ព័ត៌មានថ្មីៗ 13:09:44, 8 September 2009
អង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិនិយាយថា ប្រជាកសិករនៅជុំវិញពិភពលោកត្រូវតែផ្លាស់ប្តូរឲ្យបានឆាប់ទៅរកប្រព័ន្ធកសិកម្មមាននិរន្តរភាពនិងអាចផលិតកសិផលបានច្រើនដើម្បីផលិតស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋដែលកំពុងកើនឡើងនិងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
អង្គការនេះប្រមាណថា តំបន់អាស៊ីតែឯងត្រូវបង្កើនទិន្នផលស្រូវ៣៨លានតោនក្នុងមួយឆ្នាំបន្ថែមទៅលើទិន្នផលដែលមាននៅពេលសព្វថ្ងៃនេះមិនឲ្យហួសឆ្នាំ២០១៥សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋដែលកំពុងតែកើនឡើងជាលំដាប់នេះ។
លោកអ្នកនាងជាទីមេត្រី នាទីអភិវឌ្ឍន៍ជនបទនិងបរិស្ថាននៃវិទ្យុអូស្រ្តាលីនៅថ្ងៃនេះលោក សូ លឹមសេងនឹងជម្រាបអំពីកិច្ចខិតខំរបស់វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ ក្នុងការបង្កើនផលិតផលស្បៀងសម្រាប់ផ្គត់ផ្គង់ពិភពលោក។
មានការរំពឹងថា បច្ចេកទេសផ្សេងៗសម្រាប់ការដាំស្រូវមានដូចជាការប្រើប្រាស់ជីថ្នាំគីមីពុលកសិកម្មសម្លាប់សត្វល្អិតចង្រៃការគ្រប់គ្រងទឹក ស្មៅការផលិតពូជស្រូវថ្មី និងការគ្រប់គ្រងស្រូវក្រោយពេលប្រមូលទិន្នផលគឺជាសន្លឹះដ៏សំខាន់ដើម្បីបំពេញតម្រូវការទិន្នផលស្រូវនេះ។
លោក Robert Ziegler នាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវស្រូវអង្ករអន្តរជាតិ ដែលមាន
ទីស្នាក់ការនៅប្រទេសហ្វ៊ីលីពីន មានប្រសាសន៍ថា លោកមានបំណងបង្កើនការសិក្សា
ស្រាវជ្រាវទៅលើការបង្កើតពូជស្រូវផ្សេងៗទៀតដែលអាចដាំបាននៅទូទាំងពិភពលោក។
លោក Robert Ziegler: យើងត្រូវតែទទួលស្គាល់ថា ស្រូវ អង្ករ គឺជាស្បៀងអាហារ
យុទ្ធសាស្រ្ត សម្រាប់ពិភពលោក។
ស្រូវអង្ករមានសារៈសំខាន់សម្រាប់ស្ថិរភាពនយោបាយនិងការលូតលាស់សេដ្ឋកិច្ចរបស់
ពិភពលោក ដូច្នេះយើងត្រូវតែបណ្តាក់ទុន ក្នុងវិស័យស្រាវជ្រាវដំណាំ ស្រូវ ដើម្បីធានា
ថា យើងមានស្រូវ អង្ករគ្រាប់គ្រាន់សម្រាប់ផ្គត់ផ្គង់ពិភពលោកនៅគ្រាអនាគត។ការបណ្តាក់
ទុនត្រូវមានទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ មានដូចជាប្រព័ន្ធធារាសាស្រ្តជាដើម ដែលគេ មិនបានយកចិត្តទុកដាក់អស់ពេលយ៉ាងហោចណាស់២៥ឆ្នាំមកហើយ។
លោក Robert Zeigler មានប្រសាសន៍បន្តទៀតថា ពុំមានដំណោះស្រាយផ្លូវកាត់ណា
មួយ សម្រាប់ដោះស្រាយបញ្ហាស្បៀងឡើងថ្លៃនោះទេ។
លោក Robert Zeigler៖ សេចក្តីត្រូវការស្បៀងបានកើនឡើងយ៉ាងនឹងក្នុងពេល៥០ឆ្នាំ
កន្លងទៅនេះ។ កំណើនប្រជាពលរដ្ឋបន្តកើនឡើង។យើងមានការលូតលាស់សេដ្ឋកិច្ច
និងការអភិវឌ្ឍន៍។ កត្តាទាំងអស់នេះបានស្រូបយកការប្រើប្រាស់ស្បៀងអាហារ។ ប៉ុន្តែ
ផលិតកម្មស្បៀងមិនបានកើនឡើងគ្រប់គ្រាន់ទៅតាមសេចក្តីត្រូវការរបស់ពិភពលោកទេ។
មានកត្តាជាច្រើនដែលធ្វើឲ្យកសិករផលិតស្រូវអង្ករនៅជុំវិញពិភពលោកមានការលំបាក
ក្នុងការបំពេញទៅតាមការកើនឡើងនូវសេចក្តីត្រូវការស្បៀង។ កត្តាទាំងនោះមាន ការ
ប្រកួតប្រជែងក្នុងការប្រើប្រាស់ទឹក ការកើនឡើងនូវតម្លៃជីកសិកម្ម ប្រេងឥន្ធនៈ និង ធាតុ អាកាស។កត្តាមួយទៀតនោះគឺការយកដីស្រែចម្ការផលិតស្បៀងទៅប្រើសម្រាប់សង់លំ
នៅដ្ឋាន រោងចក្រ និងការអភិវឌ្ឍផ្នែកនគរូបនីយកម្ម។ បញ្ហាទាំងអស់នោះកើតមាននៅ
ទូទាំងតំបន់អាស៊ី។លោក Robert Zeigler និយាយថា បដិវត្តន៍បៃតង ជាដំណោះ ស្រាយ ដ៏ប្រសើរបំផុតសម្រាប់ដោះស្រាយបញ្ហានេះ។ ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត ក្នុងទសវត្សរ៍
១៩៦០និង៧០ប្លាយ បានញ៉ាំងឲ្យមានបដិវត្តន៍បៃតងជាលើកដំបូង ដោយបានបង្កើន
កសិផល នៅក្នុងបណ្តាប្រទេសលូតលាស់ជាច្រើន តម្លៃស្រូវ អង្ករមានតម្លៃទាប ។
លើសពីនេះ បានធ្វើឲ្យប្រាក់ចំណូលបានពីរបបរកសិកម្មមានភាពប្រសើរឡើង។ប៉ុន្តែក្នុង
ពេលជាច្រើនឆ្នាំចុងក្រោយនេះ ទិន្នផលស្រូវនៅក្នុងតំបន់ដាំដុះស្រូវសំខាន់ៗនៅអាស៊ីនៅ
ទ្រឹង។
រយៈពេល៖ ៩នាទី១៩វិនាទី
វាគ្មិន៖ Robert Zeigler នាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ
លោក Jaques Diouf ប្រធានអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ
អ្នកផលិត៖ សូ លឹមសេង
No comments:
Post a Comment