មានតែទ្រព្យសម្បត្តិ មាសប្រាក់ យសស័ក្តិ អំណាច ដោយគ្មានសីលធម៌ និងគុណធម៌ នឹងធ្វើឲ្យបុគ្គលមានភាពភ្លើតភ្លើន មានតែអំនួត មានជំនោរ ប្រកាន់ខ្លួន លើកតម្កើងខ្លួន មានប្រមាថ (មើលងាយអ្នកដទៃ) និងប្រមាទ (មើលងាយខ្លួនឯង) ពុំអាចទទួលបាននូវការគោរព ស្រឡាញ់ដោយពិតប្រាកដឡើយ។
មានព្រះធម៌ មានសីលធម៌ មានគុណធម៌ល្អបរិសុទ្ធ (មេត្តា ករុណា មុទិតា ឧបេក្ខា) នាំឲ្យមនុស្សសុភាពរាបសា ទន់ភ្លន់ រឹងប៉ឹង នឹងន រស់នៅសាមញ្ញ ទទួលបាននូវការគោរព ស្រឡាញ់រាប់អាន ពិតប្រាកដ។
ធ្វើឲ្យគេខ្លាច និងធ្វើឲ្យគេគោរព ពុំមានន័យដូចគ្នាទេ។
ធ្វើឲ្យគេខ្លាចដោយអំណាចយស់ស័ក្ដិ មាសប្រាក់ ដោយសេចក្ដីល្ងង់ខ្លៅ ពុំមែនជាសញ្ញាណនៃគតិបណ្ឌិតឡើយ ហើយក៏ពុំមែនជាប្រការចាំបាច់ដែរ។
ធ្វើឲ្យគេគោរពស្រឡាញ់ ដោយមានគតិបណ្ឌិត មានភាពសុចរិតនៃជីវិត មានសេចក្ដីបរិសុទ្ធ ដោយសីលធម៌ និងគុណធម៌ ទើបជាការប្រសើរ និងចាំបាច់។
"បុគ្គលខ្លះមានអំណាចគេខ្លាចរាប ដោយអានុភាពនៃយសសក្តិថ្នាក់ខ្ពង់ខ្ពស់ តែគេខ្ពើមឆ្អើមមិនចង់ឮនាមឈ្មោះ គេខ្លាចនោះនៅចំពោះតែនឹងមុខ។
ReplyDeleteគឺគេខ្លាចអំណាចខ្លាផ្នែកខាងក្រៅ ក្នុងចិត្តម៉ៅស្អប់ខ្ពើមពេញបន្ទុក គេបន់ឲ្យហិនទទាក់ធ្លាក់សក្តិសុខ នេះព្រោះស្តុកឲ្យតែទុក្ខដល់គេឯង។
បុគ្គលខ្លះមានអំណាចគេខ្លាចផង ថែមគេចងចិត្តស្រលាញ់គរប់កន្លែង ចំពោះមុខកំបាំងមុខគេកោតក្រែង ទាំងសម្តែងថ្លែងសម្តីសរសើរគុណ។
គេបន់ឲ្យបានខ្ពស់ហើយឲ្យខ្ពស់ទៀត នេះគ្រាន់ឆ្លៀតពួនពឹងពាក់ពំនាក់បុណ្យ ជ្រកក្រោមម្លប់គប់សេពសុខសោយករុណ នេះព្រោះគុណចែកចាយសុខដល់មនុស្ស៕"
សូមអរគុណខាន់ ដែលបានឆ្លៀតពេលដ៏មានតម្លែចូលរួមចំណែកផ្ដល់យោបល់ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ។
ReplyDeleteខ្ញុំគិតថា នេះគ្រាន់តែជាចំណុចចាប់ផ្ដើមមួយ ហើយសង្ឃឹមថា ខាន់នឹងបន្តចូលរួមផ្ដល់យោបល់ដ៏ថ្លៃថ្លានេះ ដើម្បីចែករំលែក ពុទ្ធិ (ចំណេះដឹង) និងបទពិសោធន៏ជូនទៅប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាមិនខាន។