Translate to Khmer

Wednesday, October 7, 2009

ព្រឹត្តិការណ៍បច្ចេក​វិទ្យា​ថ្មី "BarCamp Phnom Penh 2009"

ព្រឹត្តិ​ការណ៍​បច្ចេក​វិទ្យា​ថ្មី បាន​ប្រព្រឹត្ត​ទៅ​មាន​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងែ​ទី៣ និង​ទី​៤​ ខែ​តុលា ឆ្នាំ​២០០៩​នេះ​​ នៅ​សកល​វិទ្យាល័យ​បញ្ញាសាស្ត្រ។

អ្វី​ទៅ​ជា​ BarCamp Phnom Penh 2009? ខាង​ក្រោម​នេះ​ជា​អត្ថបទ​របស់​ "អំពី​ស្ត្រី"។

BarCamp Phnom Penh 2009 គឺ​ជា​ព្រឹត្តិការណ៍​សន្និសីទ​បើក​ចំហ​រយៈពេល​​​២​ថ្ងៃ​​ គឺ​​ថ្ងៃ​​ទី​៣-​៤​ខែ​ តុលា​ ឆ្នាំ​២០០៩​ នៅ​សកលវិទ្យាល័យ​បញ្ញាសាស្ត្រ ​ស្ដី​អំពី​បច្ចេកវិជ្ជា​មធ្យោបាយ​ទំនាក់ទំនង​ និង​គំនិត​ច្នៃ​ប្រឌិត។ វា​ជា​ព្រឹត្តិការណ៍​ជួបជុំ​គ្នា​រវាង​​អ្នក​ជំនាញ​​កុំព្យូទ័រ​ អ្នក​ធុរកិច្ច​លើ​វិស័យ​បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​ អ្នក​អភិវឌ្ឍន៍​វិបសាយ​ និង​កម្មវិធី​កុំព្យូទ័រ អ្នក​គ្រប់គ្រង​សន្តិសុខ​ព័ត៌មានវិទ្យា ​អ្នក​សារព័ត៌មាន​ និង​សារព័ត៌មាន​សង្គម​ (Social media) សហគ្រិន​វ័យ​ក្មេង​ និស្សិត​ព័ត៌មានវិទ្យា​-ពាណិជ្ជកម្ម​ និង​សារព័ត៌មាន​ (Media) ជា​ដើម​ ហើយ​អ្នក​ទាំងនោះ​នឹង​មក​ធ្វើ​ការ​ចែក​រំលែក​បទ​ពិសោធន៍ចំណេះដឹង​ និង​រៀនសូត្រ​ ពី​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​ប្រធានបទ​នានា​ដែល​ទាក់ទង​​ទៅ​នឹង​បច្ចេកវិជ្ជា ​ថ្មីៗ​ ការ​បង្កើត​គំនិត​ច្នៃ​ប្រឌិត​​ផ្សេងៗ​ ការ​ប្រើប្រាស់​មធ្យោបាយ​ទំនាក់ទំនង​នានា​ដើម្បី​បង្កើន​ភាព​រីកចម្រើន​​ ក្នុង​ស្ថាប័ន​ ឬ​អង្គភាព​អាជីវកម្ម​របស់​ខ្លួន។

នេះ​គឺ​ជា​ព្រឹត្តិការណ៍​លើក​ទី​២​ហើយ​ យើង​​ឲ្យ​ឈ្មោះ​ថា​ BarCamp Phnom Penh ២ (bcpp2)។ ព្រឹត្តិការណ៍ BarCamp Phnom Penh​ លើក​ទី​១ ​បាន​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​ទី​២០​​ ខែ​កញ្ញា​ ឆ្នាំ​២០០៨​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន​ ដែល​មាន​​អ្នក​ចូល​រួម​ប្រហែល​​៣៥០​នាក់​ ក្នុង​នោះ​មាន​អ្នក​ចូល​រួម​មក​ពី​ប្រទេស​សិង្ហបុរី​ ម៉ាឡេស៊ី​ ថៃ​ វៀតណាម​ ​ជា​ដើម​ និង​មាន​ប្រធានបទ​ជា​ច្រើន​ដែល​បាន​លើក​ឡើង​ដូចជា​​ Web 2.0 tools ការ​ទំនាក់ទំនង​សង្គម​ (Social Networking) online marketing ណែនាំ​អំពី​ Programing language វិធីសាស្ត្រ​សរសេរ​កម្មវិធី​ វិធី​រក​ចំណូល​តាម​អ៊ីនធឺណិត​ ការ​សិក្សា​ពី​ចម្ងាយ​ (Elearning) កុំព្យូទ័រ​យូរ​ដៃ​សម្រាប់​ក្មេង​ Open Source Software,​កុំព្យូទ័រ​ស៊ី​ភ្លើង​តិច​​ជា​ដើម។
BarCamp Phnom Penh លើក​ទី​២​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​​ចូលរួម​ដូចជា
  • បាន​ដឹង​អំពី​បច្ចេកវិជ្ជា​ និង​បច្ចេកទេស​ថ្មី​ទាក់ទង​ទៅ​នឹង​​វិស័យ​​បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​ និង​បច្ចេកវិជ្ជា​ទូរស័ព្ទ​ ព្រម​ទាំង​មធ្យោបាយ​ទំនាក់ទំនង​ផ្សេងៗ​ទៀត។
  • អាច​បង្ហាញ​​ពី​​សមត្ថភាព​ផ្ទាល់​ខ្លួន​ (ទេពកោសល្យ) លើ​វិស័យ​បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​ និង​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ។
  • ដឹង​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​​ក្នុង​យុគសម័យ​នៃ​ការ​រីកចម្រើន​លើ​វិស័យ​អ៊ីនធឺណិត និង​បច្ចេកវិជ្ជា​គមនាគមន៍​ព័ត៌មានវិទ្យា។
  • ដឹង​អំពី​គុណសម្បត្តិ​ និង​គុណវិបត្តិ​របស់​ Commercial Software និង​ Open Source Saftware
  • ដឹង​អំពី​សារព័ត៌មាន​សង្គម​ និង​ទំនាក់ទំនង​សង្គម​ (Social Media, Social Network)
  • ដឹង​អំពី​ការ​ប្រើប្រាស់​ web tools ឥត​គិត​ថ្លៃ​សម្រាប់​អង្គភាព​ ស្ថាប័ន​​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ និង​អង្គភាព​​ពាណិជ្ជកម្ម​ធុន​តូច (Non-Profit and Small Business)
  • អាច​​បង្កើត​​ជា​សហគមន៍​ព័ត៌មានវិទ្យា​ដើម្បី​អភិវឌ្ឍន៍​លើ​វិស័យ​សង្គម-ពាណិជ្ជកម្ម​ផ្សេងៗ
  • បង្កើត​ទំនាក់ទំនង​ (Networking) ជា​មួយ​ BarCampers (អ្នក​ចូល​រួម​កម្មវិធី​ BarCamp) នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​អ្នក​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ដូច​ជា​ សិង្ហបុរី​ ម៉ាឡេស៊ី​ ថៃ​ វៀតណាម​ ជា​ដើម៕

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News