Monday, August 24, 2009

ការចិញ្ចឹមមេជ្រូកយកកូន

ព័ត៌មានថ្មីៗ 12:08:14, 24 August 2009

អំបាញ់​មិញ​នេះ ជា​ប្រសាសន៍ បណ្ឌិត​ជា ណេង អតីត​មន្រ្តី​នៃ​នាយក​ដ្ឋាន ផលិតកម្ម​និង​បសុព្យា​បាល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា។ លោក​អ្នក​នឹងបាន​ស្តាប់​ប្រសាសន៍​របស់​លោក​ថែម​ទៀត​នៅ​ពេល​បន្តិច​ទៀត​នេះ។​

ការ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​ជា​ទម្លាប់​ប្រ​ពៃណី​មាន​ជា​យូរ​យារ​ណាស់​មក​ហើយរបស់​ប្រជា​កសិករ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ បច្ចុប្បន្ននេះ ការចិញ្ចឹម​ជ្រូក​មាន​ការរីក​ម្រើន​នៅគ្រប់​ទី​កន្លែង​នៅ​ទូទាំង​ព្រះ​រាជា​ណា​ចក្រ​នេះ​តាំងពី​ទី​ជនបទ​រហូត​ដល់​ទី​ក្រុង។

លោក​អ្នក​នាង​ជា​ទីមេត្រី ដើម្បី​ជួយ​លើក​កម្ពស់​ការ​យល់ដឹង​អំពី​បច្ចេក​ទេស​ចិញ្ចឹម​មេជ្រូក​យក​កូន​នេះ នាទី​អភិវឌ្ឍន៍​ជន​បទ​និង​បរិស្ថាន​នៃ​វិទ្យុ​អូស្រ្តាលី​នេះមានក្តី​រីក​រាយ​ សូម​ជម្រាប​ជូន​អំពី​វិធី​សាស្រ្ត​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ការចិញ្ចឹម​មេ​ជ្រួក​យក​កូន ដើម្បីបាន​ទទួល​លទ្ធផល​គួរ​ជាទីពេញ​ចិត្ត។ ចាស តើវិធីសាស្រ្តសំខាន់ៗទាំងនោះមានអ្វីខ្លះ?

លោក សូ លឹមសេង នូវសេចក្តីពិស្តារ តាមរយៈការបកស្រាយពន្យល់របស់លោក បណ្ឌិត​ជាណេង អតីត​មន្រ្តី​នៃ​នាយក​ដ្ឋាន ផលិតកម្ម និងសបុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។

កសិករខ្មែរមួយចំនួន ចិញ្ចឹមជ្រូកយកសាច់លក់ និង​មួយ​ចំនួន​ទៀត​ចិញ្ចឹម​មេជ្រូក​យក​កូន។ ទោះជាដូច្នេះ​ក្តី ការ​ចិញ្ចឹម​មេជ្រួក​យក​កូន តែងតែពើប​ប្រទះនឹង​បញ្ហា​ផ្សេងៗដូច​ជា​កូន​ជ្រូក កើត​មក​ហើយ​ងាប់​ទៅ​វិញ​បន្ទាប់​ពី​​កើត​បានរយៈ​ពេល​៣​ឬ៤ថ្ងៃ។

លោក​បណ្ឌិត​ជា ណេង មាន​ប្រសាសន៍​ថា អត្រា​ងាប់​របស់​កូន​ជ្រូក មាន​កម្រឹត​ខ្ពស់ ក្នុង​អំឡុង​ពេល​កូន​ជ្រូក​កំពុង​បៅ​ដោះ ដែល​ជាទួទៅ​បណ្តាល​មក​ពី​ជំងឺ​រលាក​សួត រាគរូស ឬ​ក៏​បណ្តា​មក​ពី​មេ​ដេក​សង្កត់។ ប៉ុន្តែ​លោក​ថ្លែង​ថា​ដើម្បី​ការពារ​កុំឲ្យ​កូន​ជ្រូក​ងាប់​ក្នុង​អត្រា​ដ៏​ច្រើន និង​មាន​សុខភាព​ល្អ អ្នក​ចិញ្ចឹម​ជ្រូក​ត្រូវ​អនុវត្ត​ឲ្យ​បាន​ល្អប្រសើរ​ទាំង​ឡាយ​មាន​តាំង​ពី​ការ​ជ្រើស​រើស​ពូជ បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម ការ​ផ្តល់​ចំណី​អាហារ រហូតដល់​ការថែទាំ ការពារ​និង​ព្យា​បាល​ចាក់​ថ្នាំ​ការពារ​ជំងឺ​ផ្សេងៗ។

សំឡេង លោកជាណេង៖

លោកថា ចំពោះកូនជ្រូកវិញ យើងក៏ត្រូវមានកម្មវិធីចាក់ថ្នាំការពារជំងឺដែរ ដើម្បីការ​ពារ​ជំងឺ​មួយ​ចំនួន​ដែល​តែង​តែ​រាត​ត្បាត​ទៅលើកូនជ្រូក។

សំឡេងលោក ជា ណេង៖

លោក​បណ្ឌិត​ជា​ណេង បន្ត​ទៀត​ថា ធម្មតា កូនជ្រូក​កើត​មក​បាន​២​ឬ​៣ថ្ងៃ មិន​ទាន់​ចេះ​ស៊ី​ចំណី​អាហារ​ទេ​ហើយ​ថា​ការ​បំប៉ន​ចំណី​ឲ្យ​ដល់​កូន​ជ្រូក ត្រូវ​ធ្វើ​ឡើង​តាម​រយៈទឹកដោះ​មេវា។

លោកថា ដើម្បី​ឲ្យ​មេ​ជ្រូក​មាន​ទឹក​ដោះ​គ្រប់​គ្រាន់ សម្រាប់​ចិញ្ចឹម​កូន អ្នក​ចិញ្ចឹម​ជ្រូក​ត្រូវ​ផ្តល់​ចំណី​អាហារ​ពិសេស​ឲ្យ​មេជ្រូក​ឲ្យ​បាន​គ្រាប់គ្រាន់ និងមានរស់ជាតិផង។

សំឡេង លោក ជា ណេង៖

លោកជា ណេង មានប្រសាសន៍បន្តទៀតថា ប្រការមួយទៀត ដែលបងប្អូនកសិករអ្នក​ចិញ្ចឹម​មេ​ជ្រូក​យក​កូន​ត្រូវ​គិត​គូ​ផង​ដែរ​នោះ គឺទ្រុងសម្រាប់កូន និងមេជ្រូករស់នៅ។

លោកថា ទ្រុង​ចិញ្ចឹម​កូន​ជ្រូក ត្រូវ​មាន​អនាម័យ និង​កំដៅ​គ្រប់គ្រាន់​សម្រាប់​កូន​ជ្រូក​ទើប​នឹង​កើត។

សំឡេងលោកជា ណេង៖

បាទ​សូម​អរគុណ។ លោក​អ្នក​ទើប​បាន​ស្តាប់​ប្រសាសន៍​បណ្ឌិត​ជា ណេង អតីត​មន្រ្តី​នៃ​នាយកដ្ឋាន ផលិតកម្ម​និង​បសុព្យាបាល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​កម្ពុជា។ ខ្ញុំបាទ សូ លឹមសេង សង្ឃឹមថា​ការ​បក​ស្រាយ​ពន្យល់​របស់​លោក​បណ្ឌិត​ជា ណេង អំពី​វិធី​សាស្រ្ត​ចិញ្ចឹម​មេ​ជ្រូក​យក​កូន​ដែល​លោក​អ្នក​ទើប​បាន​ស្តាប់​​អំបាញ់​មិញ​នេះ​ពិត​ជា​មានសារប្រយោជន៍ និង​ជា​ជំនួយ​ខ្លះៗ ជាមិនខានឡើយ សម្រាប់លោក​អ្នក​លោក​អ្នក​ដែល​បាន​នឹង​កំពុង​ចិញ្ចឹម​មេ​ជ្រូក​យកកូន និងមានបំណងចង់ចិញ្ចឹមមេជ្រូកនេះ៕

រយៈពេល៖
វាគ្មិន៖ បណ្ឌិតជា ណេង អតីតមន្រ្តីនៃនាយកដ្ឋាន ផលិតកម្ម និងបសុ​ព្យាបាល នៃ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា។
អ្នកផលិត៖ សូ​ ​លឹមសេង

No comments:

Post a Comment

Search

Shared News