Monday, November 9, 2009

នាយក​រដ្ឋមន្ត្រី​ខ្មែរ៖ ថាក់ស៊ីន ជា​មិត្ត​សម្លាញ់​អមតៈ

ព័ត៌មាន​ពី​វិទ្យុ​អាស៊ី​សេរីៈ
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ចាត់ទុក​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ជា​មិត្ត​សម្លាញ់​អមតៈ ហើយ​ថា អតីត​ប្រមុខ​រដ្ឋាភិបាល​ថៃ​ជា​ជន​រងគ្រោះ​នយោបាយ។


ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​អាទិត្យ លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក ថាក់ស៊ីន នឹង​មក​ធ្វើ​សុន្ទរកថា​រឿង​សេដ្ឋកិច្ច​នៅ​ចំពោះ​មុខ​អ្នក​ជំនាញ​កិច្ចការ សេដ្ឋកិច្ច​ប្រមាណ​៣០០​នាក់ នៅ​ឯ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នា​ថ្ងៃ​ទី​១២ ក្នុង​សប្តាហ៍​នេះ។ រដ្ឋ​អំណាច​ថៃ​បាន​ចាត់ទុក លោក ថាក់ស៊ីន ថា​ជា​ពលរដ្ឋ​ថៃ​គេច​ពី​ច្បាប់។ អាន​ព័ត័មាន​លម្អិត​សូមចុច​ទីនេះ  

No comments:

Post a Comment

Search

Shared News