Sunday, August 23, 2009

ការបើកតំបន់សេដ្ឋកិច្ចរួចពន្ធនៅច្រកព្រំដែនកម្ពុជា-វៀតណាម

ព័ត៌មានថ្មីៗ 07:08:00, 23 August 2009

ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា និង​វៀត​ណាមបាន​រួម​គ្នា​បើក​ច្រក​ព្រំដែន​សេដ្ឋកិច្ច​រួច​ពន្ធ​នៅ​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម​ដែល​បាន​បើក​ទ្វារ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ។ ក្រុម​អាជីវ​កម្ម​កម្ពុជាចំនួន​៤៣ បាន​ចូល​រួម​យក​ទំនិញ​ទៅ​តាំង​លក់​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​រួច​ពន្ធ​នេះ​។ មន្រ្តី​បាន​បញ្ចាក់​ថា ទំនិញ​ជា​ច្រើន​ប្រភេទ​របស់​ប្រទេស​កម្ពុជា ជាពិសេស​ពី​ភ្នំពេញ​ខេត្ត​កណ្តាល និង​ខេត្តតាកែវ បាន​យក​ទៅ​លក់​នៅ​ទីនោះ​។

មន្រ្តី​ពាណិជ្ជ​កម្ម​វៀត​ណាម បាន​បញ្ចាក់​ថា ភាគី​វៀត​ណាម​មាន​គម្រោង​កសាង និង​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ ស្ពាន​កំពង់​ផែរ ផ្លូវជាតិ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង២។ លោក សរសុវណ្ណារ៉ា​រាយ​ការណ៍​លម្អិត​ជូន​លោក​អ្នក​នាង​ពី​រាជ​ធានីភ្នំពេញ។

រយៈពេល៖ ១០នាទី ១០វិនាទី
វាគ្មិន៖ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ឡាម ម៉ិញជូ​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ច​កម្ម​ប្រទេស​វៀតណាម,​ លោក ចាន់ ឡុង ប្រធានសមាគមពាណិជ្ចកម្មវៀតណាមប្រចាំនៅកម្ពុជា។
អ្នកផលិត៖ សរ សុវណ្ណារ៉ា​

No comments:

Post a Comment

Search

Shared News