Agriculture Cambodia: We love to share this Weblog (Blog) to agriculture lovers. We also love to search & share knowledge and information on this sector. Your comment and sharing of knowledge, and feedback are most welcomed.
Showing posts with label អប់រំ. Show all posts

Saturday, March 27, 2010
អត្ថប្រយោជន៍នៃការអានសៀវភៅ
អត្ថប្រយោជន៍នៃការអានសៀវភៅ: "មានការសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរជាពិសេសយុវវ័យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចប្បន្ននេះ បានងាកមកធ្វើការអានសៀវភៅជាបណ្តើរហើយ។"
Saturday, September 26, 2009
ការអប់រំកូនតាមផ្ទះគឺជាគ្រឹះដ៏រឹងមាំ សម្រាប់ការចូលរៀននៅបឋមសិក្សា
អត្ថបទរបស់ "អំពីស្ត្រី"៖
ក្នុងទឹកមុខញញឹមញញែម កុមារា អាយុ៦ឆ្នាំដែលកំពុងលេង បានរត់ចេញពីក្រុមមិត្តភក្ដិនៅក្នុងសាលារៀនទៅកាន់គ្រូរបស់គេ។ កុមារានោះឈ្មោះ ឆាយ ឌីណា។ ឌីណាបាននិយាយថា "នៅពេលខ្ញុំធំឡើង ខ្ញុំចង់ធ្វើជាអ្នកជំនាញផ្នែកកុំព្យូទ័រ និងជាអ្នកវិស្វករស៊ីវិលម្នាក់"។
កុមារាឌី រស់នៅភូមិក្ដីបឹង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឌី គឺជាកុមារាម្នាក់ក្នុងចំណោមកុមារនៅខេត្តកំពង់ចាមដទៃទៀតដែល បានចូលរួមក្នុងកម្មវិធីការអប់រំកូនតាមផ្ទះរបស់អង្គការន័រវេស្ស៍ សង្គ្រោះកុមារ។ នៅឆ្នាំសិក្សា២០០៨-២០០៩នេះ ឌីបានចូលរៀនថ្នាក់ទី១ នៅសាលារៀនបឋមសិក្សាវិហារធំ។
លោកស្រី លឹម គីមស្រេង គឺជាគ្រូរបស់ឌី បាននិយាយថា ឌី មករៀនទៀងទាត់ ហើយរៀនពូកែទៀតផង។ អ្នកគ្រូបានបន្តទៀតថា ឌីពូកែអក្សរ និងលេខ ហើយទទួលបានលេខ១រៀងរាល់ខែ។ អ្នកគ្រូបាននិយាយថា "កុមារដែលបានរៀនតាមកម្មវិធីអប់រំកូនតូចតាមផ្ទះ ឬបានចូលរៀនមត្តេយ្យ គឺរៀនឆាប់ចាប់បានជាងកុមារដែលមិនបានទទួលបានសេវាទាំងនោះ"។ អ្នកគ្រូបានបន្ថែមទៀតថា កុមារទាំងនោះមានទម្លាប់ល្អ និងមានទំនុកចិត្តលើខ្លួនឯង។
លោក កាង វ៉ាន់នី នាយកសាលាបឋមសិក្សាវិហារធំ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០០៨-២០០៩នេះ សាលាលោកគ្រូទទួលបានសិស្ស៤០នាក់ដែលបានឆ្លងកាត់កម្មវិធីអប់រំ កុមារតូចតាមផ្ទះ។ លោកនាយករងបន្ថែមថា "លោកគ្រូ អ្នកគ្រូសាលាខ្ញុំដណ្ដើមគ្នាយកកុមារទាំងនោះ ដោយសារតែពួកគាត់គិតថា កុមារទាំងនោះ គឺជាសិស្សពូកែ និងមានការលូតលាស់រាងកាយល្អ"។
អ្នកស្រី វ៉ា ញឹម ម្ដាយរបស់ឌី បាននិយាយថា គាត់នៅតែបន្តអនុវត្តកម្មវិធីអប់រំកុមារតូចជាមួយឌី ទោះជាឌីបានចូលរៀនសាលាបឋមសិក្សាហើយក៏ដោយ ដោយសារតែគាត់សង្ឃឹមថា កម្មវិធីនេះធ្វើឲ្យកូនគាត់មានអនាគតល្អ។ អ្នកស្រីបានបន្តថា "ខ្ញុំមានមោទនភាពចំពោះឌីណាស់។គេធ្វើអ្វីៗបានច្រើន ដោយសារតែខ្ញុំព្យាយាមអនុវត្តកម្មវិធីអប់រំកុមារតូចតាមផ្ទះជាង គេ"។
អង្គការន័រវេស្ស៍សង្គ្រោះកុមារបានអនុវត្តកម្មវិធីអប់រំកុមារនៅ តាមផ្ទះនៅខេត្តកំពង់ចាម អស់រយៈពេលជាង៨ឆ្នាំហើយ។ កម្មវិធីនេះ មានគោលបំណងអប់រំឪពុកម្ដាយ និងអាណាព្យាបាលពីរបៀបថែទាំ និងអភិវឌ្ឍន៍កុមារចាប់តាំងពីកើតរហូតដល់អាយុ៦ឆ្នាំ។ កម្មវិធីនេះបង្កើតឡើងដើម្បីឆ្លើយតបនឹងតម្រូវការរបស់កុមារដែល មានអាយុតិចជាង៦ឆ្នាំភាគច្រើនដែលគ្មានឱកាសបានចូលរៀនសាលា មត្តេយ្យមុនពួកគេចូលរៀនសាលាបឋមសិក្សា។ ជាលទ្ធផលកុមារដែលបានទទួលសេវានេះរៀនពូកែនៅសាលាបឋមសិក្សា៕

Subscribe to:
Posts (Atom)