Wednesday, October 28, 2009

វប្បធម៌​វិទ្យា​

វប្បធម៌​វិទ្យា​សំដៅ​ដល់​ វិស័យ​សិក្សា​ធិការ​ដែលជាបណ្ដុំ សេដ្ឋ​កិច្ច​នយោបាយវិទ្យា​​ ប្រាស្រ័យទាក់​ទងវិទ្យា សង្គម​វិទ្យា ទ្រឹស្ដី​សង្គម ទ្រឹស្ដី​អក្សរ​សាស្ត្រ ទ្រឹស្ដី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ភាពយន្ត វិឌីអូ​វិទ្យា វប្បធម៌​មនុស្សសាស្ត្រ ទស្សនវិទ្យា សារមន្ទីរវិទ្យា និងប្រវត្តិ​សិល្បៈ/ការិះគន់ ដើម្បី​សិក្សា​អំពី​បាតុភូត​​នៃ​​វប្បធម៌​នៅ​ក្នុង​សង្គម​នានា។ ក្រុមអ្នក​សិក្សា​ស្រាវ​ជ្រាវ​អំពី​វប្បធម៌វិទ្យា​ច្រើន​តែ​ផ្ដោត​លើ​បាតុភូត​ជាក់​លាក់​ណាមួយ​ដែល​ទាក់​ទងនឹង​បញ្ហានៃ មនោគមវិទ្យា ប្រភព​កំណើត សញ្ជាតិ​ឬជាតិពន្ធុ វណ្ណសង្គម និង/ឬ ភេទ​ (សមធម៌ភេទ)។

ប្រភពឯកសារ៖ http://en.wikipedia.org/wiki/Cultural_studies

Wednesday, October 21, 2009

Cambodia bill would ban protests of more than 200

Cambodia's parliament on Wednesday approved a bill banning demonstrations of more than 200 people, raising opposition concerns that it would further limit freedom of speech in the Southeast Asian nation.

The bill also would require protesters to seek permission five days ahead of a planned rally. The law will take effect if formally passed by the Senate and endorsed by King Norodom Sihamoni.

Cheam Yeap, a lawmaker from the ruling Cambodian People's Party, said the law would help ensure public order and maintain national security.

Lawmakers from the country's main opposition party, the Sam Rainsy Party, said it would stifle free speech.

"This is definitely a setback for Cambodia's democracy," party president Sam Rainsy said.

No opposition lawmakers voted for the bill, which was passed by 76 members of the ruling party out of 101 lawmakers in attendance in the lower house of parliament.

Prime Minister Hun Sen's government has often been accused by rights groups and opponents of curtailing Cambodians' rights to peaceful protests.

Several journalists, human rights activists, opposition lawmakers and other government critics have been convicted or sentenced to jail this year and last year after being found guilty of defaming Hun Sen and his allies.

Tuesday, October 20, 2009

កាលទាំងបី

ព្រះពុទ្ធ សូម​កុំ​រស់​នៅ​ក្នុង​អតីតកាល សូមកុំ​នឹក​ស្រមៃទៅ​អនាគត តែ​ត្រូវ​​ផ្ដោត​ចិត្ត​​ចំពោះ​ពេល​បច្ចុប្បន្ន។

Thursday, October 8, 2009

​ច្បាប់​ល្បើក​ថ្មី

បើ​ចង់​​ស្រាល​ខ្លួន​  រៀន​សូត្រឲ្យ​​មួន  ឲ្យ​មាំ​ឲ្យ​ស្ទាត់  បើ​ចេះ​ស្ទាក់​ស្ទើរ  ល្ងី​ល្ងើ​ឥត​បទ បើ​ចេះ​ប្រាកដ ប្រាក់​រត់​មក​ហៅ៕

Wednesday, October 7, 2009

ស្រឡាញ់

ព្រះពុទ្ធអ្នក​​ដែល​ស្រឡាញ់​មនុស្ស​៥០​នាក់ មាន​កង្វល់​៥០​។ អ្នក​ដែល​មិន​ស្រឡាញ់​អ្នក​ណា​សោះ​ ក៏​គ្មាន​កង្វល់​អ្វីដែរ

សន្តិភាព

ដា​ឡៃ ឡាម៉ាកាល​ណា​ភាព​ល្ងង់​ខ្លៅ​ស្ថិត​នៅ​ខ្លួនយើង​ នោះ​ពុំ​អាចនឹង​មាន​សន្តិភាព​ពិត​ប្រាកដ​ឡើយ។ 

ពិព័ណ៌​ពាណិជ្ជ​កម្ម​វៀត​ណា​នឹង​ប្រព្រឹត្តទៅ​នៅ​កម្ពុជា

តាម​ប្រភព​ព័ត៌មាន​ពី​VoV News របស់​វៀត​ណាម​បាន​ឲ្យ​ដឹង​ថា  ការតាំង​ពិព័ណ៌​ពាណិជ្ជ​កម្ម​​​វៀត​ណាម​នឹង​ប្រព្រឹត្ត​ទៅនៅ​​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

លោក​ Huyenh Tan Phong អនុប្រធាន​មជ្ឈមណ្ឌល​ជំរុញ​ការ​វិនិយោគ​ទុន និង​ពាណិជ្ជ​កម្ម​​នៃ​ទីក្រុង​ហូ​ជី​មិញ​ បានប្រាប់​ថា ការ​តាំង​ពិព័ណ៌​ទំនិញ និង​ផលិត​ផល​នាំ​ចេញ​ដែល​មាន​គុណ​ភាព​ខ្ពស់​របស់​ប្រទេស​​វៀត​ណាម​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​បាត់​តំបង​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា។

នេះ​ជា​ការ​តាំង​ពិព័ណ៌ពាណិជ្ជ​កម្ម​លើក​ទី​ពីរ​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ឆ្នាំ​២០០៩​នេះ ដើម្បី​ជួយ​ដល់​ក្រុម​ហ៊ុន​វៀត​ណាម​ក្នុង​ការ​ពង្រីក​មុខ​របរ​ និង​ទី​ផ្សារ​​របស់ខ្លួន។​ ការ​តាំង​ពិព័ណ៌​ពាណិជ្ជ​ក្នុង​ទ្រង់​ទ្រាយ​ធំ ដែល​ជាផ្នែក​នៃ​​យុទ្ធ​នា​ការ​ជំរុញ​ពាណិជ្ជ​កម្ម​របស់​​ទី​ក្រុង​ហូ​ជីមិញ​​ក៏នឹង​មាន​បញ្ចូល​ការ​ផ្លាស់​ប្ដូរ​វប្ប​ធម៌​វៀត​ណាម​ កម្ពុជា​ថែម​ទៀតដែរ។

តាម​ការ​ប៉ាន់​ស្មាន​បាន​ឲ្យ​ដឹងថា នឹង​មាន​ក្រុម​ហ៊ុន​ចំនួន​១៥០​ក្រុម​ហ៊ុនចូល​រួម​តាំង​ពិព័ណ៌​ទ្រង់​ទ្រាយ​ធំ​ ដែល​មានផលិត​ផល ឬ​​ទំនិញ​ដូចជា៖ អាហារ​កែ​ឆ្នៃ គ្រឿង​លម្អ​ខាង​ក្នុង​លំនៅឋាន ផលិត​ផល​កែសម្រស់ និង​គីមី សម្លៀក​បំពាក់​និងក្រណាត់ ផលិតផល​ផ្លាស្ទិក​ប្រើ​ប្រាស់​នៅ​ក្នុង​ផ្ទះ ផលិត​ផល​អគ្គិសនី និង​សម្ភារៈ​កសិកម្ម។

ការ​តាំង​ពិព័ណ៌​នេះ​ក៏​មាន​បំណង​លើក​កម្ពស់​ទំនាក់​ទំនង​​ការទូត​ និង​ពាណិជ្ជ​រវាង​ប្រទេស​ទាំង​ពីរ​ថែម​ទៀត​ផង៕

ព្រឹត្តិការណ៍បច្ចេក​វិទ្យា​ថ្មី "BarCamp Phnom Penh 2009"

ព្រឹត្តិ​ការណ៍​បច្ចេក​វិទ្យា​ថ្មី បាន​ប្រព្រឹត្ត​ទៅ​មាន​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងែ​ទី៣ និង​ទី​៤​ ខែ​តុលា ឆ្នាំ​២០០៩​នេះ​​ នៅ​សកល​វិទ្យាល័យ​បញ្ញាសាស្ត្រ។

អ្វី​ទៅ​ជា​ BarCamp Phnom Penh 2009? ខាង​ក្រោម​នេះ​ជា​អត្ថបទ​របស់​ "អំពី​ស្ត្រី"។

BarCamp Phnom Penh 2009 គឺ​ជា​ព្រឹត្តិការណ៍​សន្និសីទ​បើក​ចំហ​រយៈពេល​​​២​ថ្ងៃ​​ គឺ​​ថ្ងៃ​​ទី​៣-​៤​ខែ​ តុលា​ ឆ្នាំ​២០០៩​ នៅ​សកលវិទ្យាល័យ​បញ្ញាសាស្ត្រ ​ស្ដី​អំពី​បច្ចេកវិជ្ជា​មធ្យោបាយ​ទំនាក់ទំនង​ និង​គំនិត​ច្នៃ​ប្រឌិត។ វា​ជា​ព្រឹត្តិការណ៍​ជួបជុំ​គ្នា​រវាង​​អ្នក​ជំនាញ​​កុំព្យូទ័រ​ អ្នក​ធុរកិច្ច​លើ​វិស័យ​បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​ អ្នក​អភិវឌ្ឍន៍​វិបសាយ​ និង​កម្មវិធី​កុំព្យូទ័រ អ្នក​គ្រប់គ្រង​សន្តិសុខ​ព័ត៌មានវិទ្យា ​អ្នក​សារព័ត៌មាន​ និង​សារព័ត៌មាន​សង្គម​ (Social media) សហគ្រិន​វ័យ​ក្មេង​ និស្សិត​ព័ត៌មានវិទ្យា​-ពាណិជ្ជកម្ម​ និង​សារព័ត៌មាន​ (Media) ជា​ដើម​ ហើយ​អ្នក​ទាំងនោះ​នឹង​មក​ធ្វើ​ការ​ចែក​រំលែក​បទ​ពិសោធន៍ចំណេះដឹង​ និង​រៀនសូត្រ​ ពី​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​ប្រធានបទ​នានា​ដែល​ទាក់ទង​​ទៅ​នឹង​បច្ចេកវិជ្ជា ​ថ្មីៗ​ ការ​បង្កើត​គំនិត​ច្នៃ​ប្រឌិត​​ផ្សេងៗ​ ការ​ប្រើប្រាស់​មធ្យោបាយ​ទំនាក់ទំនង​នានា​ដើម្បី​បង្កើន​ភាព​រីកចម្រើន​​ ក្នុង​ស្ថាប័ន​ ឬ​អង្គភាព​អាជីវកម្ម​របស់​ខ្លួន។

នេះ​គឺ​ជា​ព្រឹត្តិការណ៍​លើក​ទី​២​ហើយ​ យើង​​ឲ្យ​ឈ្មោះ​ថា​ BarCamp Phnom Penh ២ (bcpp2)។ ព្រឹត្តិការណ៍ BarCamp Phnom Penh​ លើក​ទី​១ ​បាន​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​ទី​២០​​ ខែ​កញ្ញា​ ឆ្នាំ​២០០៨​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន​ ដែល​មាន​​អ្នក​ចូល​រួម​ប្រហែល​​៣៥០​នាក់​ ក្នុង​នោះ​មាន​អ្នក​ចូល​រួម​មក​ពី​ប្រទេស​សិង្ហបុរី​ ម៉ាឡេស៊ី​ ថៃ​ វៀតណាម​ ​ជា​ដើម​ និង​មាន​ប្រធានបទ​ជា​ច្រើន​ដែល​បាន​លើក​ឡើង​ដូចជា​​ Web 2.0 tools ការ​ទំនាក់ទំនង​សង្គម​ (Social Networking) online marketing ណែនាំ​អំពី​ Programing language វិធីសាស្ត្រ​សរសេរ​កម្មវិធី​ វិធី​រក​ចំណូល​តាម​អ៊ីនធឺណិត​ ការ​សិក្សា​ពី​ចម្ងាយ​ (Elearning) កុំព្យូទ័រ​យូរ​ដៃ​សម្រាប់​ក្មេង​ Open Source Software,​កុំព្យូទ័រ​ស៊ី​ភ្លើង​តិច​​ជា​ដើម។
BarCamp Phnom Penh លើក​ទី​២​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​​ចូលរួម​ដូចជា
  • បាន​ដឹង​អំពី​បច្ចេកវិជ្ជា​ និង​បច្ចេកទេស​ថ្មី​ទាក់ទង​ទៅ​នឹង​​វិស័យ​​បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​ និង​បច្ចេកវិជ្ជា​ទូរស័ព្ទ​ ព្រម​ទាំង​មធ្យោបាយ​ទំនាក់ទំនង​ផ្សេងៗ​ទៀត។
  • អាច​បង្ហាញ​​ពី​​សមត្ថភាព​ផ្ទាល់​ខ្លួន​ (ទេពកោសល្យ) លើ​វិស័យ​បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​ និង​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ។
  • ដឹង​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​​ក្នុង​យុគសម័យ​នៃ​ការ​រីកចម្រើន​លើ​វិស័យ​អ៊ីនធឺណិត និង​បច្ចេកវិជ្ជា​គមនាគមន៍​ព័ត៌មានវិទ្យា។
  • ដឹង​អំពី​គុណសម្បត្តិ​ និង​គុណវិបត្តិ​របស់​ Commercial Software និង​ Open Source Saftware
  • ដឹង​អំពី​សារព័ត៌មាន​សង្គម​ និង​ទំនាក់ទំនង​សង្គម​ (Social Media, Social Network)
  • ដឹង​អំពី​ការ​ប្រើប្រាស់​ web tools ឥត​គិត​ថ្លៃ​សម្រាប់​អង្គភាព​ ស្ថាប័ន​​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ និង​អង្គភាព​​ពាណិជ្ជកម្ម​ធុន​តូច (Non-Profit and Small Business)
  • អាច​​បង្កើត​​ជា​សហគមន៍​ព័ត៌មានវិទ្យា​ដើម្បី​អភិវឌ្ឍន៍​លើ​វិស័យ​សង្គម-ពាណិជ្ជកម្ម​ផ្សេងៗ
  • បង្កើត​ទំនាក់ទំនង​ (Networking) ជា​មួយ​ BarCampers (អ្នក​ចូល​រួម​កម្មវិធី​ BarCamp) នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​អ្នក​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ដូច​ជា​ សិង្ហបុរី​ ម៉ាឡេស៊ី​ ថៃ​ វៀតណាម​ ជា​ដើម៕

អាជ្ញាធរ​ខែត្រ​រតនគិរី​រង​ការ​ចោទ​ថា​បង្ខំ​អ្នក​ភូមិ​ឲ្យ​យក​អំណោយ​ដើម្បី​ឈប់​ប្ដឹង

តាម​ព័ត៌ពី​វិទ្យុអាស៊ី​សេរី​បាន​ឲ្យ​ដឹង​ថា "តំណាង​អ្នក​ភូមិ​គងយុ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ៦ តុលា ឆ្នាំ​២០០៩​ថា អាជ្ញាធរ​មូលដ្ឋាន​ដាក់​គំនាប​បង្ខំ​ឲ្យ​ធ្វើការ​សម្រប​សម្រួល​ទទួល​យក​ អំណោយ​បន្ថែម​ទៀត ហើយ​បញ្ឈប់​ការ​ប្តឹង​តវ៉ា​ទាមទារ​ដី​ពី​អ្នកស្រី គាត កុលណី។"

 រូបថត RFA/Ratha Visalទាហាន​យាម​នៅ​តំបន់​ដែល​អ្នក​ភូមិ​ប៉ាតាង ខេត្ត​រតនគិរី ចោទ​ថា ខ្ទម​ចាំ​ចម្ការ​របស់​ពួកគេ​ត្រូវ​មនុស្ស​របស់​ក្រុមហ៊ុន​ដុត​បំផ្លាញ​នា​ ថ្ងៃ​ទី​៣០ វិច្ឆិកា ២០០៨។
តាម​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀតថា​សេចក្តី​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សេវ ញ៉ាង មេ​ឃុំ​ប៉ាតេ បាន​ដឹក​នាំ​ស្មៀន​ឃុំ​និង​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍ ប្រមូល​ផ្តុំ​អ្នក​ភូមិ​ប្រមាណ​១០០​នាក់ កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ច័ន្ទ ទី​៥ តុលា ដោយ​ជំរុញ​អ្នក​ភូមិ​ឲ្យ​ទទួល​យក​អំណោយ​៣​ប្រភេទ មាន​ប្រាក់​៤០០​ដុល្លារ ឬ​ទទួល​យក​កូន​កៅស៊ូ​ចំនួន​មួយ​ហិកតារ​ក្នុង​មួយ​គ្រួសារ ឬ​អំណោយ​ជា​រួម​សាលារៀន​មួយ​ខ្នង​មាន​ពីរ​បន្ទប់​សម្រាប់​ជា​ថ្នូរ​ក្នុង​ ករណី​ខាង​លើ។
ដើម្បី​អាន​ព័ត៌មានទាំង​ស្រុង​របស់​វិទ្យុ​អា​ស៊ី​សេរី​ សូម​ចុច​ទី​នេះ ឬ​ចុច​ចំណង​ជើង​ខាង​លើ​ក៏បាន។  

 

Friday, October 2, 2009

​សេចក្ដី​សុខ

ព្រះ​ពុទ្ធសុខ​ភាព​គឺ​ជា​មហា​រង្វាន់ សេចក្ដី​រីក​រាយ​គឺ​ជា​មហាទ្រព្យ រីឯ​ភាព​ស្មោះ​ត្រង់​គឺជា​មហា​មិត្ត​ភាព​ដ៏​ល្អ​បំផុត

Thursday, October 1, 2009

សៀវ​ភៅ​ល្អៗ

ខ្ញុំ​បាន​រក​ឃើញ​​សៀវ​ភៅ​ល្អៗ​ជា​ច្រើន​ដែល​ខ្ញុំ​គិត​ថា​ លោក​អ្នក​ពិត​ជាចង់អាន។ សៀវ​ភៅ​ទាំងនេះ​មាន​នៅ​ក្នុង​គេហទំព័រ​មួយ មាន​​ឈ្មោះថា "​ព្រះ​ធម៌សម្រាប់​ខ្មែរ" DHAMMA4KHMERS.org

បើ​ដូច្នេះ​​មែន​សូម​ចុច​ទីនេះ​ ឬ​នៅ​ផ្នែ​ក​ខាង​ឆ្វេង​នៃ​ប្លក់​នេះ សូម​រក​មើលចុះ​ទៅ​ខាង​ក្រោម​ ​​នៅ​ក្នុង​"តំណទៅ​គេហទំព័រនានា" សូម​រក​ "សៀវភៅសម្រាប់​ខ្មែរ" រួច​ចុច​លើ​វា​  ដើម្បី​ទាញ​យក​វា​មក​អាន។​

លោក​អ្នក​អាច​ផ្ញើ​​ post នេះ​ទៅ​​មិត្ត​ភ័ក្តិ ឬ​អ្នក​ណា​ដែល​លោក​អ្នក​គិត​ថា សម​នឹង​អាន​សៀវ​ភៅ​ទាំង​នេះ។ នៅ​ខាង​ក្រោ​ម​នេះ​ មាន​រូប​សញ្ញា​ស្រោម​សំបុត្រ​មួយ សូមចុចវា ដើម្បី​ផ្ញើ​ ទៅ​អ្នក​ណា​ម្នាក់។ ​ 

សូម​អរគុណ
ពី​ខ្ញុំ​ សេក សុខា

Search

Shared News