Showing posts with label សិទ្ធិ​មនុស្ស. Show all posts
Showing posts with label សិទ្ធិ​មនុស្ស. Show all posts

Friday, February 5, 2010

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បដិសេធរ​បាយការណ៍​HRW

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បដិសេធរ​បាយការណ៍​HRW: "អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ប្រតិកម្ម​ចំពោះ​របាយការណ៍​របស់​អង្គការ Human Rights Watch ដោយ​បាន​បន្ទោស​ថា​ជា​ការ​បំភ្លៃ​ការ​ពិត។"

Thursday, January 21, 2010

HRW៖ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ

HRW៖ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ: "អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ដែល​មាន​បេសកកម្ម​ឃ្លាំ​មើល​ការ​រីក​ចម្រើន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​បណ្តា​ប្រទេស​នានា​បាន​វាយ​តម្លៃ​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​មាន​ដំណើរ​ថយ​ក្រោយ។"

Friday, December 11, 2009

ពលរដ្ឋ​នៅ​កោះកុង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ដើម្បី​រំឭក​ពី​ការ​បាត់​បង់​ដីធ្លី

ពលរដ្ឋ​នៅ​កោះកុង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ដើម្បី​រំឭក​ពី​ការ​បាត់​បង់​ដីធ្លី: "ប្រជាពលរដ្ឋ​ជាង​១០០​នាក់​ បាន​ប្រារព្ធ​ខួប​លើក​ទី​៦១ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ នៅ​ក្នុង​ភូមិ​មួយ ឃុំ​ជីខក្រោម ខេត្ត​កោះកុង ដើម្បី​រំឭក​អំពី​ការ​បាត់​បង់​ដីធ្លី​កសិកម្ម​ថ្មីៗ​នេះ ដោយសារ​មាន​ការ​រំលោភ​យក​ពី​ឈ្មួញ។"

សាទរ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​​ ដោយ​ការ​ហែ​ក្បួន​ និង​ថ្លែង​ពី​ការ​រំលោភ​សិទ្ធិ

សាទរ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​​ ដោយ​ការ​ហែ​ក្បួន​ និង​ថ្លែង​ពី​ការ​រំលោភ​សិទ្ធិ: "

លោក​គ្រ​ស្តូហ្វ, ប៉េស៊ូ, លោក​ធន សារាយ និង​លោក​គល់ បញ្ញា ចូលរូម​ដឹក​នាំ​ហែ​ក្បួន​សិទ្ធិ​មនុស្ស ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ២០០៩ភ្នំពេញ៖ ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ប្រចាំ​កម្ពុជា​​ តំណាង​សហភាព​អឺរ៉ុប​អគ្គ​រដ្ឋទូត​ រួម​នឹង​​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​​បាន​ដើរ​ក្បួន​ និង​ជួប​ជុំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្ងៃ​១០​ធ្នូ​ ខួប​លើក​ទី​៦១​ កាល​ពី​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

អាន​ត
"

Thursday, December 10, 2009

មនុស្ស​ប្រមាណ​៥​ពាន់​នាក់​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ

មនុស្ស​ប្រមាណ​៥​ពាន់​នាក់​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ: "យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រហែល​៥​ពាន់​នាក់ បាន​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១០ ធ្នូ ដែល​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​នៃ​ថ្ងៃ​ព្រហស្បតិ៍​នេះ។"

មន្រ្តី​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ចប់​ជម្លោះ​ដី​នៅ​ឧត្ដរមានជ័យ

មន្រ្តី​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ចប់​ជម្លោះ​ដី​នៅ​ឧត្ដរមានជ័យ: "សកម្មជន​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​បាន​និយាយ​ថា គេ​បាន​ជួប​ជាមួយ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បំណង​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​មន្ត្រី​ខេត្ត​នេះ ដើម្បី​ឲ្យ​រៀបចំ​ដី​ធ្លី​ថ្មី​មួយ​ចំនួន​ដូច​ធ្លាប់​បាន​សន្យា ទៅ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរបាត់មាន់ ក្នុង​សង្កាត់​កូនក្រៀល ក្រុង​សំរោង ដែល​ទទួល​រង​ការ​បណ្តេញ​ចេញ​កាល​ពី​ពេល​ថ្មីៗ​នោះ។"

Wednesday, December 9, 2009

សេច​ក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី "ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ២០០៩" នៅ​កម្ពុជា

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០ ឆ្នូ២០០៩

សេចក្ដី​ប្រកាស​ព័ត៌មាន

"យើង​ត្រូវ​ការ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​យុត្តិ​ធម៌​សម្រាប់​ទាំអស់​គ្នា"

ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​មួយ​ម៉ីន​នាក់​មក​ពី​សហគមន៍នានា​នៅ​ទូ​ទាំង​ប្រទេស​​កម្ពុជា រួម​ទាំង​សហជីព​ និស្សិត កសិករ ប្រជានេសាទ តន្ត្រីករ យុវជន អ្នក​រត់​ម៉ូតូ​ឌុប អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី និង​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋា​ភិបាល នឹង​ប្រារព្វ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់។ 

ការប្រារព​ទិវា​នេះ​​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ពាក្យ​ស្លោក​ថា "យើង​ត្រូវ​ការ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​យុត្តិ​ធម៌​សម្រាប់​ទាំអស់​គ្នា"​ និង​មាន​និមិត្ត​សញ្ញា​រួម​មួយ​គឺ​ "ក្រមា​ពណ៌​ខៀវ" ដែល​ជា​តំណាង​តួនាទី​យ៉ាង​សំខាន់​របស់​​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​​នៅ​ក្នុង​ប្រទេស​កម្ពុជា។​
ការ​ផ្ដួច​ផ្ដើម​គំនិត​របស់​សហគមន៍​នេះ​មិន​មែន​ត្រឹម​តែ​បង្ហាញ​នូវ​សមិទ្ធិផល​ទាំង​ឡាយ​​ដែល​សម្រេច​បាន​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​នៅ​​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ផ្ដោត​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែរ ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​តែ​ប្រឈម​មុខ​នៅ​ឡើយ ​ដូច​ជា​ការ​កេង​ប្រវ័ញ្ច​​លើ​ដី​ធ្លី​ ធន​ធាន​ធម្មជាតិ ការរឹត​បន្តឹង​លើ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​  ការ​ជួប​ជុំ​ និង​ការ​ប្រមូល​ផ្ដុំ​ ព្រម​ទាំង​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ការងារ។ 

ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ​​ត្រូវ​បាន​ប្រារព្វ​ធ្វើ​ឡើង​​ជារៀង​រាល់​​ឆ្នាំ​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដើម្បី​ជាការ​រំឭក​នូវ​ការ​តស៊ូ​ពុះ​ពារ​ក្នុង​ការ​ប្រ​ឆាំង​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​​ដែល​បន្ត​ប៉ះពាល់​ដល់​សង្គម និង​សហគមន៍​ស្ទើរ​តែ​គ្រប់​ប្រទេស។ 
ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​​​គឺ​ជាការលើ​ក​ឡើង​​ឲ្យ​បាន​ជ្រួត​ជ្រាប​​ និង​ធ្វើ​ជា​សក្ខី​ភាព​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ព្រម​ទាំង​ក្រោក​ឈរ​ដើម្បី​អំពាវ​នាវ​រក​ចលនា​ សកម្ម​ភាព​។​ ពិធី​ប្រារព្វ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ក៏នឹង​រំលឹក​បន្ថែម​ទៀត​អំពី​ឱកាស​នៃ​អង្គការ​សង្គម​ស៊ីវិល រដ្ឋាភិបាល អង្គការ​អន្តរជាតិ និង​ប្រជា​ពលរដ្ឋ​គ្រប់​ស្រទាប់​​​ ដែល​បាន​ជ្រើស​រើស​យក​ការខិត​ខំប្រឹង​ប្រែងយ៉ាង​សំខាន់​ក្នុង​កិច្ច​ធានា​​ទទួល​ស្គាល់​ និង​ការប្រតិបត្តិ​​តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន។ 
គំរូ​នៃ​ការប្រារព្វ និង​សកម្ម​ភាព​មួយ​ចំនួន​នៅ​ថ្ងៃ​ទី​១០​ ធ្នូ
  • អ្នក​រត់​ម៉ូតូឌុប និង​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី ប្រមាណ​ជាង​២០០​នាក់ នឹង​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​ និង​បង្ហោះ​ប៉េង​ប៉ោង​នៅ​ក្នុង​ភូមិ​ទ្រាំង ខេត្ត​សៀម​រៀប។ 
  • ប្រជាពលរដ្ឋ​ប្រមាណ​៩០០​នាក់​ នឹង​ជួប​ជុំ​គ្នា​នៅ​វត្ត​អារាម​មួយ​នៅ​ក្នុង​ស្រុក​ជី​ក្រែង ខេត្ត​សៀមរាប ដើម្បី​ពិភាក្សា​​ការអប់​រំ​របស់​ព្រះ​ពុទ្ធ​សាសនា និង​សិទ្ធិ​មនុស្ស​ និង​ទស្សនា​ខ្សែ​វីឌីអូ មួយ​ចំនួន​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស។ 
  • ប្រជាពលរដ្ឋ​និង​កសិករ​ ប្រមាណ​៥០០​នាក់​នឹង​លេង​ល្បែង​ប្រជា​ប្រិយ​ ពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ដង្ហែ​ក្បួន​ នៅ​ភូមិ​ឈូក ខេត្ត​កោះ​កុង។​
  • សិស្សានុសិស្ស​ ព្រះ​សង្ឃ​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ នឹង​ជួប​ជុំ​គ្នា​នៅ​ក្នុង​ភូមិ​សាវ ខេត្ត​កំពង់​ធំ ដើម្បី​ពិភាក្សា​បញ្ហា​សិទ្ធិ​មនុស្ស​ រៀប​ចំ​ដង្ហែ​ក្បួន និង​បង្ហោះ​ប៉េង​ប៉ោង។​
  • សមាជិក​ក្រុម​គ្រួសារ កសិករ អ្នក​ដឹក​នាំ​សហជីព សិស្ស​និស្សិត សិល្បករ និង​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ នឹង​ដឹក​នាំ​យក​នូវ​កញ្ចប់​ម្ហូប​អាហារ​ និង​ជួប​សួរ​សុខ​ទុក្ខ​ អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ចំនួន​៥២​នាក់​ នៅ​តាម​ពន្ធ​នាគារ​នៅ​ភ្នំ​ពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត។ 
លោក​ ស ម៉ូរ៉ា ប្រធាន​សហព័ន្ធ​សហ​ជីព​កម្មករ​ចំណី​អាហារ និង​សេវា​កម្ម​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា "រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ធានា​ឲ្យ​មាន​នូវ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្ដុំ​ ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ប្រជា​ធិបតេយ្យ"។ "ប្រសិន​បើ​ យើង​គ្មាន​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​​ទេ រដ្ឋាភិបាល​ក៏មិន​ដឹង​ពី​ក្ដី​សង្ឍឹម​ និង​សេច​ក្ដី​ត្រូវ​ការ​​របស់​យើង​ឡើយ ហើយ​គោល​បំណង​ក្នុង​ការទទួល​បាន​យុត្តិធម៌​​ក៏​នឹង​មិន​អាច​​សម្រេច​បាន​ឡើយ"។ 

លោក​ស្រី​​វេជ្ជ. ពុង​ ឈីវ​កេក ប្រធាន​អង្គការ​​សម្ព័ន្ធ​ខ្មែរ​ជំរឿន​​និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ​ មាន​ប្រសាសន៍ថា "​គេត្រូវ​តែ​​ផ្ដល់​យុត្តិ​ធម៌​ជូន​ចំពោះ​​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ និង​ប្រជាពលរដ្ឋ​ដែលគេ​មិន​ឲ្យ​តម្លៃ (ប្រជាពលរដ្ឋ​ដែល​ត្រូវ​គេ​ផាត់​ចេញ​ពី​សង្គម) ហើយ​គេ​ត្រូវ​តែ​អនុវត្ត​ច្បាប់​​​ឲ្យ​បាន​ស្មើៗ​គ្នា ចំពោះ​អ្នក​ក្រី​ក្រ អ្នក​មានទ្រព្យ​ធន និងអ្នក​មាន​អំណាច"​។ លោក​ស្រី​បាន​បន្ត​ទៀត​ថា "ប្រជា​កសិករ​ក្រី​ក្រ​មាន​សិទ្ធិ​ដូច​គ្នា​នឹង​អ្នក​មាន​ទ្រព្យ​ធន​ដែរ។ តុលាការ​កម្ពុជា​ខក​ខាន​មិន​បាន​ផ្ដល់​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ​​ដែល​ត្រូវ​គេ​រំលោភ​បំពាន និង​កេង​ប្រវញ្ច​សិទ្ធិ​របស់​គាត់។ កំណែ​ទម្រង់​​ប្រព័ន្ធ​តុលាការ​​គឺ​ជា​តម្រូវ​ការ​​ចាំ​បាច់​ ដើម្បី​ពង្រឹង​ឯករាជ​ភាព​ និង​វិជ្ជា​ជីវៈ​របស់​តុលាការ និង​ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ"។

លោក​ យ៉េង​ វិរៈ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ដល​​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​ មាន​ប្រសាសន៍​ថា "​យើង​សូម​ស្វាគមន៍​ចំពោះ​​ការអភិវឌ្ឍ​ ប៉ុន្តែ​​ត្រូវ​គិត​ពី​ផល​ប្រយោជន៍​អ្នក​ក្រី​ក្រ​ផង។​ ត្រូវ​តែ​បញ្ឈប់​​ការ​បណ្ដេញ​​បង្ខំ​ទាំង​ឡាយ ហើយ​រដ្ឋាភិបាល​ត្រូវ​មាន​គោល​នយោបាយ​ដែល​ធានា​ និង​បង្ក​លក្ខណៈ​ឲ្យ​មាន​ការចូលរួម​ អាច​អនុវត្ត​សិទ្ធិ​ទទួល​ព័ត៌មាន​ សេរី​ភាព​ក្នុង​ការបញ្ចេញ​មតិ និង​សេរី​ភាព​ក្នុង​ការ​ដើរ​ហើរ"។ ​

មិត្ត​១០​ធ្នូ​គឺ​ជា​ក្រុម​មិន​ផ្លូវ​ការ​មួយ ដែល​ផ្ដល់​ការគាំ​ទ្រ​ និង​ជួយ​ក្នុង​ការផ្ដួច​ផ្ដើម​គំនិត​ដើម្បី​ប្រារព្វ​ទិវា​សិទ្ធិ​មនុស្ស​​អន្តរជាតិ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា។ 

ប្រព័ន្ធ​សារព័ត៌មាន​ទាំង​អស់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្ររព្វ​ទិវា​សិទ្ធិ​មនុស្ស​ ១០​ធ្នូ និង​សូម​ទាក់​ទង​ទៅ​មនុស្ស​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​បញ្ជី​តារាង​សកម្មភាព ដែល​នឹង​ត្រូវ​ប្រារព្វ​នៅ​៧០​កន្លែង​នៅ​រាជធានី​ភ្នំ​ពេញ​ និង​១៧​ខេត្ត​ក្រុង​ទៀត។​

Thursday, September 10, 2009

ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក អះអាងថា ៖ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ មាន​ការ​រីក​ចម្រីន​ជា​លំដាប់

ខាង​ក្រោម​នេះ​ជា​ សម្រង់​ព័ត៌មាន​ពីវិទ្យុអន្តរជាតិ​បារាំង​​ដែលបាន​ផ្សាយ​​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា​នេះ។  ដើម្បីអាន​ ឬស្ដាប់​ព័ត៌មាន​លម្អិត​ពី​វិទ្យុនេះ​ សូម​ចុចទីនេះ​
"នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី ៩ កញ្ញា​ ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង វ៉ាស៊ីនតោន បាន​អះអាង​ពី​ដំណើរការ​យ៉ាង​រលូន​នៃ​ការ​អនុវត្តន៍​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ សេចក្តី​ថ្លែង​ការណ៍​នជ​ធ្វើ​ឡើង​នៅ​មុន​ពេល​ដែល​តំណាង​រាស្ត្រ​គណៈបក្ស​ ប្រឆាំង​ និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ផ្តល់​សក្ខីកម្ម​ចំពោះ​មុខ​គណៈ​កម្មាធិការ​សិទ្ធមនុស្ស ថាមឡានថូស (Tom Lantos) ដែល​ជា​ស្ថាប័ន​សភា​របស់​អាមេរិក​ ទទួល​បន្ទុក​ត្រួត​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ ជុំ​វិញ​ពិភពលោក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វាយ​តម្លៃជា​មុន​ថា​ អ្នក​ទាំង​នោះ​នឹង​មិន​និយាយ​អ្វី​ដែល​ស្ថិត​ក្នុង​ន័យ​រិះ​គន់​ស្ថាបនា​ ឡើយ។

Search

Shared News