Translate to Khmer

Wednesday, September 23, 2009

គុណធម៌ និង​សីលធម៌

មាន​តែ​ទ្រព្យ​សម្បត្តិ មាស​ប្រាក់​ យសស័ក្តិ អំណាច​ ដោយ​គ្មាន​សីលធម៌ និង​គុណធម៌​ នឹង​ធ្វើ​ឲ្យ​​បុគ្គល​មាន​ភាព​ភ្លើត​ភ្លើន មាន​តែ​អំនួត មានជំនោរ ប្រកាន់​ខ្លួន លើក​តម្កើង​ខ្លួន មាន​ប្រមាថ (មើល​ងាយ​អ្នក​ដទៃ) និង​​ប្រមាទ​​ (មើល​ងាយ​ខ្លួនឯង) ពុំ​អាច​ទទួល​បាន​នូវ​​ការគោរព ស្រឡាញ់​ដោយ​ពិត​ប្រាកដ​ឡើយ។

មាន​ព្រះធម៌ មាន​សីលធម៌ មាន​គុណធម៌ល្អបរិសុទ្ធ (មេត្តា ករុណា មុទិតា ឧបេក្ខា) នាំ​ឲ្យ​មនុស្ស​សុភាព​រាប​សា ទន់​ភ្លន់​ រឹង​ប៉ឹង នឹងន រស់​នៅ​សាមញ្ញ ទទួល​បាន​នូវ​ការគោរព ស្រឡាញ់​រាប់​អាន​ ពិត​ប្រាកដ។

ធ្វើ​ឲ្យ​គេ​ខ្លាច និងធ្វើ​ឲ្យ​គេ​គោរព​​ ពុំ​មាន​ន័យ​ដូចគ្នាទេ។

ធ្វើ​ឲ្យ​គេ​ខ្លាច​ដោយ​អំណាច​យស់​ស័ក្ដិ មាស​ប្រាក់ ​ដោយ​សេចក្ដី​ល្ងង់​ខ្លៅ ពុំ​មែន​ជាសញ្ញាណ​នៃ​គតិ​បណ្ឌិត​ឡើយ ហើយ​ក៏​ពុំ​មែន​ជា​ប្រការ​ចាំ​បាច់​ដែរ។

ធ្វើ​ឲ្យ​គេគោរព​ស្រឡាញ់ ដោយ​មាន​គតិ​បណ្ឌិត មាន​ភាព​សុចរិត​នៃ​ជីវិត មាន​សេចក្ដី​បរិសុទ្ធ ដោយ​សីល​ធម៌ និង​គុណធម៌ ទើប​ជាការ​ប្រសើរ​ និង​ចាំបាច់។

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News