ខាងក្រោមនេះជា សម្រង់ព័ត៌មានពីវិទ្យុអន្តរជាតិបារាំងដែលបានផ្សាយនៅថ្ងៃទី១០ ខែកញ្ញានេះ។ ដើម្បីអាន ឬស្ដាប់ព័ត៌មានលម្អិតពីវិទ្យុនេះ សូមចុចទីនេះ។
"នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី ៩ កញ្ញា ស្ថានទូតខ្មែរប្រចាំទីក្រុង វ៉ាស៊ីនតោន បានអះអាងពីដំណើរការយ៉ាងរលូននៃការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ សេចក្តីថ្លែងការណ៍នជធ្វើឡើងនៅមុនពេលដែលតំណាងរាស្ត្រគណៈបក្ស ប្រឆាំង និងតំណាងអង្គការក្រៅរដ្ឋាភិបាល ផ្តល់សក្ខីកម្មចំពោះមុខគណៈកម្មាធិការសិទ្ធមនុស្ស ថាមឡានថូស (Tom Lantos) ដែលជាស្ថាប័នសភារបស់អាមេរិក ទទួលបន្ទុកត្រួតពិនិត្យមើលស្ថានភាពសិទ្ធិមនុស្ស ជុំវិញពិភពលោក។ អ្នកនាំពាក្យក្រសួងការបរទេសវាយតម្លៃជាមុនថា អ្នកទាំងនោះនឹងមិននិយាយអ្វីដែលស្ថិតក្នុងន័យរិះគន់ស្ថាបនា ឡើយ។
No comments:
Post a Comment