ម៉ាស៊ីនច្រូតស្រូវកែច្នៃ ដោយកសិករ កើត ផូរ from Sokha Sek on Vimeo.
Agriculture Cambodia: We love to share this Weblog (Blog) to agriculture lovers. We also love to search & share knowledge and information on this sector. Your comment and sharing of knowledge, and feedback are most welcomed.
Showing posts with label អភិវឌ្ឍន៍. Show all posts

Tuesday, November 28, 2017
គំនិតកែច្នៃ ម៉ាស៊ីនច្រូតស្រូវ
កសិករនៅភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល លោក កើត ផូរ បានច្នៃម៉ាស៊ីនច្រូតស្រូវនេះឡើង។ សូមអញ្ជើញទស្សនាទាំងអស់គ្នា។
Labels:
agriculture,
កសិកម្ម,
កសិកម្មទំនើប,
កសិកម្មនិងចំណេះដឹង,
ដីស្រែ,
អភិវឌ្ឍន៍
Wednesday, August 26, 2009
ជប៉ុនជួយជាង១០លានដុល្លារ បង្កើតមជ្ឈមណ្ឌលភ្ញាស់កូនត្រីទឹកប្រៃ
ប្រទេសជប៉ុន បានផ្ដល់ជំនួយជាង១០លានដុល្លារសហរដ្ឋអាមេរិក ដល់ប្រទេសកម្ពុជា ដើម្បីដំណើរការមជ្ឈមណ្ឌលមួយសម្រាប់ភ្ញាស់ពូជត្រីទឹកសមុទ្រ ដែលពុំធ្លាប់មាននៅកម្ពុជា ស្ថិតនៅតំបន់ទំនប់រលកខេត្តព្រះសីហនុ។ នេះបើយោងតាមលោក សំ នៅ អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
មជ្ឈមណ្ឌលភ្ញាស់ពូជត្រីទឹកសមុទ្រមួយនេះគ្រោងលេចឡើងជារូបរាង ដោយកំណត់ឈ្មោះថា "មជ្ឈមណ្ឌលសិក្សាការអភិវឌ្ឍន៍វារីវប្បកម្មទឹកសមុទ្រ" ជាទីដែលភ្ញាស់ពូជត្រីរបស់រដ្ឋសម្រាប់បំពេញតម្រូវការរបស់ ប្រជានេសាទនៅកម្ពុជា ដោយពុំចាំបាច់ស្វែងរកទិញពីបរទេស។
លោក សំ នៅ អនុប្រធានរដ្ឋបាលជលផល មានប្រសាសន៍យ៉ាងដូច្នេះក្នុងអង្គសិក្ខាសាលាថ្នាក់ជាតិមួយ ស្ដីពីសន្តិសុខស្បៀងរបស់ប្រជានេសាទកម្ពុជា និងវិបត្តិសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៩។ លោកមានប្រសាសន៍ថា "ប្រទេសជប៉ុនបានផ្ដល់ទឹកប្រាក់ប្រមាណ៩៣១លានយ៉េន ប្រមាណ១០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលភ្ញាស់ពូជត្រីទឹកសមុទ្រ"។
លោកបន្តថា ក្នុងការសិក្សាស្រាវជ្រាវសាងសង់មជ្ឈមណ្ឌលនេះគឺចំណាយអស់ជារយៈពេល៣ ឆ្នាំមកហើយ គម្រោងនេះមានដីមានលុយអស់ហើយ នៅតែដំណើរការសាងសង់ប៉ុណ្ណោះ"។
គួរបញ្ជាក់ថា បើតាមការបញ្ជាក់ថា លោក សំ នៅ ប្រទេសកម្ពុជាពុំទាន់មានទីតាំងភ្ញាស់ពូជត្រីទឹកសមុទ្រជារបស់ រដ្ឋនៅឡើយទេ ដោយសារតែមានការលំបាកពីបច្ចេកទេស។ លោកបន្តថា "អ៊ីចឹងហើយបានជារដ្ឋាភិបាល តាមរយៈរដ្ឋបាលជលផលនេះបានខិតខំសហការជាមួយប្រទេសផ្ដល់ជំនួយគឺ ជប៉ុន ដើម្បីបង្កើតមជ្ឈមណ្ឌលនេះឡើង"។
មជ្ឈមណ្ឌលនេះត្រូវបានមន្ត្រី និងអ្នកជំនាញរំពឹងទុកថា នឹងធានាក្នុងការបង្កាត់ពូជត្រីទឹកសមុទ្រ ដើម្បីបំពេញតម្រូវការប្រជានេសាទ ដូចជា បង្កាត់ពូជត្រីតុកែ និងបង្គាជាដើម។
លោក សំ នៅ បានបញ្ជាក់ទៀតថា "ជាឱកាសឲ្យប្រជានេសាទទិញពូជបង្កាត់នៅប្រទេសខ្លួន ពុំចាំបាច់ទៅទិញនៅប្រទេសជិតខាងប្រទេសថៃនោះទេ ព្រោះការធ្វើដូចនេះ ត្រីឆាប់ងាប់ និងខាតប្រាក់រកស៊ី"។
គួរជម្រាបថា ប្រទេសកម្ពុជាមានទីតាំងពូជត្រីទឹកសាបចំនួន៦កន្លែងជារបស់រដ្ឋ និង១៥០ទៀតជារបស់ឯកជន ដោយឡែកសម្រាប់ត្រីទឹកសមុទ្រពុំទាន់មាននៅឡើយទេ។
បើយោងតាមការសិក្សាស្រាវជ្រាវមួយបង្ហាញថា ពលរដ្ឋម្នាក់ត្រូវការសារជាតិត្រី ប្រមាណជា ៥២,៤ គីឡូក្រាម ក្នុងមួយឆ្នាំ។ ដូចនេះដើម្បីបំពេញតម្រូវការរដ្ឋាភិបាលបានជំរុញឲ្យមានការចិញ្ចឹម ពូជត្រីនេះឡើងសម្រាប់បំពេញតម្រូវការក្នុងស្រុក។
ប្រជានេសាទបានសម្ដែងការអបអរសាទរ នៅពេលដែលមានទីតាំងភ្ញាស់ពូជត្រីទឹកសមុទ្រទ្រង់ទ្រាយធំនេះឡើង ព្រោះធ្លាប់តែភ្ញាស់ពូជត្រីទឹកសាប។ ដើម្បីជាឱកាសមួយងាយស្រួលក្នុងការទិញ ព្រោះកន្លងទៅទិញនៅប្រទេសថៃ ធ្វើឲ្យគុណភាពពូជត្រីទឹកសមុទ្រ ត្រីឆាប់ងាប់ និងចំណាយប្រាក់ជាច្រើន៕

Subscribe to:
Posts (Atom)