Monday, September 14, 2009

តើ​ "at the end" និង​"in the end" ខុស​គ្នាដូចម្ដេច?​​

ខ្ញុំ​ជឿថា ក្នុង​ចំណោម​អ្នក​រៀន​ភា​សា​អង់​គ្លេស​ ពិតជាមាន​អ្នកសួរ ​តើ ​​កន្សោម​ពាក្យ "at the end"​ និង "in the end" មានភាព​ខុស​គ្នា​ដូច​ម្ដេច?

ខ្ញុំ​លើក​យក​ កន្សោម​ពាក្យ​ទាំង​ពីរ​នេះ​មក​​ពន្យល់​ ក្នុង​គោលបំណងដើម្បីឲ្យ​អ្នក​រៀនភាសា​អង់​គ្លេស​​ដែល​មាន​ចម្ងល់​ដូច​ខាងលើ​បាន​យល់​ច្បាស់​និង​ចេះ​ប្រើ​វា​បាន​ត្រឹម​ត្រូវ។

ខ្ញុំ​សូម​ចាប់​ផ្ដើម​ពន្យល់អំពី "at the end" មុន​ ព្រោះ​វាមាន​ន័យ​ច្រើន។​ ពាក្យ​នេះ​អាច​សំដៅ​ដល់​​ ខាង​ចុង​នៃ​ទីតាំង​រូប​វន្ត​ណា​មួយ​ ដូច​ជា៖ "at the end of our street" ដែលមាន​ន័យថា "​នៅ​ខាង​ចុង​ផ្លូវ​របស់​យើង"។ វាក៏មាន​ន័យ​​សំដៅ​ដល់ ចុង​បញ្ចប់​​ក្នុង​ន័យ​ធៀប​ណា​មួយ​ ដូចជា៖ "at the end of the story" ដែល​មាន​ន័យ​ថា​ នៅ​ចុង​បញ្ចប់​នៃ​រឿង​និទាន ឬ "at the end of the movie" ដែល​មាន​ន័យថា នៅ​ចុង​បញ្ចប់​នៃ​​ខ្សែ​ភាពយន្ត​នោះ។​ ឃ្លា​ខាង​ក៏អាច​មាន​ន័យ​ថា នៅ​ចំណុច​បញ្ចប់​នៃ​រយៈ​​ពេលដែរ។ សូម​មើល​ឧទាហរណ៍​នៃ​ការ​ប្រើ​ខាង​ក្រោម​នេះ៖
The teacher set some homework at the end of the lesson. មាន​ន័យថា នៅ​ចុង​បញ្ចប់​នៃ​មេរៀន​ គ្រូ​ដាក់​លំហាត់​ខ្លះ​ឲ្យ​សិស្ស​ធ្វើ​នៅ​ផ្ទះ។ ​
I’m going on holiday at the end of the week. មាន​ន័យថា ខ្ញុំ​នឹងទៅ​ដើរ​លេង​ នៅ​ចុង​សប្ដាហ៍។

ខាង​លើ​នេះ​ជា​ឧទាហរណ៍​នៃ​ការប្រើ​ "at the end"​។ ចុះ​ កន្សោម​ពាក្យថា "in the end" វិញ​មាន​ន័យ​ និង​ត្រូវ​ប្រើរបៀបណា? ពិត​មែន​ហើយ! វាជាកន្សោម​ពាក្យដែល​ជា​កិរិយាស័ព្ទ​ពិសេស ដែល​មាន​ន័យ​ថា finally ជាភាសា​ខ្មែរ​មាន​ន័យថា "ទីបំផុត"។ សូម​មើល​ឧទាហរណ៍​ខាង​ក្រោមនេះ។

I complained about the pizza so, in the end, I didn’t have to pay for it. មានន័យថា ខ្ញុំ​បាន​តវ៉ា​អំពី​នំភីហ្សា​នោះ នៅទីបំផុត ខ្ញុំ​មិន​បានបង់​ថ្លៃ​ភីហ្សា​នោះទេ។ 

We waited for an hour and, in the end, we went without her. ខ្ញុំ​បាន​រង់​ចាំ​នាង អស់​រយៈ​ពេល​មួយ​ម៉ោង នៅ​ទីបំផុត យើង​បានទៅ​ចោល​នាង។ 

Well, I’m ‘at the end’ of my explanation now, so I hope you can successfully discriminate between the two phrases now!

មែន​ហើយ ឥឡូវនេះ​ការពន្យល់​របស់​ខ្ញុំ​ដល់​ "ទីបញ្ចប់​" ហើយ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា លោក​អ្នក​អាច​យល់​ច្បាស់​លាស់​ហើយ អំពី​ភាព​ខុស​គ្នា​រវាងកន្សោម​ពាក្យ​ទាំងពីរ​នេះ។ ​

No comments:

Post a Comment

Search

Shared News