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ ក្រុង​ភ្នំពេញ ស្នើសុំ​ចៅ​សង្កាត់​បឹងទំពុន ផ្តល់​ប័ណ្ណ​គ្រួសារ​ដល់​ពួក​គេ​ដើម្បី​អាច​រស់នៅ​ស្រប​ច្បាប់​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។"

Monday, December 14, 2009

អាជ្ញាធរ​វៀតណាម​បង្ក្រាប​ខ្មែរ​ក្រោម​ដែល​រារាំង​គម្រោង​ជីក​ប្រឡាយ

អាជ្ញាធរ​វៀតណាម​បង្ក្រាប​ខ្មែរ​ក្រោម​ដែល​រារាំង​គម្រោង​ជីក​ប្រឡាយ: "អាជ្ញាធរ​នគរបាល​នៃ​ខេត្ត​មាត់ជ្រូក ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម ក្នុង​ប្រទេស​វៀតណាម បាន​បង្ក្រាប​ដោយ​ហិង្សា​លើ​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​ជាង ១០​គ្រួសារ​ដែល​ចេញ​មុខ​រារាំង​គម្រោងការ​ជីក​ប្រទ្បាយ​ទឹក​កាត់​តាម​ដី​ស្រែ​ពី​ដូនតា​របស់​ពួក​គាត់​ដោយ​គ្មាន​សំណង​អ្វី​ទ្បើយ នៅ​ថៃ្ង​ច័ន្ទ​នេះ។"

Thursday, December 10, 2009

ខ្មែរ​ក្រោម​ជាង​៣០០​នាក់​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦១

ខ្មែរ​ក្រោម​ជាង​៣០០​នាក់​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦១: "ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ជាង​៣០០​នាក់ បាន​រួម​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦១ នៅ​ថៃ្ង​១០ ធ្នូ​នេះ ដោយ​ស្ងាត់​ស្ងៀម នៅ​ក្នុង​បរិវេណ​គេហដ្ឋាន​របស់​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី គឺ​លោក យន្ត ថារ៉ូ ដើម្បី​ទាមទារ​សិទ្ធិ​មនុស្ស​របស់​ខែ្មរ​កម្ពុជា​ក្រោម​នៅ​លើ​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម។"

វាសនា​ជន​ភៀស​ខ្លួន​ខ្មែរក្រោម​២៤​នាក់​កំពុង​តែល​តោល

វាសនា​ជន​ភៀស​ខ្លួន​ខ្មែរក្រោម​២៤​នាក់​កំពុង​តែល​តោល: "គ្រួសារ​ខែ្មរ​ក្រោម​ចំនួន​២៤​នាក់​ដែល​អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​មក​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ​កំពុង​តែ​ស្ថិត​ក្រោម​ការ​គាំពារ​និង​ឃ្លាំ​មើល​ដោយ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​សហ​ប្រជាជាតិ ប៉ុន្តែ​ជោគ​វាស​នា​ពួក​គេ​នៅ​មិន​ទាន់​ច្បាស់លាស់​នៅ​ទ្បើយ​ទេ។"

Search

Shared News