Saturday, September 26, 2009

តម្លៃ​នៃ​គុណ​ធម៌

ទោះ​កិត្តិ​យស​ក្ដី ទោះ​ភោគ​ទ្រព្យ​ក្ដី ទោះ​កេរ្តិ៍​​ឈ្មោះ​ក្ដី ទោះ​ជាមាន​ចំណេញ​ផ្ទាល់​ខ្លួន​ក្ដី ក៏មិន​អាច​នាំ​បុគ្គល​​ដែល​មាន ​គុណ​ធម៌​ខ្ពស់ មាន​គតិ​បណ្ឌិត គោ​រព​សច្ច​ធម៌ មាន​ព្រលឹង​បរិសុទ្ធ​ថ្លៃ​ថ្នូរ ឲ្យ​ប្រព្រឹត្ត​​អំពើ​អ្វីៗ ​ដែល​ជាការ​ផ្ទុយ ទាស់​នឹង​សតិ សម្បជញ្ញៈ គុណ​ធម៌ ព្រះ​ធម៌​បាន​ឡើយ។

ជីវិត​ដែល​មាន​ឥស្សរភាព មាន​សេរី​ភាព គឺ​ជា​ជីវិត​ដែល​បាន​ប្រយុទ្ធ​ច្បាំង​ឈ្នះ អាត្មា​ខ្លួន​ឯង​ កាច់​បំបាក់​ច្រវាក់​ចំណង ចំណង់ តណ្ហា និងឧបាទាន!

កាន់​តែ​ចង់...កាន់​តែ​ប្រាថ្នា កាន់តែ​ចង់...​ កាន់​តែ​ជោរ កាន់តែ​ចង់ ... កាន់​តែ​អួត កាន់តែ​ចង់​ ... កាន់​តែ​ឈឺចាប់ កាន់​តែ​ចង់ ... កាន់តែខ្វះ​ណាស់ កាន់​តែ​ចង់ ... កាន់​តែ​វង្វេង​ ដូច្នេះ ​បើចង់​គ្រប់ ត្រូវ​ទប់​ចង់!

សមត្ថភាព​​ តម្លៃ​ជីវិត​ និង​សេចក្ដី​ថ្លៃ​ថ្នូរ​ ពិត​ប្រាកដ​របស់​មនុស្ស​ត្រូវ​វាស់​ដោយ​ "គុណធម៌" មិន​មែន​ដោយ​សារ​ទ្រព្យ​សម្បត្តិ មាស ប្រាក់​ ធនធាន ឬ​យស​ស័ក្តិ​ដែល​មាន​ទាំង​ស្រុង​នោះ​ទ!

No comments:

Post a Comment

Search

Shared News