Monday, September 21, 2009

ផ​លប៉ះ​ពា​ល់​នៃថ្នាំគី​មីពុ​ល​កសិ​ក​ម្ម​​លើ​​ប​រិស្ថាន

អំបាញ់​មិញ​នេះ​ជា​ប្រសាសន៍​លោក​បណ្ឌិត​យ៉ង់ សាំង​កុមារ នាយក​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា នៅ​ក្រុង​ភ្នំពេញ​។ ហើយ​ខ្ញុំសូ លឹម​សេង​ សូម​ស្វាគមន៍​មិត្ត​ អ្នក​ស្តាប់​ទាំង​អស់​នៅ​ក្នុង​​នាទី​អភិវឌ្ឍន៍​ជ​ន​បទ​និង​បរិស្ថាន​នៃ​វិទ្យុ​អូស្រ្តា​លី​នៅ​ពេល​នេះ​។

ប្រជាកសិករខ្មែរ​ជា​ច្រើន​ជា​ពិសេស​អ្នក​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ដាំ​បន្លែ​និង​ដំ​ណាំ​ផ្សេង​ៗ​សម្រាប់​​លក់ ឬ​បរិភោគ និយម​ប្រើ​ថ្នាំ​គីមី​ពុល​កសិកម្ម​ពី​ទី​ផ្សារ​ជា​វិធី​ការពារ​ដំណាំ​របស់​ខ្លួន​។ កសិករ​ជា​ច្រើន បាន​ប្រើ​ថ្នាំ​គីមី​ពុល​កសិកម្ម​​​ដោយ​មិន​ដឹង​ថា​វា​ត្រូវ​នឹង​សត្វ​ល្អិត​ ឬ​ជំងឺ​អ្វី​នោះ​ទេ ដោយ​ចេះ​តែ​ប្រើ​ស្មាន​ៗ ហើយ​នៅ​ពេល​ប្រើ​ប្រាស់​ទៀត​សោត​ហាក់​ដូច​មិន​សូវ​បារម្ភ ខ្វាយ​ខ្វល់​អំពី​សុខ​ភាព​ផ្ទាល់​ខ្លួន​ទេ។

ការ​យល់​ច្រឡំ និង​កង្វះ​ខាត​​ការយល់​ដឹង​អំពី​ថ្នាំ​គីមី​ពុល​កសិកម្ម និង​បញ្ហា​របស់​វា​នេះ នាំ​មក​ផល​វិបាក​ជា​ច្រើន​ដល់​ប្រជា​កសិករ អ្នក​បរិភោគ​បរិស្ថាន​និង​សង្គម​មនុស្ស​ទាំង​មូល​។

បាទ មិត្ត​អ្នក​ស្តាប់​ជា​ទី​មេត្រី ដើម្បី​ជា​ជំនួយ​ និង​បង្កើន​នូវ​ការ​យល់​ដឹង​អំពី​​ថ្នាំ​​ពុល​​គីមី​កសិកម្ម​​​​និង​​​បញ្ហា​​​របស់​​​វា​​​នេះ​​នាទី​​អភិវឌ្ឍន៍​​ជន​​បទ និង​​បរិស្ថាន នៅ​​ថ្ងៃ​​នេះ​​នឹង​​ជម្រាបអំពិ​​ឥទ្ធិពល​ថ្នាំ​គីមី​ពុល​កសិកម្ម​ទៅ​លើ​បរិស្ថាន​តាម​រយៈ​ការ​បក​ស្រាយ​ពន្យល់​របស់​លោក​បណ្ឌិត​​យ៉ង​​សាំង​កុមារ​​ប្រធាន​មជ្ឈ​មណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្មកម្ពុជា​នៅ​ ក្រុង​ភ្នំពេញ​។

ដូច​​ដែល​​យើង​ដឹង​រួច​មក​ហើយ​ថា ថ្នាំ​គីមី​ពុល​កសិកម្ម មិន​គ្រាន់​តែ​ប៉ះ​ពាល់​ដល់​រាង កាយ​និង​សុខ​ភាព​មនុស្ស​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ប៉ះ​ពាល់​ទៅ​ដល់​បរិស្ថាន​ទៀត​ផង​​។ លោក បណ្ឌិត​យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា​ឥទ្ធិ​ពល​មិន​ល្អ​របស់​​ថ្នាំ​​គីមី​​ពុល​​កសិកម្ម ទៅ​លើ​បរិស្ថាន​មាន​ដូច​ជា​ការ​នាំ​មក​នូវ​ភាព​កខ្វក់​ទឹក ការ​សម្លាប់​​សត្វ​​មាន​ប្រយោជន៍​ផ្សេង​ៗ បង្ក​ឲ្យ​សត្វ​ល្អិត​ចង្រៃ​មាន​ភាព​ស៊ាំ​ទៅ​នឹង​ថ្នាំ​គីមី​ពុល​ ព្រម​​ទាំង​​ការ​បន្សល់​ទុក​នូវ​កាក​សំណល់​ថ្នាំ​គីមី​ពុល​ក្នុង​បរិស្ថាន​ធម្ម​ជាតិ​ក្នុង​រយៈ​យូរ​អង្វែង​។

សំឡេង​​បណ្ឌិត​​យ៉ង ​សាំង កុមារ៖ លោក​បណ្ឌិត​យ៉ង សាំង​កុមារ មាន​ប្រសាសន៍​ថា លើស​ពីនេះ​ថ្នាំ​គីមី​ពុល​កសិកម្ម​សម្លាប់​ដល់​សត្វ​មាន​ប្រយោជន៍​ទៀត​ផង​ដូចជា​ ឃ្មុំ ឪម៉ាល់​ជា​ដើម​ដែល​ជា​សត្វ​មាន​ប្រយោជន៍សំខាន់​ណាស់​ក្នុង​ការ​ពាំ​លម្អង​ផ្កា​ពី​ផ្កា​ឈ្មោល​មក​ផ្កា​ញី​ដែល​អាច​ធ្វើ​ឲ្យ​មាន​ផ្លែ​ផ្កា​បាន​៕

រយៈពេល៖ ៨នាទី​៥៩​វិនាទី
វាគ្មិន៖ បណ្ធិត​​​យ៉ង​​សាំង​កុមារ នាយក​មជ្ឈមណ្ឌលសិក្សានិង​ អភិវឌ្ឍន៍កសិកម្ម កម្ពុជា
អ្នកផលិត៖ សូ លឹមសេង

No comments:

Post a Comment

Search

Shared News