វប្បធម៌ខ្មែរត្រូវការជំនួយដើម្បីការគាំពារ និងការអភិរក្ស: "ក្រសួងវប្បធម៌បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន និងមានការពិភាក្សាជាមួយមន្ត្រីវប្បធម៌ពីគ្រប់ខេត្ត ក្នុងការរៀបចំផែនការសម្រាប់អនុវត្តនាឆ្នាំ២០១០នេះ។ មានការអំពាវនាវឲ្យទាំងអស់គ្នានាំគ្នាជួយគាំពារ និងអភិរក្សវប្បធម៌ខ្មែរ។"
Agriculture Cambodia: We love to share this Weblog (Blog) to agriculture lovers. We also love to search & share knowledge and information on this sector. Your comment and sharing of knowledge, and feedback are most welcomed.
Showing posts with label វប្បធម៌. Show all posts

Thursday, January 28, 2010
Thursday, January 21, 2010
ឯកសារប្រវត្តិសាស្ត្រខ្មែរជាង១សែនទំព័រ ត្រូវបានដាក់ផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត
ឯកសារប្រវត្តិសាស្ត្រខ្មែរជាង១សែនទំព័រ ត្រូវបានដាក់ផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត: "
ឯកសារប្រវត្តិសាស្ត្រវប្បធម៌ និងអរិយធម៌ខ្មែរជាង១សែនទំព័រ ដែលត្រូវបានបើកកាយរើឡើងវិញដោយលោកបណ្ឌិត មីសែល ត្រាណេ សាស្ត្រាចារ្យប្រវត្តិសាស្ត្រនិងវប្បធម៌ខ្មែរ ត្រូវបានដាក់ផ្សព្វផ្សាយជាសាធារណៈ នៅតាមប្រព័ន្ធអ៊ីនធឺណិត។
អានត
"

Friday, January 8, 2010
ទស្សនៈជុំវិញយុវជនខ្មែរពាក់ក្រវិល
ទស្សនៈជុំវិញយុវជនខ្មែរពាក់ក្រវិល: "ជាយូរលង់មកហើយយើងធ្លាប់តែឃើញស្រ្តីពាក់ក្រវិលព្រោះ នេះជាទំនៀម
ទម្លាប់ខ្មែរ តាំងពីបុរាណកាលមក។ កាលពីមុនបុរសមួយ ចំនួនតូចក៏ចោះ
ត្រចៀក ពាក់ក្រវិលដែរ ប៉ុន្តែមានតែក្នុងករណីពិសេសតែប៉ុណ្ណោះ ពោល
គឺ ពងស្វាសរបស់បុរសនោះ ទក ពោលគឺម្ខាងធំម្ខាងតូច។ ចាស់ៗបុរាណ
បាននិយាយថា បើពងស្វាសបុរសនោះទកខាងឆ្វេង ត្រូវចោះត្រចៀកពាក់
ក្រវិលនៅត្រចៀកខាងឆ្វេង ហើយបើទកខាងស្តាំ ត្រូវចោះត្រចៀកខាងស្តាំ។"

Wednesday, October 28, 2009
វប្បធម៌វិទ្យា
វប្បធម៌វិទ្យាសំដៅដល់ វិស័យសិក្សាធិការដែលជាបណ្ដុំ សេដ្ឋកិច្ចនយោបាយវិទ្យា ប្រាស្រ័យទាក់ទងវិទ្យា សង្គមវិទ្យា ទ្រឹស្ដីសង្គម ទ្រឹស្ដីអក្សរសាស្ត្រ ទ្រឹស្ដីប្រព័ន្ធផ្សព្វផ្សាយ ភាពយន្ត វិឌីអូវិទ្យា វប្បធម៌មនុស្សសាស្ត្រ ទស្សនវិទ្យា សារមន្ទីរវិទ្យា និងប្រវត្តិសិល្បៈ/ការិះគន់ ដើម្បីសិក្សាអំពីបាតុភូតនៃវប្បធម៌នៅក្នុងសង្គមនានា។ ក្រុមអ្នកសិក្សាស្រាវជ្រាវអំពីវប្បធម៌វិទ្យាច្រើនតែផ្ដោតលើបាតុភូតជាក់លាក់ណាមួយដែលទាក់ទងនឹងបញ្ហានៃ មនោគមវិទ្យា ប្រភពកំណើត សញ្ជាតិឬជាតិពន្ធុ វណ្ណសង្គម និង/ឬ ភេទ (សមធម៌ភេទ)។
ប្រភពឯកសារ៖ http://en.wikipedia.org/wiki/Cultural_studies

Thursday, October 1, 2009
សៀវភៅល្អៗ
ខ្ញុំបានរកឃើញសៀវភៅល្អៗជាច្រើនដែលខ្ញុំគិតថា លោកអ្នកពិតជាចង់អាន។ សៀវភៅទាំងនេះមាននៅក្នុងគេហទំព័រមួយ មានឈ្មោះថា "ព្រះធម៌សម្រាប់ខ្មែរ" DHAMMA4KHMERS.org ។
បើដូច្នេះមែនសូមចុចទីនេះ ឬនៅផ្នែកខាងឆ្វេងនៃប្លក់នេះ សូមរកមើលចុះទៅខាងក្រោម នៅក្នុង"តំណទៅគេហទំព័រនានា" សូមរក "សៀវភៅសម្រាប់ខ្មែរ" រួចចុចលើវា ដើម្បីទាញយកវាមកអាន។
លោកអ្នកអាចផ្ញើ post នេះទៅមិត្តភ័ក្តិ ឬអ្នកណាដែលលោកអ្នកគិតថា សមនឹងអានសៀវភៅទាំងនេះ។ នៅខាងក្រោមនេះ មានរូបសញ្ញាស្រោមសំបុត្រមួយ សូមចុចវា ដើម្បីផ្ញើ ទៅអ្នកណាម្នាក់។
សូមអរគុណ
ពីខ្ញុំ សេក សុខា

Monday, August 24, 2009
ក្មេងស្រីខ្មែរសម័យថ្មីខ្លះកំពុងវកវីនឹងសម្រស់សិប្បនិម្មិត
ភ្នំពេញ៖ ខ្លះមានធ្មេញដាក់គ្រាប់ពេជ្រតូចមួយ ខណៈដែលខ្លះទៀតនាំគ្នាដាក់ធ្មេញទន្សាយ ឬពាក់ខ្សែជើង។ រឿងនេះបានក្លាយទៅជានិន្នាការមួយ ដែលក្មេងស្រីសម័យថ្មីមួយចំនួនគិតថានឹងបង្កើនសម្រស់របស់ពួក គេ។ ប៉ុន្តែចាស់ទុំខ្លះក៏បានរិះគន់ចំពោះអាកប្បកិរិយាថ្មីនេះរបស់ យុវតីខ្មែរ ដែលតាមប្រពៃណីជានារីស្រគត់ស្រគំ និងចូលចិត្តសម្ផស្សតាមបែបធម្មជាតិជាជាងសម្ផស្សសិប្បនិម្មិត ដែលបានមកពីការដាំគ្រាប់ពេជ្រ ឬត្បូងគ្រីស្តាល់នៅលើធ្មេញ ឬក៏ការពាក់ខ្សែជើងជាដើម។
"ត្បូងដែលខ្ញុំដាក់ជាប់នឹងធ្មេញនេះអាចជួយលើកសម្រស់ខ្ញុំ មួយកម្រិតទៀត"។ នេះជាសម្ដីរបស់កញ្ញាសួស្ដីអាយុ២០ឆ្នាំ ដែលឆ្លើយទៅកាន់បុរសម្នាក់ដែលសួរសំណួរទៅកាន់នាងថា ហេតុអ្វីបានជានាងដាក់ត្បូងនៅនឹងធ្មេញខាងឆ្វេងរបស់នាង។ សួស្ដីបាននិយាយបន្ថែមទៅកាន់បុរសនោះថា "ដាក់ត្បូងនៅនឹងធ្មេញធ្វើឲ្យការញញឹមកាន់តែស្រស់"។
នារីម្នាក់ទៀតឈ្មោះ ស៊ីណា អាយុ២១ឆ្នាំ ដែលទើបដាក់ត្បូងនៅជាប់នឹងធ្មេញខាងឆ្វេងមានអាកប្បកិរិយាអឹមអៀន ជាងនាងសួស្ដីបន្តិច។ កញ្ញាស៊ីណា បាននិយាយទាំងអៀនប្រៀនថា នាងបានសម្រេចចិត្តដាក់ត្បូងនៅនឹងធ្មេញនេះ ដោយធ្វើតាមគេតាមឯងប៉ុណ្ណោះ។ នារីរូបនេះមានប្រាក់ខែតែជិត១០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែនាងមិនរួញរាននឹងការចំណាយប្រាក់ជិត៤០ដុល្លារ ដាក់ត្បូងនៅនឹងធ្មេញដើម្បីលើកសម្រស់របស់នាងឡើយ។
រាល់ការញឹមរបស់នាងម្ដងៗនាងតែងតែបង្ហាញតាមស្នាមញញឹមរបស់នាង ដ៏ស្រស់ស្អាត តាមរយៈពន្លឺត្បូងចេញតាមធ្មេញ។ កញ្ញាបានបង្ហើបប្រាប់របៀបអៀនបៀនបន្តិចថា "នៅពេលខ្ញុំញញឹមបុរសៗតែងតែនិយាយថា ខ្ញុំញញឹមស្រស់ស្អាតណាស់ជាមួយនឹងត្បូងដ៏តូចត្រឡឹងនេះ"។ សួស្ដីនិងស៊ីណា គឺជាយុវនារីសម័យថ្មីក្នុងចំណោមយុវនារីមួយចំនួនធំផ្សេងទៀតដែល បានដាក់ត្បូងនៅនឹងធ្មេញ។
ធ្មេញទន្សាយពេញនិយមសម្រាប់មនុស្ស
ការដាក់ត្បូងនៅនឹងធ្មេញ គឺវាកំពុងតែទាន់សម័យហើយ ប៉ុន្តែអ្វីដែលរឹតតែទាន់សម័យទៀតនោះ គឺការដាក់ធ្មេញទន្សាយ។ ធ្មេញទន្សាយគឺត្រូវបាននារីទាន់សម័យដាក់នៅផ្នែកខាងលើ និងផ្នែកខាងមុខ។ ធ្មេញទាំងពីរនេះមានសភាពវែងជាងធ្មេញដទៃទៀតបន្តិចពោលគឺមានលំនាំ ដូចធ្មេញទន្សាយមែនទែន។ បច្ចុប្បន្ននេះបើគេចូលតាមហាងស្រស់ស្រូបអាហារនានា ឬចូលតាមហាងសប្បាយនានាគេតែងតែឃើញនារីវ័យជំទង់បម្រើភ្ញៀវជា ច្រើននាក់បានដាក់ធ្មេញទន្សាយ ឬដាក់ត្បូងនៅនឹងធ្មេញ។
ស្ថិតក្នុងវ័យ១៩ឆ្នាំសក់ពណ៌ក្រហម ស្រីពិចបាននិយាយថា ការដាក់ធ្មេញទន្សាយគឺជាការលើកសម្រស់មួយកម្រិតទៀត។ នាងបានពោលពាក្យថា "ចាប់តាំងពីខ្ញុំដាក់ធ្មេញទន្សាយមកខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំស្អាតប្លែកជាងមុន និងមានភាពទាក់ទាញជាងមុន"។
ស្រីពិចបានសារភាពថា ការដាក់ធ្មេញទន្សាយមុនដំបូង គឺធ្វើឲ្យនាងពិបាកហូបអាហារបន្តិចមែន ប៉ុន្តែក្រោយមកអ្វីៗក៏វិលមកធម្មតាវិញ។ នារីដទៃខ្លះទៀតមិនមែនធ្វើតែធ្មេញទន្សាយប៉ុណ្ណោះទេ ប៉ុន្តែជួនកាលគេធ្វើធ្មេញចង្កូមបន្ថែមទៀត។
កញ្ញា ចាន់ ឡេឌី អាយុ២០ឆ្នាំហាក់បីដូចជាដើរមិនទាន់សម័យដូចយុវនារីមួយចំនួន នោះទេ។ នាងមិនដាក់ត្បូងនៅនឹងធ្មេញ ឬដាក់ធ្មេញទន្សាយនោះទេ ប៉ុន្តែនាងពាក់ខ្សែប្លាទីននៅនឹងជើងខាងឆ្វេងនិងមានខ្សែចង្កេះ ធ្វើពីប្លាទីនមួយឈុតទៀត។ កញ្ញាឡេឌីរាងតូចច្រឡឹង សាច់ស សម្ដីម៉ាត់ៗមិនចេះអៀន បាននិយាយប្រាប់ថា "ពេលខ្ញុំពាក់ខ្សែចង្កេះប្រុសៗតែងតែនិយាយថា ខ្ញុំរាងស្អាត។ ខ្ញុំសប្បាយចិត្តណាស់នៅពេលដែលឮពាក្យសរសើរបែបនេះ។ លើសពីនេះទៅទៀតបុរសតែងតែតាមមើលខ្សែជើងរបស់ខ្ញុំដែរ"។
ចាស់ៗមួយចំនួនមិនអនុញ្ញាតឲ្យកូនចៅពាក់ខ្សែជើងនោះទេ ប៉ុន្តែឪពុកម្ដាយ ឡេឌី មិនជំទាស់នោះទេ។ នាងនិយាយថា "ឪពុកម្ដាយខ្ញុំមិនដែលស្ដីបន្ទោសឲ្យខ្ញុំទេ"។
អ្នកស្រីចរិយា បុគ្គលិកគ្លីនិកសុខជា នៅទីក្រុងភ្នំពេញបាននិយាយថា ការដាក់ធ្មេញទន្សាយនៅពេលបច្ចុប្បន្នមានការពេញនិយមយ៉ាងខ្លាំង។ ក្នុងមួយខែៗគ្លីនិកសុខជាអាចទទួលភ្ញៀវធ្វើម៉ូតធ្មេញប្រមាណជា៦ នាក់។ ធ្មេញទន្សាយអាចមានតម្លៃក្នុងចន្លោះពី៣០ទៅ៥០ដុល្លារ។ ត្បូងដាក់លើធ្មេញអាចមានតម្លៃក្នុងរង្វង់២៥ដុល្លារ។ ចរិយានិយាយថា "មុខអ្នកខ្លះដាក់ធ្មេញទន្សាយទៅរឹតតែស្អាត ប៉ុន្តែមុខអ្នកខ្លះទៀតដាក់ទៅមិនស៊ីនឹងមុខណាស់ណាទេ"។
កាលពីជាង១០ឆ្នាំមុន យុវនារីជាច្រើនបានពពាក់ពពូននាំគ្នាធ្វើខ្សែប្លាទីនពាក់នៅនឹង ជើង ឬនៅនឹងចង្កេះ។ ក្រោយមកពួកគេបាននាំគ្នាដាក់ត្បូងនៅនឹងធ្មេញ ហើយនិន្នាការចុងក្រោយបង្អស់របស់ស្ត្រីសម័យថ្មីឆ្នាំ២០០៩មួយ ចំនួន គឺជាការធ្វើធ្មេញទន្សាយ។
សម្រស់ធម្មជាតិល្អជាង
បើទោះបីជានារីទាន់សម័យមួយចំនួនខិតខំកែច្នៃសម្ផស្សធម្មជាតិ យ៉ាងណាក៏ដោយ ក៏នារីមួយចំនួនទៀតនៅតែចង់រក្សាសម្រស់ធម្មជាតិដដែល។
កញ្ញា ភ័ក្រ អាយុប្រមាណជាជាង២០ឆ្នាំ ចរិតស្រគត់ស្រគំបាននិយាយថា នាងមិនស្អប់នឹងទង្វើដាក់ត្បូងនៅនឹងធ្មេញ ឬដាក់ធ្មេញទន្សាយនោះទេ ប៉ុន្តែនាងមិនចូលចិត្តការតុបតែងខ្លួនរបៀបនេះ។ នាងនិយាយថា "ខ្ញុំជាស្ត្រីសាមញ្ញដូច្នេះខ្ញុំមិនហ៊ានដាក់ទេ។ ស្ត្រីទាន់សម័យទើបគេដាក់"។
កញ្ញាម្នាក់ទៀត ឈ្មោះចរិយា ក៏មិនស្រើបស្រាលនឹងការកែច្នៃធ្មេញនឹងគេទេ។ នាងជាស្រីស៊ីវិល័យមែន ប៉ុន្តែនាងស្រលាញ់ធម្មជាតិជាង។ នាងនិយាយថា "ខ្ញុំស្រឡាញ់សម្រស់ធម្មជាតិរបស់ខ្ញុំជាងការកែច្នៃ"។
ការតុបតែងខ្លួនបែបទំនើបទទួលការរិះគន់
មនុស្សវ័យចំណាស់ៗមួយចំនួនដែលមានគំនិតបុរាណបានរិះគន់យ៉ាង ខ្លាំងក្លារបៀបតែងខ្លួនរបស់យុវនារីសម័យថ្មី។ លោក មៀច ប៉ុន អាយុ៧៨ឆ្នាំ ទីប្រឹក្សានៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបាននិយាយថា "ក្មេងៗឥឡូវដើរហួសសម័យទៅទៀត មិនមែនត្រឹមតែទាន់សម័យនោះទេ។ កូនខ្ញុំបានដាក់ធ្មេញទន្សាយដែរ តែខ្ញុំដេញឲ្យទៅដោះចេញវិញជាបន្ទាន់"។ លោកប៉ុន បានបន្តទៀតថា "ធម្មជាតិផ្ដល់ឲ្យយ៉ាងម៉េចគួរទទួលយកទៅ កុំថែមកុំថយធ្វើអ្វី"។
លោក មៀច ប៉ុន ជាអ្នកអភិរក្សនិយមមែន ប៉ុន្តែលោកបានរំលឹកថា កាលពីសង្គមចាស់ ក៏មានបុរសមួយចំនួនបានកែច្នៃសម្រស់នៅនឹងធ្មេញដែរ។ កាលនោះមានបុរសមួយចំនួនបានបញ្ចុះសារិកានៅនឹងធ្មេញ ឬដាក់ធ្មេញមាសដើម្បីទាក់ទាញស្នេហាពីស្រីៗដែរតែឥឡូវវាបាន បាត់បង់ទៅវិញហើយ។
ចាស់ៗមួយចំនួនបានរិះគន់ថា ការតុបតែងខ្លួនជ្រុលពេកអាចធ្វើឲ្យនារីបាត់បង់សម្រស់ពិត។ សម្រស់ធម្មជាតិក៏ជាផ្នែកមួយនៃសម្ផស្សនោះដែរ។
សម្រាប់បុរសមួយចំនួនសម្រស់របស់ស្ត្រីមិនមែនស្ថិតនៅលើតែរាង កាយខាងក្រៅនោះទេ តាមពិតសម្រស់ស្ត្រីអាចស្ដែងចេញតាមរយៈភាពវៃឆ្លាតតាមរយៈទេពកោសល្យ តាមរយៈភាពអៀនប្រៀន តាមរយៈភាពម៉ឺងម៉ាត់។ ទាំងអស់នេះជាសម្រស់អរូប ប៉ុន្តែវាមានន័យសម្រាប់បុរសៗ៕

Subscribe to:
Posts (Atom)