តាមព័ត៌ពីវិទ្យុអាស៊ីសេរីបានឲ្យដឹងថា "តំណាងអ្នកភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ឲ្យដឹងនៅថ្ងៃអង្គារ ៦ តុលា ឆ្នាំ២០០៩ថា អាជ្ញាធរមូលដ្ឋានដាក់គំនាបបង្ខំឲ្យធ្វើការសម្របសម្រួលទទួលយក អំណោយបន្ថែមទៀត ហើយបញ្ឈប់ការប្តឹងតវ៉ាទាមទារដីពីអ្នកស្រី គាត កុលណី។"
រូបថត RFA/Ratha Visalទាហានយាមនៅតំបន់ដែលអ្នកភូមិប៉ាតាង ខេត្តរតនគិរី ចោទថា ខ្ទមចាំចម្ការរបស់ពួកគេត្រូវមនុស្សរបស់ក្រុមហ៊ុនដុតបំផ្លាញនា ថ្ងៃទី៣០ វិច្ឆិកា ២០០៨។
តាមប្រភពដដែលនេះបានឲ្យដឹងទៀតថាសេចក្តីចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីលោក សេវ ញ៉ាង មេឃុំប៉ាតេ បានដឹកនាំស្មៀនឃុំនិងមន្ត្រីប៉ូលិសប៉ុស្តិ៍ ប្រមូលផ្តុំអ្នកភូមិប្រមាណ១០០នាក់ កាលពីវេលាម៉ោង៧យប់ថ្ងៃច័ន្ទ ទី៥ តុលា ដោយជំរុញអ្នកភូមិឲ្យទទួលយកអំណោយ៣ប្រភេទ មានប្រាក់៤០០ដុល្លារ ឬទទួលយកកូនកៅស៊ូចំនួនមួយហិកតារក្នុងមួយគ្រួសារ ឬអំណោយជារួមសាលារៀនមួយខ្នងមានពីរបន្ទប់សម្រាប់ជាថ្នូរក្នុង ករណីខាងលើ។
ដើម្បីអានព័ត៌មានទាំងស្រុងរបស់វិទ្យុអាស៊ីសេរី សូមចុចទីនេះ ឬចុចចំណងជើងខាងលើក៏បាន។
No comments:
Post a Comment