Translate to Khmer

Friday, January 30, 2015

បច្ចេកទេស​ដាំ​និង​ថែទាំ​ត្រប់វែង​


Agriculture Cambodia - កសិកម្ម​កម្ពុជា សូម​លើក​យក​​បច្ចេកទេស​​ដាំ​ត្រប់​វែង​របស់​កសិករ​ខ្មែរ ដែលមាន​រៀប​រាប់​​ដូច​ខាង​ក្រោមនេះ។

១. ការជ្រើសរើសពូជ៖

ជ្រើសរើសពូជត្រប់​ណាដែលល្អ មិនយកគ្រាប់ខ្ចីពេកមកព្រោះ បន្ទាប់​មកជ្រើសរើសកូនដែល​ថ្លោសល្អមកដាំ។

២. ការរៀបចំដី៖

មុនពេលដាំយើងភ្ជួរ២ទៅ៣ដង។ ភ្ជួរលើកទី១ដើម្បីកំចាត់ស្មៅដោយមុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ​ហើយទុក​រយៈ​​ពេល​៣​ទៅ​៧​ថ្ងៃ​ទើប​ភ្ជួរ​លើកទី២ ហើយរាស់ឲ្យ​រាបស្មើរតែម្ដង​។ បន្តាប់មកលើករង​ដាំ កាប់រណ្តៅ​ដែលមានទំហំ២តឹកបួនជ្រុង ឃ្លាត​ពីគុម្ភ​មួយពី​ ០,៥​ ទៅ​០,៧ ម៉ែត្រ។

៣. ការដាំដុះ៖ 

យកកូនត្រាប់ដែលថ្លោសល្អ និងមានសុខភាពល្អដែលមានកំពស់១តឹក មកដាក់ដាំក្នុងរណ្តៅរួចស្រោចទឹកឲ្យ​សើមល្មម។

៤. ការប្រើមេជីទឹក Sun Hero and Sun Chitosan និងប្រើជីសរីរាង្គគ្រាប់សញ្ញា Suotchhoen៖

រយៈ​ពេល១៥​ថ្ងៃ​យើងប្រើជី Sun Hero and Sun Chitosan ម្តងជាលើកទីមួយ ដោយប្រើជី​២​មុខក្នុងមួយមុខៗយើងប្រើអស់​ ១ដប សម្រាប់​ផ្ទៃ​ដី​២ហិកតារ។ លើកទី២ យើងដាក់១៥ថ្ងៃបន្តាប់ពីដាក់លើកទី១ ហើយដោយប្រើជី២មុខ ក្នុងមួយមុខៗយើងប្រើអស់១​ដប សម្រាប់​ផ្ទៃ​ដី២ហិកតារ។ លើកទី៣ យើងដាក់១៥ថ្ងៃ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី១មុខ ក្នុងមួយមុខៗយើងប្រើអស់១ដប សម្រាប់​ផ្ទៃ​ដី​២ហិកតារ។

សម្រាប់​ព័ត៌មានបន្ថែម ឬ​ទំនាក់​ទំនង​ពិគ្រោះ​យោបល់ សូម​ទាក់​ទង​តាម​រយៈ៖

អភិវឌ្ឍន៍វិស័យ​កសិកម្ម/សេវាកម្ម​ប្រឹក្សា​និង​រៀប​ចំគម្រោង៖​
ទូរស័ព្ទលេខ៖ ០៨១ ៩៩៦ ៣០២
អ៊ីម៉េល៖ kh_angkor855@hotmail.com 

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News